បញ្ជាក់៖ ជាវិធីសាស្ត្រ និងបានមកពីបទពិសោធផ្ទាល់ខ្លួន។ មុននឹងចាប់ផ្តើម លោកអ្នកត្រូវគិតពីការចង់បានរបស់លោកអ្នក បន្ទាប់មកទើបរៀបចំគ្រឿងផ្សំទាំងឡាយឲ្យបានគ្រប់ចំនួន និងត្រឹមត្រូវសិន៖ អក្សរ ចំនួន - តើមានប៉ុន្មានតួ, ព្យញ្ជនៈអ្វីខ្លះ, ស្រៈអ្វីខ្លះ ពណ៌ - តើចង់បានតួអក្សរពណ៌អ្វី, ពណ៌តែមួយ ឬពណ៌ចម្រុះ ទំហំ - តើចង់បានប៉ុនគ្នាទាំងអស់ ឬតួអក្សរខ្លះធំ, តួអក្សរខ្លះតូច ប្រវែង - ទំហំរបស់តួអក្សរជះឥទ្ធិពលដល់ប្រវែងរបស់តួអក្សរទាំងមូល (ឃ្លា) ហើយវាទាក់ទងនឹងទំហំអេក្រង់ឧបករណ៍ថត។ ដូច្នេះ សូមលោកអ្នកធ្វើពុម្ពតួអក្សរ ហើយថតសាកល្បងជាមួយនឹងឧបករណ៍ថតដែលលោកអ្នកជ្រើសរើសប្រើជាមុនសិន។ ឧបករណ៍ថត និងរូបរាងថត ឧបករណ៍ថត - ទូរស័ព្ទដៃ ឬម៉ាស៊ីនថតរូប រូបរាងថត - រូបផ្តេក (landscape) ឬបញ្ឈរ (portrait) ទីតាំងថត ត្រង់ចំណុចនេះ លោកអ្នកគួរតែមើលអត្ថបទឬវីដេអូដែលគេបង្ហាត់បង្ហាញពីរបៀបរៀបចំស្ទូឌីយោនៅផ្ទះ ព្រមទាំងចំណុចដែលពាក់ព័ន្ធ ដូចជាការប្រើអំពូល, ផ្ទាំងសំពត់បាំងពីក្រោយ។ល។ ការរៀបចំ - តួអក្សរសរសេរលើក្រដាស ហើយកាត់ក្រដាសជារាង ៤ ជ្រុង។ … Continue reading របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស
Category: Self study
ដំណើរផលិតវីដេអូពាណិជ្ជកម្មគំនូរជីវចល «ពួកយើង និងខ្មោច»
ដើមី្បផលិតវីដេអូពាណិជ្ជកម្មជីវចល ដែលមានចំណងជើងថា «ពួកយើង និងខ្មោច» បាន, ខ្ញុំដែលជាអ្នកផលិតត្រូវ៖ ១. សរសេរសាច់រឿង ២. ធ្វើផែនការ ដោយប្រើប្រាស់ TVC template ៣. ផលិតរូបភាព ៤. ផលិតជាវីដេអូ ក្នុងការផលិតរូបភាពចែកជា៖ - ធ្វើពុម្ពរូបតួនៅក្នុងសាច់រឿង - ថតកាយវិការរបស់រូបពុម្ពជារូបភាព - គូរចេញជាគំនូរ។ រីឯដំណើរផលិតជាវីដេអូវិញ គឺត្រូវ៖ - Save គំនូរជា file រូបភាព - យកគំនូរធ្វើជាវីដេអូចលនា ដែលភាសាអង់គ្លេសហៅថា Animation - យករូប និងវីដេអូចលនាមកផ្គុំគ្នា - ថតសំឡេងសម្តីតួអង្គ - ថតសំឡេងអម ដែលភាសាអង់គ្លេសហៅថា Sound effect - យកវីដេអូ, សំឡេងតួ និង sound effect មកបញ្ចូលគ្នា - រួច save … Continue reading ដំណើរផលិតវីដេអូពាណិជ្ជកម្មគំនូរជីវចល «ពួកយើង និងខ្មោច»
