តើគួរចាប់យកជំនាញអ្វី ដែលមនុស្សមានតម្រូវការ?

យ៉ាយ៉ា ១ : លើកមុន ឯងនិយាយអំពីផ្នែកដែលមនុស្សមានតម្រូវការចាំបាច់ ដោយខានមិនបាន។ ឯងថាផ្នែកអប់រំ និងផ្នែកសុខាភិបាល, ត្រូវទេ? យ៉ាយ៉ា ២ : អ្ហ៊ឺ! ហើយយ៉ាងម៉េច? យ៉ាយ៉ា ១ : បងប្អូន និងកូនក្មួយរបស់គ្នាចាប់អារម្មណ៍ តែពួកគេចង់ឲ្យឯងជួយបញ្ជាក់ពីមុខជំនាញ ព្រោះពេលពួកគេឮផ្នែកអប់រំ ក្នុងខួរក្បាលរបស់ពួកគេគិតឃើញតែធ្វើជាគ្រូបង្រៀន ហើយបើផ្នែកសុខាភិបាលវិញ ពួកគេគិតឃើញតែធ្វើជាគ្រូពេទ្យ។ យ៉ាយ៉ា ២ : ធ្វើការផ្នែកអប់រំ មិនប្រាកដថាត្រូវតែធ្វើជាគ្រូបង្រៀននោះទេ។ ពួកគេអាចរៀនមុខជំនាញទាក់ទងនឹង ឧទាហរណ៍ការប្រឹក្សាយោបល់ដល់សិស្ស-និស្សិត (Student consult service), ការរៀបចំប្រព័ន្ធគ្រប់គ្រងកិច្ចការសិស្ស-និស្សិត (Student affair management system), ការវិភាគទិន្នន័យ (Data analysis) ដើមី្បជួយកែលម្អ និងបង្កើនគុណភាព និងប្រសិទ្ធភាពការអប់រំ។ល។ ចំពោះផ្នែកសុខាភិបាលវិញគឺធ្វើការទាក់ទងនឹងការព្យាបាល តែមិនមែនត្រូវតែធ្វើជាគ្រូពេទ្យចាក់ថ្នាំ ឬវះកាត់នោះទេ។ ការងារដូចជា speech therapist សំដៅដល់ អ្នកព្យាបាលទាំងកុមារ និងមនុស្សពេញវ័យលើផ្នែកទំនាក់, ផ្នែកភាសា, … Continue reading តើគួរចាប់យកជំនាញអ្វី ដែលមនុស្សមានតម្រូវការ?

ធ្វើ BA ឲ្យសៀវភៅមេរៀន

យ៉ាយ៉ា ១ : បងប្អូនគ្នាម្នាក់បានឈប់ពីការងារ។ គេចង់រកស៊ី តែមិនដឹងរករបរអី។ យ៉ាយ៉ា ២ : តើគេមានជំនាញខាងអី? យ៉ាយ៉ា ១ : គេរៀនផ្នែកពាណិជ្ជកម្ម និងមានបទពិសោធការងារខាងទីផ្សារ។ យ៉ាយ៉ា ២ : ឯងសួរគេទៅមើល៍ថា តើគេចាប់អារម្មណ៍នឹងការធ្វើជា BA ទេ? យ៉ាយ៉ា ១ : BA? Brand Ambassador? យ៉ាយ៉ា ២ : ហ្នឹងហើយ។ យ៉ាយ៉ា ១ : បើធ្វើការងារហ្នឹង ដូចធ្វើកាឲ្យគេដដែលហ្នឹង។ បងប្អូនគ្នាមិនចង់ធ្វើការឲ្យគេទៀតទេ។ យ៉ាយ៉ា ២ : អត់ទេ។ មិនទៅធ្វើការឲ្យអ្នកណាទេ គឺប្រសិទ្ធនាមឲ្យខ្លួនឯងជា BA និងធ្វើការឲ្យខ្លួនឯង។ សព្វថ្ងៃនេះ គ្នាសង្កេតឃើញថា មាន BA សឹងតែគ្រប់ផលិតផល តែមិនទាន់មាននរណាធ្វើ BA ឲ្យសៀវភៅសិក្សាទេ។ ហើយសៀវភៅសិក្សាដែលគ្នានិយាយនេះគឺសំដៅដល់សៀវភៅមេរៀន … Continue reading ធ្វើ BA ឲ្យសៀវភៅមេរៀន

ធ្វើវីដេអូអ្វីជួយបំបាត់ស្ត្រេស?

