វីដេអូពាណិជ្ជកម្ម ត្រូវបានចាត់ទុកជាការប្រាស្រ័យមួយប្រភេទ ដោយប្រភេទនេះផ្តោតលើការប្រាស្រ័យរវាងក្រុមហ៊ុនផលិតផល ឬក្រុមហ៊ុនផ្តល់សេវាកម្មជាមួយនឹងអតិថិជន។ កាលពីមុន ការប្រាស្រ័យចែកជាពីរគឺ៖ ការប្រាស្រ័យដោយប្រើពាក្យសម្តី សំដៅដល់ការនិយាយគ្នាដោយផ្ទាល់រវាងមនុស្សពីរនាក់ ឬលើសពីពីរនាក់, ទាំងការនិយាយទល់មុខឬនិយាយឆ្លើយឆ្លងតាមទូរស័ព្ទ។ ការប្រាស្រ័យមិនប្រើពាក្យសម្តី សំដៅដល់ការប្រើកាយវិការ, ទឹកមុខ, រូបភាព, អក្សរជាដើម។ និយាយឲ្យងាយស្រួលស្តាប់ គឺការឆ្លើយឆ្លងគ្នាដោយមិននិយាយស្តី។ បច្ចុប្បន្នមានការធ្វើបច្ចុប្បន្នភាពលើការប្រាស្រ័យ ដោយបែកចែកជាបួន៖ ការប្រាស្រ័យដោយប្រើពាក្យសម្តី ៖ ការនិយាយគ្នាដោយផ្ទាល់វាងមនុស្សពីរនាក់ ឬលើសពីពីរនាក់, ទាំងការនិយាយទល់មុខឬនិយាយឆ្លើយឆ្លងតាមទូរស័ព្ទ។ ការប្រាស្រ័យដោយមិនប្រើពាក្យសម្តី ៖ ការនិយាយគ្នាដោយប្រើកាយវិការ, ទឹកមុខ, សំឡេង (សញ្ញា)។ ការប្រាស្រ័យដោយប្រើរូបភាព ៖ ការប្រើគំនូរ, រូបថត ឬវីដេអូ។ ការប្រាស្រ័យដោយប្រើអក្សរ ៖ ការឆ្លើយឆ្លងតាមសារទូរស័ព្ទ, សារអេឡិចត្រូនិច, អត្ថបទ, និងផ្សេងៗទៀត (និយាយឲ្យចំ គឺប្រើតួអក្សរ)។ ចំពោះវីដេអូពាណិជ្ជកម្ម (TVC) ចាត់ទុកជាការប្រាស្រ័យរវាងម្ចាស់ផលិតផលឬ សេវាកម្មជាមួយនឹងអតិថិជនដោយប្រើរូបភាព, សំឡេង និងតួអក្សរ គឺជាប្រភេទការប្រាស្រ័យដោយមិនប្រើពាក្យសម្តី៕ ** ** * TV Commercial … Continue reading វីដេអូពាណិជ្ជកម្មជាការប្រាស្រ័យ