គំរូរបាយការណ៍ប្រជុំ (របៀបទី ២)

នេះជារបាយការណ៍ប្រជុំតែប្រើស្ទីលផ្សេងមួយទៀត ទើបនាងខ្ញុំហៅថា គំរូរបាយ ការណ៍របៀបទី ២។ លោកអ្នកអាចមើលជាគំរូ និងជាគំនិត ហើយក៏អាចយកទៅប្រើប្រាស់បានដែរ តែសុំកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ :      របាយការណ៍ស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT យោង   :      សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ..... មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ប្រជុំ នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សារៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ឲ្យចូលបម្រើការងារក្នុង.............. ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជាការងាររបស់នាយកដ្ឋានផ្សេងៗ។ សមាសភាពអ្នកចូលរួមមាន៖ ១. ឯកឧត្តម    ឈ្មោះ                     មុខងារ ២. លោកជំទាវ ឈ្មោះ                     មុខងារ ៣. លោក       ឈ្មោះ                     មុខងារ ៤. លោកស្រី   ឈ្មោះ … Continue reading គំរូរបាយការណ៍ប្រជុំ (របៀបទី ២)

គំរូរបាយការណ៍ប្រជុំ (របៀបទី ១)

ជាទូទៅ ក្នុងរបាយការណ៍តាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋមានចំណុចមូលដ្ឋានតែប៉ុន្មានចំណុចទេ ដែលតម្រូវឲ្យត្រូវតែមាននៅក្នុងទម្រង់ ប៉ុន្តែការរៀបចំ (ស្ទីល ឬភាសាអង់គ្លេសហៅថា style) អាចច្នៃទៅតាមចំណូល និងការសម្រេចរបស់ស្ថាប័នសាមី។ ដូចជាខាងក្រោមនេះជា គំរូស្ទីលរបាយការណ៍ ដែលខ្ញុំធ្លាប់បានឃើញ។ លោកអ្នកអាចមើលជាគំរូ ហើយបើសិនជាយកទៅប្រើប្រាស់ សូមកុំភ្លេចកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ :      របាយការណ៍ស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT យោង   :      សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ..... មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សារៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ឲ្យចូលបម្រើការងារក្នុង.............. ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជាការងាររបស់នាយកដ្ឋានផ្សេងៗ។ ការប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំ  និងមានការចូលរួមពី៖ ១. ឯកឧត្តម    ឈ្មោះ                     មុខងារ ២. លោកជំទាវ ឈ្មោះ                     មុខងារ ៣. លោក       … Continue reading គំរូរបាយការណ៍ប្រជុំ (របៀបទី ១)

គំរូរបាយការណ៍ប្រជុំទូទៅស្ថាប័នរដ្ឋ

នេះជាទម្រង់របាយការណ៍ប្រជុំទូទៅ ដែលប្រើប្រាស់នៅក្នុងស្ថាប័នរដ្ឋ។ ទោះយ៉ាងណា វាមិនត្រឹមត្រូវឥតខ្ចោះឡើយ។ នាងខ្ញុំគ្រាន់តែរៀបចំជាគំរូ ដើមី្បជូនជាព័ត៌មាន និងចំណេះដឹងដល់លោកអ្នកតែប៉ុណ្ណោះ។ លោកអ្នកអាចយកទៅប្រើប្រាស់បាន តែសូមមេត្តាកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ :      របាយការណ៍ស្តីពីការប្រជុំសម្រេចបញ្ឈប់បុគ្គលិកផ្នែក........ ចំនួន...... នាក់ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ....... មេត្តាជ្រាបថា កាលពីថ្ងៃទី...... ខែ......... ឆ្នាំ.......... នាយកដ្ឋាន.......... បានប្រជុំពិភាក្សាដើមី្បបញ្ឈប់បុគ្គលិក ចំនួន... នាក់ ដោយ...... នាក់នៅផ្នែក.... និង ....... នាក់នៅផ្នែក.... ។ ក្រោយការពិភាក្សា និងពិនិត្យយ៉ាងហ្មត់ចត់  អង្គប្រជុំបានឯកភាពបញ្ឈប់បុគ្គលិក ៖ ១. ឈ្មោះ........ ភេទ.... តួនាទីជា...... នៅផ្នែក..... ២. ឈ្មោះ........ ភេទ.... តួនាទីជា...... នៅផ្នែក..... ៣. ឈ្មោះ........ ភេទ.... តួនាទីជា...... នៅផ្នែក..... … Continue reading គំរូរបាយការណ៍ប្រជុំទូទៅស្ថាប័នរដ្ឋ

គំរូរបាយការណ៍ចូលរួមសិក្ខាសាលា

នេះជារបាយការណ៍ចូលរួមសិក្ខាសាលា ដែលខ្ញុំតាក់តែងឡើងសម្រាប់ជាឧទាហរណ៍ និងជាគំនិតដល់លោកអ្នក។ សូមមេត្តាយកទៅកែសម្រួលតាមការគួរ។ ប្រសិនបើលោកអ្នកមានចម្ងល់ត្រង់ណានោះ លោកអ្នកអាចចូលទៅកាន់ឆានែលយូធ្យូបរបស់ខ្ញុំដើមី្បទស្សនាវីដេអូពន្យល់ពីរបាយការណ៍នេះ។ សូមអរគុណចំពោះការគាំទ្រ និងសុំអភ័យទោសរាល់កំហុសឆ្គង និងចំណុចខ្វះខាតទាំងឡាយ៕ ** ** * សូមគោរពជូន លោកជំទាវ........... កម្មវត្ថុ        :         របាយការណ៍ស្តីពីការចូលរួមសិក្ខាលា «ការអភិវឌ្ឍអក្សរសិល្ប៍ខ្មែរ» នៅថ្ងៃទី... ខែ... គ.ស. ... តាមរយៈ      :         លោកប្រធាននាយកដ្ឋាន..... យោង          :         - លិខិតអញ្ជើញរបស់ក្រសួង.... ចុះថ្ងៃ...ខែ... ព.ស. ..... ត្រូវនឹងថ្ងៃទី......ខែ.... គ.ស. ..... - ចំណារអនុញ្ញាតរបស់លោកជំទាវ....... នាថ្ងៃទី.... ខែ... ឆ្នាំ.... ជូនភ្ជាប់       :         របៀបវារៈនៃសិក្ខាសាលា សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាប លោកជំទាវ មេត្តាជ្រាបថា កាលពីថ្ងៃទី... ខែ... គ.ស. ... … Continue reading គំរូរបាយការណ៍ចូលរួមសិក្ខាសាលា