របាយការណ៍ការចំណាយ និងការគ្រប់គ្រងរបស់ប្រើប្រាស់ មិនមែនជារបស់ថ្មីទេ។ វាជាប្រភេទឯកសារដែលត្រូវបានបង្កើតយូរហើយ គ្រាន់តែមានរូបសណ្ឋានខុសគ្នាតែប៉ុណ្ណោះ។ រីឯការប្រើប្រាស់វិញ, បើនិយាយពីសម័យបច្ចុប្បន្ន ច្រើនតែឃើញគេប្រើនៅក្នុងក្រុមហ៊ុនធំៗ និងស្ថាប័នរដ្ឋ (ឬក្នុងផ្នែកនៃស្ថាប័ន) ដែលពាក់ព័ន្ធនឹងការចំណាយ (លុយ)។ ចំពោះអ្នករកស៊ីរបរតូចតាច និងអ្នកគ្រប់គ្រងផ្ទះសម្បែងមិនប្រើឯកសារប្រភេទនេះទេ ដោយសារតែ៖ ១. យល់ថាវាជារឿងស្មុគស្មាញ , ខាតពេល, មិនចាំបាច់, គ្មានសារសំខាន់។ល។ ២. មិនចេះអក្សរ បើសិនលោកអ្នកមិនចេះអក្សរ, នោះអាចលើកលែងបាន។ ប៉ុន្តែបើលោកអ្នកចេះ, លោកអ្នកគួរតែពិចារណាពីការប្រើប្រាស់ឯកសារប្រភេទនេះ ព្រោះវា ៖ - ជួយឲ្យលោកអ្នកបានឃើញយ៉ាងច្បាស់ពីចំនួនទឹកប្រាក់ដែលលោកអ្នកចំណាយ និងចំណាយលើអ្វីខ្លះក្នុងមួយថ្ងៃឬមួយខែ។ - ជួយឲ្យលោកអ្នកបានឃើញយ៉ាងច្បាស់ថាតើលោកអ្នកចំណាយត្រូវឬទេ, តើរបស់ដែលលោកអ្នកចំណាយលើនោះជារបស់ចាំបាច់ឬទេ។ - ជួយឲ្យលោកអ្នកបានឃើញយ៉ាងច្បាស់ ពីរបៀបចំណាយរបស់លោកអ្នក។ - ជួយឲ្យលោកអ្នកបានដឹងពីតម្លៃឡើងចុះរបស់ទំនិញដែលលោកអ្នកទិញ ដើមី្បឲ្យលោកអ្នករៀបចំ និងគ្រប់គ្រងថវិកា និងការចំណាយរបស់លោកអ្នក ក្នុងន័យជួយបង្ការ និងទប់ស្កាត់ការចាយវាយហួសកម្រិត ដែលនាំឲ្យលោកអ្នកប្រឈមនឹងការក្ស័យធន។ នេះជាសារប្រយោជន៍ចម្បងដែលបានមកពីការប្រើប្រាស់ឯកសារមួយនេះ។ នៅមានសារប្រយោជន៍ផ្សេងៗទៀត ដែលលោកអ្នកនឹងរកឃើញនៅពេលដែលលោកអ្នកប្រើប្រាស់វា។ ចំណុចសំខាន់មួយដែលលោកអ្នកត្រូវដឹងនោះគឺ បើសិនជាលោកអ្នកចង់ឲ្យមានប្រសិទ្ធភាព និងបានប្រសិទ្ធផល, លោកអ្នកត្រូវតែអនុវត្តជាប្រចាំ និងឲ្យបានហ្មត់ចត់ច្បាស់លាស់៕ ** … Continue reading គំរូរបាយការណ៍ចំណាយ និងការគ្រប់គ្រងរបស់ប្រើប្រាស់
CV ជាភាសាខ្មែរសម្រាប់សិស្សវិទ្យាល័យដាក់ពាក្យធ្វើការលើកដំបូង
ប្រវត្តិរូបសង្ខេប ព័ត៌មានផ្ទាល់ខ្លួន នាមត្រកូល និងនាមខ្លួន: ជាអក្សរឡាតាំង: ភេទ: ថ្ងៃខែឆ្នាំកំណើត: ស្ថានភាពគ្រួសារ: សញ្ជាតិ: លេខទូរស័ព្ទ: (៨៥៥) សារអេឡិចត្រូនិច: អាសយដ្ឋានបច្ចុប្បន្ន: ប្រវត្តិការសិក្សា ឆ្នាំ.... ដល់ឆ្នាំ..... ថ្នាក់ទី........ ដល់ ..................... វិទ្យាល័យ............. ឆ្នាំ.... ដល់ឆ្នាំ..... ថ្នាក់ទី........ ដល់ ..................... អនុវិទ្យាល័យ............. ឆ្នាំ.... ដល់ឆ្នាំ..... ថ្នាក់ទី........ ដល់ ..................... សាលាមធ្យមសិក្សា............. ឆ្នាំ.... ដល់ឆ្នាំ..... ថ្នាក់ទី........ ដល់ ..................... សាលាបឋមសិក្សា............. ចំណេះដឹងភាសា .............. : ............... .............. : ............... ជំនាញផ្សេងៗ - ............................ - ............................ អ្នកអាចផ្តល់ព័ត៌មាន ឈ្មោះ … Continue reading CV ជាភាសាខ្មែរសម្រាប់សិស្សវិទ្យាល័យដាក់ពាក្យធ្វើការលើកដំបូង