យ៉ាយ៉ា ១ : និយាយពីប្អូនប្រុសគ្នាមួយនោះ, មួយថ្ងៃៗ វាចង់ក្លាយជាតារាបណ្តាញសង្គម ប៉ុន្តែវារកប្រធានបទទៅធ្វើវីដេអូមិនបានសោះ។ យ៉ាយ៉ា ២ : តើគេចង់ធ្វើវីដេអូពីអ្វី? យ៉ាយ៉ា ១ : ឮវាថា វាចង់ធ្វើវីដេអូបង្ហាញពីអ្វីក៏ដោយដែលជួយបំបាត់ស្ត្រេស និងជួយសម្រួលបញ្ហាផ្លូវចិត្តផ្លូវអារម្មណ៍របស់មនុស្សយើង តែវាចង់បានប្រធានបទដែលថ្មីស្រឡាងបំផុត មិនទាន់មានអ្នកធ្វើ។ យ៉ាយ៉ា ២ : អ៊ីចឹងឲ្យប្អូនឯងធ្វើវីដេអូបង្ហាញពីវត្តណាដែលលោកស្រោចទឹកពូកែទៅ។ ប្រធានបទហ្នឹងមិនទាន់មានគេធ្វើទេ។ បើមិនចង់ធ្វើពីវត្តទេ ធ្វើពីគ្រូទាយក៏បានដែរ។ សុទ្ធតែប្រធានបទដែលខ្ញុំមិនធ្លាប់ឃើញនៅលើបណ្តាញសង្គម ហើយជាអ្វីដែលប្រជាជនខ្មែរយើងនិយម។ ឲ្យតែមានបញ្ហាពិបាកចិត្ត, រកផ្លូវដោះស្រាយមិនឃើញ, ដឹងតែទៅរកលោកស្រោចទឹក និងទៅរកគ្រូទាយហើយ។ យ៉ាយ៉ា ១ : អើត្រូវមែន៕ ** ** * Make a video to relieve stress of people yaya 1 : Talking about one of my … Continue reading ធ្វើវីដេអូអ្វីជួយបំបាត់ស្ត្រេស?

ហ្វេសសិនទៅមន្ទីរពេទ្យ

យ៉ាយ៉ា ១ : គ្នាមានមិត្តភក្តិចង់ធ្វើជាអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម។ គ្នាធ្លាប់និយាយពីឯង។ ដូច្នេះគេក៏ឲ្យគ្នាមកសួរគំនិតឯង។ យ៉ាយ៉ា ២ : គ្នាត្រូវការដឹងពីចំណូលចិត្តរបស់គេ។ យ៉ាយ៉ា ១ : គេចូលចិត្តខាងម៉ូតសម្លៀកបំពាក់។ យ៉ាយ៉ា ២ : អ៊ីចឹងសាកឲ្យគេពិចារណាបង្កើតមាតិកានិយាយពីម៉ូតសម្លៀកបំពាក់ពេលទៅមន្ទីរពេទ្យ។ យ៉ាយ៉ា ១ : ម៉ូតខោអាវរបស់ពេទ្យ? ម៉ូតខោអាវដែលពេទ្យស្លៀកពាក់ទៅធ្វើការ? ឬក៏ម៉ូតខោអាវអ្នកជំងឺពេលទៅមន្ទីរពេទ្យ? យ៉ាយ៉ា ២ : ម៉ូតខោអាវអ្នកជំងឺពេលទៅរកពេទ្យ។ ឧទាហរណ៍ ពេលត្រូវទៅពិនិត្យអេកូភ្លៅ, តើគួរស្លៀកពាក់យ៉ាងម៉េចដើមី្បឲ្យស្រួលឲ្យគេអេកូ។ យ៉ាយ៉ា ១ : យី! ម៉្យាងដែរតើ៕ ** ** * What to dress up when go to hospital yaya 1 : One of my friends wants … Continue reading ហ្វេសសិនទៅមន្ទីរពេទ្យ