ជំនួយស្មារតី ជាកំណត់សម្គាល់ ឬកំណត់ចំណាំនូវចំណុច និងរឿងដែលត្រូវលើកនៅក្នុងកិច្ចប្រជុំ។ ជាទូទៅ មានតែថ្នាក់ដឹកនាំប្រើពាក្យ «ជំនួយស្មារតី» នេះ។ ដោយឡែកអ្នកផ្សេងៗច្រើនតែប្រើពាក្យថា 'Note' តាមភាសាអង់គ្លេស ដែលប្រែមកជាភាសាខ្មែរថា «សម្គាល់» ឬ «ចំណាំ» ហ្នឹងឯង។ ថ្វីដ្បិតតែថ្នាក់ដឹកនាំជាអ្នកប្រើជំនួយស្មារតី តែជាធម្មតាគឺខាងជំនួយការឬក្រុមជំនួយការជាអ្នករៀបចំឲ្យ។ មុនពេលប្រជុំ ថ្នាក់ដឹកនាំនឹងហៅជំនួយការទៅជួប រួចប្រាប់ពីអ្វីដែលគាត់ចង់និយាយ។ ជំនួយការនឹងកត់ត្រានូវសម្តីរបស់ថ្នាក់ដឹកនាំ រួចយកមករៀបចំនៅក្នុងកុំព្យូទ័រ។ ជិតដល់ថ្ងៃប្រជុំ ជំនួយការនឹងចូលទៅជួបថ្នាក់ដឹកនាំ ដោយយកសេចក្តីព្រាងជំនួយស្មារតីដែលបាន print រួច ទៅដាក់ជូនដើមី្បពិនិត្យ។ ក្រោយពីអានរួច ថ្នាក់ដឹកនាំនឹងប្រាប់ថា គួរលុបត្រង់នេះ, គួរថែមថយត្រង់នេះ ឬសម្រេចថាយក ដោយមិនបាច់កែ។ ការធ្វើ «ជំនួយស្មារតី» មិនបានទាមទារនូវរបៀបរបបផ្លូវការនោះទេ។ សំខាន់នៅក្នុងក្រដាសត្រូវមានចំណងជើង, កាលបរិច្ឆេទប្រជុំ, ទីកន្លែងប្រជុំ, ប្រធានបទត្រូវប្រជុំ, និងរឿងដែលថ្នាក់ដឹកនាំត្រូវនិយាយ ដោយដាក់ជាចំណុចៗ និងសរសេរសង្ខេបខ្លីៗ។ សារប្រយោជន៍នៃការធ្វើ និងប្រើជំនួយស្មារតី គឺ៖ មិនច្រឡំប្រធានបទកិច្ចប្រជុំ មិនភ្លេចចំណុចសំខាន់ៗដែលត្រូវនិយាយក្នុងកិច្ចប្រជុំ កាត់បន្ថយការនិយាយរឿងក្រៅផ្លូវការ ដែលនាំឲ្យចំណាយពេលប្រជុំឥតប្រយោជន៍៕
Tag: ភូ ចរិយា
ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ
យ៉ាយ៉ា ១ : ពួកម៉ាក, បើសិនជាគ្នាចង់ធ្វើកម្មវិធីសម្ភាស ដើមី្ប post វីដេអូនោះទៅរកលុយពីគេហទំព័រវីដេអូ តើគ្នាគួរសម្ភាសអ្នកណា? យ៉ាយ៉ា ២ : សម្ភាសឯងហ្នឹង។ យ៉ាយ៉ា ១ : ម៉េចអ៊ីចឹង? យ៉ាយ៉ា ២ : ព្រោះគេធ្វើច្រើននាក់ហើយ។ ធ្វើបញ្ច្រាសវិញទៅ។ ឯងចង់ហៅអ្នកណាមកចូលកម្មវិធីឯងក៏បានដែរ តែមិនមែនមកឲ្យឯងសម្ភាសគេទេ, គឺឲ្យគេមកសម្ភាសឯងវិញ។ មានន័យថា អញ្ជើញភ្ញៀវកិត្តិយសឲ្យមកសម្ភាសអ្នកធ្វើកម្មវិធីវិញ៕ ** ** * Stop interviewing celebrity, but invite celebrity to interview yaya 1 : Friend, if I want to produce an interview program to earn money from a … Continue reading ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ
ដំណើរធ្វើវីដេអូការងាររដ្ឋបាលសម្រាប់ upload អនឡាញ