គំរូរបាយការណ៍អនុសាសសន៍ថ្នាក់ដឹកនាំ (ឯកសារច្នៃ)
របាយការណ៍អនុសាសន៍របស់............................. ប្រចាំខែ............ ឆ្នាំ.......... ១. កម្មវិធី៖.................................. អ្នកស្នើសុំ៖.................................. សំណើ៖........................................ អនុសាសន៍ ក. .............................................. ស្ថានភាពអនុវត្ត៖ .................. ខ. .............................................. ស្ថានភាពអនុវត្ត៖ .................. គ. .............................................. ស្ថានភាពអនុវត្ត៖ .................. មូលហេតុមិនទាន់អនុវត្ត៖ .............................................. ថ្ងៃ......................................... រាជធានីភ្នំពេញ, ថ្ងៃទី.......................... អ្នកធ្វើរបាយការណ៍ ឈ្មោះ https://youtube.com/shorts/8bE7QIFi158
គំរូរបាយការណ៍ជំនួបជាមួយអតិថិជន
ដោយសារពេលនៅធ្វើការ, ខ្ញុំធ្លាប់ឮថា ពេលអ្នកទីផ្សារទៅជួបអតិថិជន, គេតែងកត់ត្រានូវតម្រូវការរបស់អតិថិជន តែកត់ក្នុងសៀវភៅផ្ទាល់ខ្លួនរបស់គេ, រួចហើយទើបយកមកប្រាប់ប្រធាន ក្នុងពេលប្រជុំ។ នៅពេលដែលអ្នកទីផ្សារនោះចាកចេញពីក្រុមហ៊ុន, ព័ត៌មានរបស់អតិថិជន, តម្រូវការឬកំណត់ត្រាអ្វីក៏ដោយទាក់ទងនឹងអតិថិជនដែលគេធ្លាប់ជួបរកមិនបានសោះឡើយនៅក្នុងក្រុមហ៊ុន។ ពេលដែលមានអ្នកទីផ្សារថ្មីចូលមក, គេត្រូវទៅប្រមួលព័ត៌មានរបស់អតិថិជនចាស់ឡើងវិញ តែដោយសារតែប្រើវិធីដដែល៖ កត់ត្រាក្នុងសៀវភៅផ្ទាល់ខ្លួន, ហេតុនេះពេលគេចាកចេញ, ក្រុមហ៊ុនជួបរឿងដដែល។ ក្រោយមើលឃើញសភាពដូច្នេះ, ខ្ញុំក៏គិតថា បើសិនជាខ្ញុំបើកក្រុមហ៊ុន តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចដើមី្បកុំឲ្យក្រុមហ៊ុនខ្ញុំជួបរឿងបែបនេះ។ ហើយខ្ញុំក៏នឹកឃើញច្នៃឯកសារនេះចេញមកតែម្តងទៅ។ ទោះយ៉ាងណា ឯកសារនេះគ្រាន់តែជាគំរូ។ បើសិនជាលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលទៅតាមស្ថានភាពមុខរបរ, ការងារ និងគោលដៅផ្ទាល់របស់លោកអ្នក។ របាយការណ៍ជំនួបជាមួយអតិថិជន ព័ត៌មានបុគ្គលិក ប្រធានបទ៖ ម៉ោងជួប៖ ម៉ោងចប់៖ ទីតាំងជួប៖ ឈ្មោះបុគ្គលិក៖ ១................................................. ២................................................. ព័ត៌មានអតិថិជន ឈ្មោះ៖ ភេទ៖ តំណែង៖ លេខទូរស័ព្ទ៖ សារអេឡិត្រូនិច៖ ឈ្មោះ៖ ភេទ៖ តំណែង៖ លេខទូរស័ព្ទ៖ សារអេឡិត្រូនិច៖ ក្រុមហ៊ុន៖ អាសយដ្ឋាន៖ លេខទូរស័ព្ទ៖ សារអេឡិត្រូនិច៖ តម្រូវការអតិថិជន … Continue reading គំរូរបាយការណ៍ជំនួបជាមួយអតិថិជន