នៅក្នុងស្ថាប័ន តែងមានការប្រជុំមួយប្រភេទ រៀបចំឡើងដើមី្បឲ្យគ្រប់ផ្នែក (ពាក់ព័ន្ធ) ធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងារ, បញ្ហាប្រឈម, ការងារបន្ទាន់។ល។ ជាទូទៅ ប្រជុំប្រភេទនេះ បើនៅស្ថាប័នរដ្ឋ ពេលខ្លះត្រូវការឲ្យមានអ្នកសម្របសម្រួលកម្មវិធី (MC) ពេលខ្លះមិនត្រូវការទេ។ ចំពោះស្ថាប័នឯកជន ខ្ញុំមិនច្បាស់មួយរយភាគរយទេ, ប៉ុន្តែបើសិនជាចង់ប្រើគំរូសម្តីនេះ គឺបាន, មិនទាស់ខុសអ្វីឡើយ។ បើសិនជាលោកអ្នកត្រូវចាត់ឲ្យធ្វើជា MC ក្នុងកម្មវិធីបែបនេះឬកម្មវិធីស្រដៀង លោកអ្នកអាចមើលដើមី្បយកជាគំនិតបាន។ ប៉ុន្តែនេះជាសម្តីផ្តើមកម្មវិធីប៉ុណ្ណោះ។ សូមលោកអ្នករៀបចំសម្តីបន្តដោយខ្លួនលោកអ្នក ទៅតាមរបៀបវារៈកម្មវិធីជាក់ស្តែង។ មួយទៀត សូមលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរផង៕ ** * This article is about a sample of opening emcee speech in Khmer language to use in the internal event of a public institute. Usually it is … Continue reading គំរូសម្តី MC សម្រាប់ផ្តើមក្នុងកម្មវិធីធ្វើបទបង្ហាញ (ស្ថាប័នរដ្ឋ-ឯកជន)
Tag: គំរូសម្តី និងការងារ MC
គំរូសម្តី MC ក្រោយមានជម្លោះកើតឡើង (កម្មវិធីស្ថាប័នឯកជន)
ហេតុការណ៍បែបនេះកើតមានម្តងៗដែរ ហេតុដូច្នេះ MC គួរត្រៀមសម្តីទុក។ ដោយសារតែកម្មវិធីតែងមានម៉ោងកំណត់ ដូច្នេះសម្តីសុំទោសមិនបាច់វែងទេ។ ទោះយ៉ាងណា សូមលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរ៕ ** * This article is about a sample of emcee speech to apologize to the guests after there is an argument or dispute (under the stage) happening in the event which is in both Khmer and English. ** ** * ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីគោរព ក្រុមការងាររៀបចំកម្មវិធី … Continue reading គំរូសម្តី MC ក្រោយមានជម្លោះកើតឡើង (កម្មវិធីស្ថាប័នឯកជន)
គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)
ខាងក្រោមនេះជាឯកសាររបស់ខ្ញុំផ្ទាល់អំឡុងធ្វើការ ដែលត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកសម្របសម្រួលកម្មវិធី នៅក្នុងវគ្គបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលនោះត្រូវបានហៅថាជាកម្មវិធីផ្ទៃក្នុង ឬពាក្យសាមញ្ញហៅថា «កម្មវិធីគ្នាឯង»។ គណៈអធិបតី (ពិធីបើក) និងអ្នកចូលរួមមានមុខងារត្រឹមប្រធាននាយកដ្ឋានចុះក្រោម។ កម្មវិធីបែបនេះ ត្រូវបានចាត់ទុកជាកម្មវិធីផ្លូវការថ្នាក់កណ្តាល ដែលមិនទាមទារពិធីការខ្លាំងណាស់ណាទេ។ ដោយសារតែកម្មវិធីនោះមានរបៀបវារៈតិច ខ្ញុំក្នុងនាមជា MC ត្រូវបានប្រាប់ឲ្យរកពាក្យមកនិយាយបន្លាយដើមី្បកុំឲ្យមើលទៅខ្លីខ្លាំងពេក។ ហេតុនេះ បើសិនជាលោកអ្នកធ្វើជា MC ក្នុងកម្មវិធីស្រដៀងនឹងកម្មវិធីមួយនេះ លោកអ្នកអាចមើលគំរូសម្តី MC របស់ខ្ញុំនេះបាន។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំសំណូមពរឲ្យលោកអ្នកយកទៅកែសម្រួលតាមភាពជាក់ស្តែង និងតាមការគួរ៕ ** * This is an MC speech sample for use in training which is a public sector event. However, it is for use in events in Cambodia, that’s why … Continue reading គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)
គំរូសម្តី MC ពេលប្តូរកម្មវិធីទស្សនីយភាពក្នុងរបៀបវារៈភ្លាមៗ (កម្មវិធីស្ថាប័នឯកជន)
រឿងបែបនេះធ្លាប់កើតមាន ជាពិសេសក្នុងពិធីសម្តែង (លក្ខណៈកម្មវិធីរបស់ស្ថាប័នឯកជន) ដោយ MC កំពុងតែប្រកាសកម្មវិធីនៅលើឆាក ស្រាប់តែក្រុមការងារមកខ្សឹបថា «កម្មវិធីហ្នឹងលុបចោលហើយ។ ប្តូរទៅ ..........................។» បើសិនជាជួបស្ថានការណ៍ដូច្នេះ តើ MC គួរនិយាយយ៉ាងដូចម្តេច? លោកអ្នកអាចមើលគំរូសម្តី MC ដែលមាននៅក្នុង PDF បាន។ ចំពោះភាសាអង់គ្លេស មិនមាននៅក្នុង PDF ទេ តែមាននៅក្នុង post នេះ (ខាងក្រោម)។ ទោះយ៉ាងណា សុំមេត្តាយកទៅកែសម្រួលតាមស្ថានភាពជាក់ស្តែង និងតាមការគួរ៕ ** * ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី តាមរបៀបវារៈ កម្មវិធីបន្ទាប់ជា ......................................... តែយើងខ្ញុំសុំអភ័យទោស និងសុំផ្លាស់ប្តូរកម្មវិធីបន្ទាប់ទៅជា កម្មវិធី .........................................។ នាពេលនេះ នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទស្សនា ...............................។ សូមគោរពអញ្ជើញ។ ** … Continue reading គំរូសម្តី MC ពេលប្តូរកម្មវិធីទស្សនីយភាពក្នុងរបៀបវារៈភ្លាមៗ (កម្មវិធីស្ថាប័នឯកជន)