វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel ដោយខ្លួនឯង

បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ ប្រសិនបើលោកអ្នកចង់ឲ្យ Reel IG របស់លោកអ្នកទទួលបានចំនួនទស្សនា លោកអ្នកអាចប្រើវិធីសាស្ត្រដែលខ្ញុំធ្លាប់បង្ហាញក្នុងអត្ថបទមុន ឬក៏៖ បង្កើតប្លក, សរសេរអត្ថបទ រួច embed reel ពី IG របស់លោកអ្នកដែលត្រូវនឹងខ្លឹមសាររបស់អត្ថបទ។ វិធីមួយនេះអាចជួយឲ្យ reel IG របស់លោកអ្នកកើនចំនួន view បែប organic ប៉ុន្តែលោកអ្នកត្រូវ៖ - ចំណាយពេលវេលាសរសេរអត្ថបទ - ចំណាយកម្លាំងខួរក្បាលគិតពីប្រភេទ និងខ្លឹមសារអត្ថបទដើមី្បទាក់ទាញអ្នកអាន ការបង្កើតប្លកមិនត្រូវការបង់ប្រាក់ទេ ដូច្នេះលោកអ្នកមិនបាច់ភ័យព្រួយថាត្រូវចំណាយប្រាក់បន្ថែមឡើយ។ មិនខុសពីវិធីមុនទេ វិធីដែលខ្ញុំណែនាំខាងលើនេះមានគុណសម្បត្តិតែមួយគត់ គឺអាចឲ្យលោកអ្នកជួយខ្លួនឯង ដោយមិនរង់ចាំជំនួយពីអ្នកដទៃ, ចំណែកគុណវិបត្តិមានច្រើន។ បន្ថែមលើនេះ លោកអ្នកត្រូវការភាពអត់ធ្មត់ខ្លាំង ព្រោះវាត្រូវការពេលវេលាយូរទម្រាំតែបានជោគជ័យ៕ អត្ថបទមុន វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic ** ** * How to increase IG Reel view … Continue reading វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel ដោយខ្លួនឯង

វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic

បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វីដេអូនៅក្នុងអ៊ិនស្តាក្រាម ភាសាអង់គ្លេសហៅថា Reel។ អ្នកដែលលេងបណ្តាញសង្គមមួយនេះតែងតែចង់ឲ្យវីដេអូដែលខ្លួនបង្ហោះទទួលបានចំនួនទស្សនាច្រើន, ប៉ុន្តែវាមិនងាយទេ ជាពិសេស IG account តូចតាច។ បើដូច្នេះ តើត្រូវធ្វើដូចម្តេច? វិធីសាស្ត្រ - បង្កើតគណនី IG មួយទៀតដែលប្រើ IP internet ផ្សេង - ប្រើគណនីនោះចូលទៅចុចមើល reel នៅក្នុងគណនីចម្បង - ក្រោយមើលចប់ហើយ ត្រូវទុកឲ្យ replay ឲ្យបាន ២ ទៅ ៣ វិនាទីសិន សឹមចុច back រហូតត្រឡប់ទៅដល់ទំព័រដើម - ត្រូវរង់ចាំពី ៤៥ នាទី ទៅ ១ ម៉ោងក្រោយ ទើបអាចចុចមើល reel ដដែលនោះ និងត្រូវអនុវត្តចំណុចទី ៣ ឡើងវិញ គ្រប់ពេលដែលលោកអ្នកចុចមើល , លោកអ្នកត្រូវតែអនុវត្តចំណុចទី ៣ … Continue reading វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic

៧ កត្តាដែលនាំឲ្យមុខរបររបស់ Solo Entrepreneur គាំង

មិនថានោះជាមុខរបរអ្វីទេ ឲ្យមានម្ចាស់ជាប្រភេទ solo entrepreneur (អ្នកដែលរកស៊ី ដោយការធ្វើការងារតែម្នាក់ឯងគ្រប់យ៉ាង) នឹងលំបាកដើរទៅមុខ បើសិនជាជួបនឹងកត្តាដូចខាងក្រោម៖ ១. បម្រែបម្រួលសេដ្ឋកិច្ច ២. បម្រែបម្រួលនយោបាយ ៣. បម្រែបម្រួលបរិស្ថាន ៤. បម្រែបម្រួលអាកាសធាតុ ៥. ការកើនឡើងនៃចំនួនអ្នកធ្វើមុខរបរដូចគ្នា ៦. បញ្ហាសុខភាពកាយ ៧. ការប៉ះទង្គិចផ្លូវចិត្ត និងអារម្មណ៍ ចំណុចទី ១ ដល់ ទី ៤ ហៅថា កត្តាខាងក្រៅ និងនៅឆ្ងាយ។ ពួកវាជាកត្តាដែលមិនអាចគ្រប់គ្រង និងពិបាកស្មានដឹង។ និយាយឲ្យចំ គឺផុតដែនកំណត់នៃការគ្រប់គ្រងរបស់ solo entrepreneur ហើយ solo entrepreneur ក៏មិនអាចធ្វើអ្វីបានឡើយ។ ចំណុចទី ៥ ក៏ជាកត្តាខាងក្រៅដែរ តែមិនឆ្ងាយ ហើយក៏មិនជិត។ ដូចគ្នានឹងចំណុចពី ១ ដល់ ៤, solo entrepreneur ធ្វើអ្វីមិនកើតទេ ដោយសារតែផុតដែនកំណត់នៃការគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែ … Continue reading ៧ កត្តាដែលនាំឲ្យមុខរបររបស់ Solo Entrepreneur គាំង

របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស

បញ្ជាក់៖ ជាវិធីសាស្ត្រ និងបានមកពីបទពិសោធផ្ទាល់ខ្លួន។ មុននឹងចាប់ផ្តើម លោកអ្នកត្រូវគិតពីការចង់បានរបស់លោកអ្នក បន្ទាប់មកទើបរៀបចំគ្រឿងផ្សំទាំងឡាយឲ្យបានគ្រប់ចំនួន និងត្រឹមត្រូវសិន៖ អក្សរ ចំនួន - តើមានប៉ុន្មានតួ, ព្យញ្ជនៈអ្វីខ្លះ, ស្រៈអ្វីខ្លះ ពណ៌ - តើចង់បានតួអក្សរពណ៌អ្វី, ពណ៌តែមួយ ឬពណ៌ចម្រុះ ទំហំ - តើចង់បានប៉ុនគ្នាទាំងអស់ ឬតួអក្សរខ្លះធំ, តួអក្សរខ្លះតូច ប្រវែង - ទំហំរបស់តួអក្សរជះឥទ្ធិពលដល់ប្រវែងរបស់តួអក្សរទាំងមូល (ឃ្លា) ហើយវាទាក់ទងនឹងទំហំអេក្រង់ឧបករណ៍ថត។ ដូច្នេះ សូមលោកអ្នកធ្វើពុម្ពតួអក្សរ ហើយថតសាកល្បងជាមួយនឹងឧបករណ៍ថតដែលលោកអ្នកជ្រើសរើសប្រើជាមុនសិន។ ឧបករណ៍ថត និងរូបរាងថត ឧបករណ៍ថត - ទូរស័ព្ទដៃ ឬម៉ាស៊ីនថតរូប រូបរាងថត - រូបផ្តេក (landscape) ឬបញ្ឈរ (portrait) ទីតាំងថត ត្រង់ចំណុចនេះ លោកអ្នកគួរតែមើលអត្ថបទឬវីដេអូដែលគេបង្ហាត់បង្ហាញពីរបៀបរៀបចំស្ទូឌីយោនៅផ្ទះ ព្រមទាំងចំណុចដែលពាក់ព័ន្ធ ដូចជាការប្រើអំពូល, ផ្ទាំងសំពត់បាំងពីក្រោយ។ល។ ការរៀបចំ - តួអក្សរសរសេរលើក្រដាស ហើយកាត់ក្រដាសជារាង ៤ ជ្រុង។ … Continue reading របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស