ខ្មោចដែលនៅក្នុងបន្ទប់នោះមានច្រើន។ ពួកគេនៅមុនគ្រួសារភីដាទៅដល់។ ខ្លះនៅក្នុងបន្ទប់, ខ្លះចេញដើរលេងនៅក្រៅ តែក្នុងបរិវេណសណ្ឋាគារ។
ពេលគ្រួសារភីដាចូលទៅ ពួកគេចេញមកនៅក្នុងស្រះ, មុខបន្ទប់ផ្សេងៗ និងខ្លះទៅនៅក្នុងបន្ទប់ដែលមនុស្សមិនទាន់មកដេក។
ខ្មោចបួនដែលមានខ្មោចយាយចាស់, ខ្មោចស្រី, ខ្មោចប្រុស និងខ្មោចក្មេងប្រុសជាក្រុមគ្រួសារ។ ពួកគេមកដល់ដំណាលគ្នានឹងភីដា។ ខ្មោចស្រីជាកូនរបស់ខ្មោចយាយចាស់, ខ្មោចប្រុសជាប្តីរបស់ខ្មោចស្រី ហើយខ្មោចក្មេងប្រុសជាកូនរបស់ពួកគេទាំងពីរ។
ខ្មោចដែលភីដាឃើញតាមច្រកតូច, ខ្មោចដែលនៅក្នុងបន្ទប់បើកវាំងនន ឃើញតែប្រឡង់ភ្នែក។ល។ ជាខ្មោចផ្សេង, មិនពាក់ព័ន្ធនឹងគ្រួសារខ្មោចបួនរូបនោះទេ។ ចំណែកក្បាលខ្មោចស្រីហោះ និងខ្មោចប្រុសទប់ទ្វារដែកទើបជាខ្មោចកូន និងកូនប្រសារបស់ខ្មោចយាយចាស់។
រីឯខ្មោចដែលចូលខ្លួនចេងជាខ្មោចប្រុសមួយផ្សេងទៀត។ គេខឹងចេងដែលឲ្យបន្ទប់ទៅគ្រួសារភីដា នាំឲ្យគេត្រូវទៅនៅស្រះទឹក ដូច្នេះទើបគេដើរតាមចេង ហើយចូលខ្លួនចេងដើមី្បជាការសងសឹក។