ជាទូទៅ ឯកសាររដ្ឋបាលស្ថាប័នរដ្ឋធ្វើលើក្រដាស A4។ ដូច្នេះពេលប្រើពាក្យ «ក្រដាស» សម្រាប់ឯកសាររដ្ឋបាល គឺសំដៅដល់ក្រដាស A4 ទាំងមូលតែម្តង។ តាមបែបបទរដ្ឋបាល, អត្ថបទមិនសរសេរពេញលើក្រដាសទេ។ អត្ថបទត្រូវសរសេរក្នុងប្រអប់មានខ្សែបន្ទាត់រុំព័ទ្ធ ដែលអាចមើលឃើញក្នុងកុំព្យូទ័រ។ ការបែងចែកផ្នែកនៃក្រដាស៖ - ចាប់ពីឈ្មោះនាយកដ្ឋានឡើងទៅ ហៅថា «ផ្នែកខាងលើក្រដាស» ឬ «ផ្នែកខាងលើនៃសន្លឹក»។ - ចាប់ពីខ្សែបន្ទាត់រុំព័ទ្ធដែលស្ថិតនៅក្រោមចុះទៅក្រោម ហៅថា «ផ្នែកខាងក្រោមក្រដាស»។ - ចុងក្រដាសហៅថា ចុងសន្លឹក។ ឯកសាររដ្ឋបាលទូទៅដែលចរាចរក្នុងស្ថាប័នមានដូចជា៖ - របាយការណ៍ - កំណត់ហេតុ - និងសំណើសុំផ្សេងៗ ត្រូវផ្តើមដោយពាក្យ «សូមគោរពជូន»។ ចាប់ពីពាក្យ «សូមគោរពជូន» នេះ ជាទូទៅអាចហៅថា «អត្ថបទ» ឬ «អត្ថបទឯកសារ» ហើយអត្ថបទឯកសារចប់នៅត្រឹមឃ្លា៖ សូម.................... ទទួលនូវការគោរពពី...............។ គ្រប់ឯកសាររដ្ឋបាលត្រូវតែមានកាលបរិច្ឆេទ។ សម្រាប់ឯកសាររដ្ឋបាលទូទៅចរាចរក្នុងស្ថាប័ន ដូចដែលបានរៀបរាប់ខាងលើ ត្រូវដាក់កាលបរិច្ឆេទបន្ទាប់ពីអត្ថបទ។ ដោយឡែក ចំពោះ «លិខិតអញ្ជើញ» បុគ្គល, អង្គភាព … Continue reading បែបបទដាក់កាលបរិច្ឆេទលើឯកសាររដ្ឋបាលទូទៅ
Tag: ការងាររដ្ឋបាល
គំរូលិខិតអញ្ជើញចូលរួមវិបស្សនាការងារ (ស្ថាប័នរដ្ឋ) ទី១
រាជធានីភ្នំពេញ ថ្ងៃទី..... ខែ...... ឆ្នាំ....... លិខិតអញ្ជើញ សូមអញ្ជើញ លោកស្រី.................... មន្ត្រីនាយកដ្ឋាន............... ចូលរួម ៖ អង្គវិបស្សនាការងារ............... ក្រោមអធិបតីភាពបើកដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ...............................និងក្រោមអធិបតីភាពបិទដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ............................................. កាលបរិច្ឆេទ ៖ ថ្ងៃទី...... ដល់ថ្ងៃទី...... ខែ....... ឆ្នាំ......... ទីកន្លែង ៖ សណ្ឋាគារ...... ខេត្ត....... សូមជូនភ្ជាប់ ៖ របៀបវារៈកម្មវិធី សម្លៀកបំពាក់ ៖ សមរម្យ https://videopress.com/v/eJe5PusL?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true