និពន្ធដោយ ភូ ចរិយា គ្រាន់តែឃើញប៉ាមកដល់ភ្លាម, ម្នាក់ៗរត់ទៅសួរ៖ «ម៉េចហើយ? ម៉េចហើយ?» ប៉ាឆ្លើយទាំងមុខស្រពោន៖ «គេមិនព្រមពន្យារទៀតទេ។ ស្អែក គេមករឹបអូសយកផ្ទះហើយ។» គ្រាន់តែឮដូច្នេះ ម៉ាក់ស្ទុះទៅអុជធូបបន់ព្រះផងបន់ជីដូនជីតាផង, បងប្រុសទូរស័ព្ទទៅរកមិត្តភក្តិគាត់, ឯបងស្រីទូរស័ព្ទទៅរកសាច់ញាតិឲ្យជួយ។ ចំណែកខ្ញុំវិញ, ខ្ញុំយកទូរស័ព្ទមកចុចអ៊ិនធើណេត រកមើល «វិធីសាស្ត្រជោគជ័យក្នុងការដើរសុំទាន»៕
គំរូកំណត់ហេតុប្រជុំ (ស្ថាប័នឯកជន)
នៅក្នុងស្ថាប័នរដ្ឋ ពេលមានកិច្ចប្រជុំ ជាទូទៅគេធ្វើរបាយការណ៍។ ប៉ុន្តែនៅស្ថាប័នឯកជន ពេលប្រជុំ គេធ្វើកំណត់ហេតុ។ ជាធម្មតា ឯកសាររបស់ស្ថាប័នឯកជនធ្វើជាភាសាអង់គ្លេស ទោះបីជាស្ថាប័ននោះមានទីតាំងនៅក្នុងប្រទេសកម្ពុជាឬជាក្រុមហ៊ុនខ្មែរក៏ដោយ។ ប៉ុន្តែខ្ញុំគិតថា បើសិនជាធ្វើឯកសារជាភាសាខ្មែរ ក៏មិនមានទាស់ខុសដែរ។ ហេតុដូច្នេះហើយ ទើបខ្ញុំនឹកគិតប្រតិដ្ឋគំរូកំណត់ហេតុប្រជុំរបស់ស្ថាប័នឯកជននេះឡើយ ក្រែងលោមានស្ថាប័នឯកជន ជាពិសេសស្ថាប័នក្នុងស្រុក ចាប់អារម្មណ៍ចង់ធ្វើឯកសារខ្លួនជាភាសាខ្មែរ។ បញ្ជាក់ហើយបញ្ជាក់ទៀតថា, នេះជាការរៀបរៀង និងកែច្នៃរបស់ខ្ញុំផ្ទាល់។ បើសិនជាលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕ ** * Private sector meeting minute sample in Khmer language All companies’ documents, located in Cambodia, are written in English though those companies are from outside Cambodia or they are Cambodian companies. Even … Continue reading គំរូកំណត់ហេតុប្រជុំ (ស្ថាប័នឯកជន)
រឿង «ជឿ»
និពន្ធដោយ ភូ ចរិយា នារី ៖ ដើមី្បបង្ហាញថាជឿជាក់លើមនុស្សម្នាក់ តើគេធ្វើយ៉ាងម៉េច? បុរស ៖ ស្រួលទេ។ ឧទាហរណ៍ ដូចជារវាងបង និងអូន។ បើគេមកប្រាប់បងថា អូនលួចមានអ្នកផ្សេង, បើសិនបងជឿជាក់លើអូន បងអត់ខ្វល់ទេ។ ប៉ុន្តែបើបងមិនជឿអូន, បងនឹងមកសួរអូនថា តើអូនពិតជាលួចមានអ្នកផ្សេងដូចគេថាមែនឬអត់៕
គំរូសម្តី MC សម្រាប់ប្រើពេលផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធី (ស្ថាប័នឯកជន)
ការផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធីមិនងាយនឹងកើតឡើងទេ។ ប៉ុន្តែវាអាចនឹងមានឱកាសកើតបាន។ ហេតុដូច្នេះហើយទើបអ្នកសម្របសម្រួលកម្មវិធី (MC) ត្រូវតែត្រៀមពាក្យសម្តីជាមុន ដើមី្បទុកប្រើនៅពេលស្ថានការណ៍នោះកើតមាន។ ទោះយ៉ាងណា នាងខ្ញុំសុំឲ្យលោកអ្នកមេត្តាយកទៅកែសម្រួល ព្រោះពាក្យសម្តី MC ដែលនាងខ្ញុំព្រាងនេះ មិនថាទាំងខ្មែរឬអង់គ្លេស អាចនឹងខុស និងខ្វះខាត៕ សូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងអង្គពិធី តាងនាមឲ្យ.......................... នាងខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយស យ៉ាងជ្រាលជ្រៅបំផុត ដែលព្រមទទួលការអញ្ជើញរបស់យើងខ្ញុំមកចូលរួមក្នុង .........................................។ ជាបឋមនេះ នាងខ្ញុំសូមគោរពជម្រាបជូនថា ដោយសារតែមានភារកិច្ចបន្ទាន់ដែលមិនអាចខកខានបាន ..................................... មិនអាចមកចូលរួមកម្មវិធីព្រឹកនេះបានឡើយ។ ហេតុដូច្នេះ មតិស្វាគមន៍បើក.................................... យើងខ្ញុំសូមប្រគល់ជូន.......................................................។ សូមគោរពអញ្ជើញ ...............................។ ** ** * MC speech sample in case of changing the welcome remark event … Continue reading គំរូសម្តី MC សម្រាប់ប្រើពេលផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធី (ស្ថាប័នឯកជន)