សុន្ទរកថានេះមិនមែនជារបស់ខ្ញុំទេ។ វាជាឯកសារដែលគេមិនត្រូវការ និងបម្រុងនឹងលុបចោល ហើយខ្ញុំក៏សុំចម្លងយកមកទុក។ ពេលនេះ ខ្ញុំយកមកដាក់លើគេហទំព័រនេះសម្រាប់ជាជំនួយដល់អ្នកដែលត្រូវឡើងថ្លែងសុន្ទរកថា ឬអ្នកត្រូវធ្វើសុន្ទរកថាជូនថ្នាក់លើ។ ប៉ុន្តែខ្ញុំសុំដកទិន្នន័យមួយចំនួន ជាពិសេសឈ្មោះមនុស្ស, ទីកន្លែង, ស្ថាប័ន និងគម្រោង៕ SPEECH I would like to express honor to ........ I would like to express honor to ........ I would like to express honor to ........ I would like to express honor to H.E., Lok Jum Teav, national and international distinguished guests, ladies and … Continue reading គំរូសុន្ទរកថាជាភាសាអង់គ្លេស
គំរូ Acknowledgements ថ្នាក់បរិញ្ញាបត្រ (ធ្វើជាក្រុម)
ACKNOWLEDGEMENTS We, the group members, have successfully complete our library-based research paper entitled .................... This accomplishment has generated from great cooperation of the following people whom we tender to acknowledge. First of all, we would like to thank ..............., for his hard work and for making this paper possible. Then, a special thank is given … Continue reading គំរូ Acknowledgements ថ្នាក់បរិញ្ញាបត្រ (ធ្វើជាក្រុម)
គុណប្រយោជន៍ ២ របស់ដើមគូឆាយ
ប្រជាជនខ្មែរតាមស្រុកស្រែចម្ការនិយមដាំដើមគូឆាយនៅតាមផ្ទះ។ នេះក៏ព្រោះតែដើមនេះមានអត្ថប្រយោជន៍ចំនួនពីរធំៗ៖ ១. អាចយកមកធ្វើជាអាហារ ដូចជាឆាជាមួយស៊ុត, ឆាជាមួយសាច់ជ្រូក, ធ្វើជានំគូឆាយជាដើម។ ២. អាចប្រើជំនួសប្រេងខ្យល់ឬប្រេងកូឡា។ ចំណុចទី ២ ជារបៀបរបបនៅតំបន់ស្រុកស្រែរបស់ខ្មែរយើង។ នៅពេលក្មេងតូចៗឈឺឬចុកឆ្អល់ពោះ គេយកស្លឹកគូឆាយទៅញីនឹងប្រេងកាតឬទឹកឃ្មុំ រួចយកមកលាបលើពោះរបស់ក្មេង។ មិនមែនតែក្មេងទេ ចាស់ក៏ប្រើបានដែរ គ្រាន់តែគេនិយមប្រើលើក្មេងច្រើនជាង។ ទំនៀមនេះមានតាំងពីបុរាណមក។ ដើមគូឆាយពិបាករកណាស់ ព្រោះមិនមែនមានគ្រប់ខេត្តឡើយ ហើយមានតំបន់ខ្លះដាំមិនបានល្អទៀតផង៕ Two benefits of garlic chive Khmer people in rural areas like to plant garlic chives at home because: 1. It can be used to fry with eggs, fried with pork, or it can … Continue reading គុណប្រយោជន៍ ២ របស់ដើមគូឆាយ
រឿងប្រឌិត «ភ្លេចយល់សប្តិឃើញបង»
និពន្ធដោយ ភូ ចរិយា អូនតែងតែយល់សប្តិឃើញបង។ យប់ណាក៏ដូចយប់ណា បងតែងតែលេចក្នុងសុបិនរបស់អូនជានិច្ច។ ហើយអូនតែងត្រឡប់ខ្នើយដើមី្បឲ្យបងយល់សប្តិឃើញអូនដែរ។ នោះអំឡុងពួកយើងស្រឡាញ់គ្នា។ ពេលបងដើរចេញពីអូន អូននៅតែយល់សប្តិឃើញបង។ អូនក្រោកឡើងកណ្តាលយប់ រួចស្រក់ទឹកភ្នែក។ អូនខាំមាត់រហូតដល់ឈាម «ទោះយ៉ាងណា មិនអាចឲ្យយល់សប្តិឃើញបងទៀតទេ»។ អូនបោះខ្នើយចោល ដើមី្បកុំឲ្យឃើញបងក្នុងសុបិន។ អូនសុខចិត្តគ្រេចក ក៏មិនចង់ឃើញបងទៀតដែរ។ ទោះគ្មានខ្នើយ ក៏នៅតែយល់សប្តិឃើញបង ប៉ុន្តែអូនត្រូវតែដេកអត់ខ្នើយ។ អូនដេកអត់ខ្នើយកើយរហូតដល់អូនធ្លាប់។ បន្ទាប់មក បងក៏បានព្រាត់ប្រាសចេញពីសុបិនរបស់អូន។ ៥ ឆ្នាំកន្លង.. បងដូចត្រូវរុយធាក់ងាប់បាត់ហើយ។ ថ្ងៃមួយ មិត្តភក្តិអូនសួរ «យប់មិញយល់សប្តិឃើញអី?» អូនភ្លេចឲ្យឈឹង អូនដឹងថាអូនយល់សប្តិ តែមិនដឹងថាយល់សប្តិឃើញអី។ ពេលយប់ អូនក៏យកខ្នើយមកកើយ។ ជាខ្នើយដែលអូនញាត់ក្នុងទូដាក់ខោស្ល៊ីបអស់ ៥ ឆ្នាំ។ ព្រឹកឡើង អូនក៏ចាំថាអូនបានយល់សប្តិឃើញ idol របស់អូន។ ប៉ុន្មានថ្ងៃមុន ពួកយើងជួបគ្នាដោយចៃដន្យ។ បងមកកេះកៀវ ហើយសួរថា «តើអូនដឹងទេ? បងយល់សប្តិឃើញអូនរាល់យប់។» អូនក៏តបទៅបងវិញថា «អូនរវល់យល់សប្តិឃើញជ្រូកប៉ូលីន៕»