ដើម្បីបានវីដេអូបង្ហាញពីការងាររដ្ឋបាល និងកិច្ចការផ្សេងៗសម្រាប់ឲ្យលោកអ្នកបានទស្សនា, ខ្ញុំត្រូវរៀបចំ និងធ្វើដូចខាងក្រោមនេះ : - រៀបរៀង និងសរសេរពាក្យសម្តី - អាន និងថតសំឡេងដោយប្រើទូរស័ព្ទដៃ - ផ្ញើសំឡេងដែលបានថតរួចទៅកាន់កុំព្យូទ័រ - ធ្វើ slide បទបង្ហាញ រួច save ជា file រូបភាព - បញ្ចូលរូបភាព និងសំឡេងទៅក្នុងកម្មវិធីកាត់ត រួចធ្វើវាចេញជាវីដេអូ - ពិនិត្យមើលវីដេអូជាច្រើនដង ទើប upload ចូលទៅក្នុងឆានែល៕ ** ** * Process of making an administration mentoring video to upload on online platform To make the video, I have to : - … Continue reading ដំណើរធ្វើវីដេអូការងាររដ្ឋបាលសម្រាប់ upload អនឡាញ
ដូរទីប្រឹក្សា បើមុខរបរមិនដើរទៅមុខ
បញ្ជាក់៖ អ្វីដែលខ្ញុំបង្ហាញខាងក្រោមនេះ ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់។ ពេលខ្ញុំធ្វើ blog, ខ្ញុំបានចូលអានអត្ថបទរបស់ bloggers ផ្សេងៗដែលប្រាប់ពីវិធីធ្វើឲ្យ blog មានអ្នកទស្សនា។ មិនត្រឹមតែអានទេ ខ្ញុំធ្វើតាមទាំងអស់។ ប៉ុន្តែហាក់ដូចជាគ្មានបានផលសោះ។ មិនថាប្រឹងច្រើនឆ្នាំប៉ុណ្ណា ក៏នៅតែគ្មានលទ្ធផល។ ពេលនោះ ខ្ញុំនឹកសង្ស័យថា ខ្ញុំប្រហែលជាដើរមិនត្រូវផ្លូវ។ ខ្ញុំក៏ឈប់អានអត្ថបទទាំងនោះ ហើយប្តូរទៅអានអត្ថបទទាក់ទងនឹងការធ្វើជំនួញវិញ។ ហើយខ្ញុំបានប្រទះនឹងឃ្លាមួយដែលធ្វើឲ្យខ្ញុំភ្ញាក់ខ្លួន៖ ជំនួញ គឺជាការលក់ទំនិញទៅឲ្យអតិថិជន ដែលទំនិញនោះជារបស់ដែលអតិថិជនត្រូវការ។ ការធ្វើ blog ឬគេហទំព័រក៏ជាជំនួញដែរ។ បើចង់ឲ្យមានអ្នកទស្សនា លុះណាតែ blog ឬគេហទំព័ររបស់យើងមានអ្វីដែលអ្នកទស្សនាត្រូវការ។ ដោយសារតែពាក្យមួយឃ្លានេះ ទើបខ្ញុំផ្លាស់ប្តូរគេហទំព័ររបស់ខ្ញុំពីការចេញផ្សាយអត្ថបទទូទៅ និងរឿងប្រឌិត ទៅជាផ្តល់គំរូឯកសាររដ្ឋបាលជាភាសាខ្មែរឲ្យអ្នកទស្សនាមកចម្លងយកទៅប្រើវិញ។ ហើយការផ្លាស់ប្តូរនេះពិតជានាំនូវលទ្ធផលគួរជាទីពេញចិត្តមែន។ វាមិនទាន់ចាត់ទុកថាបានជោគជ័យទេ តែវាជាការចាប់ផ្តើមរកឃើញផ្លូវដែលត្រូវ។ ដូច្នេះបើសិនជាលោកអ្នកមានមុខរបរមិនថាជា blogger ឬជាអ្វីទេ ហើយមុខរបរនោះដូចជាគាំងឬមិនដើរទៅមុខ លោកអ្នកគួរសាកល្បងប្តូរ៖ - អ្នកដែលលោកអ្នកតែងតែទៅរកដើមី្បឲ្យផ្តល់យោបល់ឲ្យលោកអ្នក - ប្រភេទឯកសារដែលលោកអ្នកអាន និង - វិធីសាស្ត្រដែលលោកអ្នកកំពុងប្រើ។ ដូចខ្ញុំបានពោលពីខាងលើ ពេលខ្លះប្រហែលជាយើងរើសមិនត្រូវ ទើបបានជាយើងមិនទទួលបាននូវអ្វីដែលស័ក្តិសមនឹងបាន៕ ** ** … Continue reading ដូរទីប្រឹក្សា បើមុខរបរមិនដើរទៅមុខ