ភាពភ័យខ្លាចរបស់អតិថិជន
រាល់អតិថិជនតែងតែមានភាពភ័យខ្លាច។ ភាពភ័យខ្លាចកើតមកពីបទពិសោធកន្លងមក។ ឧទាហរណ៍ អតិថិជនម្នាក់ស្រឡាញ់អាវមួយ។ ចិត្តគាត់ចង់ទិញ តែពេលឃើញម៉ាករបស់អាវជាម៉ាកដែលគាត់មិនធ្លាប់ឮ ស្រាប់តែគាត់លែងចង់បានភ្លាមមួយរំពេច។ នេះដោយសារតែគាត់ធ្លាប់ទិញអាវម៉ាកដែលគាត់មិនធ្លាប់ស្គាល់ ហើយអាវនោះពាក់មិនបានប៉ុន្មានដងផង ក៏ខូច, ហើយមានអាវខ្លះនាំបញ្ហាដល់ស្បែករបស់គាត់។ ដូច្នេះក្នុងនាមជាម្ចាស់ផលិតផល, សេវាកម្ម ឬអ្នកបង្កើតមាតិកាតាមអនឡាញ លោកអ្នកគួរត្រៀមយុទ្ធសាស្ត្រដើម្បីកុំឲ្យអតិថិជនកើតការភ័យខ្លាចចំពោះផលិតផល, សេវាកម្ម ឬមាតិការបស់ខ្លួន៕ ** ** * Fear of customers Every customer is always having a fear related to buying. Fear comes from experiences. For example, a customer loves a shirt. She wants to buy it but when she sees the brand … Continue reading ភាពភ័យខ្លាចរបស់អតិថិជន
បើចង់សរសេរ Script វីដេអូពាណិជ្ជកម្ម តើត្រូវចាប់ផ្តើមពីត្រង់ណាមុន?
ដំបូងត្រូវស្គាល់ទីតាំងដែលខ្លួនលោកអ្នកកំពុងស្ថិតនៅ, គោលបំណង និងគោលដៅសិន។ តើលោកអ្នកជាភ្នាក់ងារផ្តល់សេវាកម្មខាងធ្វើវីដេអូពាណិជ្ជកម្ម, ក្រុមហ៊ុនទូទៅ ឬជា influencer? បើជាភ្នាក់ងារផ្តល់សេវាកម្មខាងធ្វើវីដេអូពាណិជ្ជកម្ម តើចង់បង្កើតវីដេអូពាណិជ្ជកម្មផ្សព្វផ្សាយឲ្យខ្លួនឯង ឬផ្សព្វផ្សាយឲ្យអតិថិជន។ បើជាក្រុមហ៊ុនទូទៅ ច្រើនតែចង់ផ្សព្វផ្សាយឲ្យខ្លួនឯង ប៉ុន្តែក៏ត្រូវដឹងថា ខ្លួនចង់ផ្សព្វផ្សាយឲ្យអតិថិជនស្គាល់ផលិតផល ឬចង់ឲ្យអតិថិជនមកទិញផលិតផល ឬចង់បានទាំងពីរ។ បើជា influencer នោះត្រូវសំណួរខ្លួនឯងដូចភ្នាក់ងារផ្តល់សេវាកម្មខាងធ្វើវីដេអូពាណិជ្ជកម្ម។ ទាល់តែលោកអ្នកស្គាល់ខ្លួនលោកអ្នក និងមានគោលដៅច្បាស់ ទើបអាចចាប់ផ្តើមសរសេរ script ឬ storyboard បាន ព្រោះប្រភេទ content និង style មិនដូចគ្នាទេ៕ ** ** * Where to start if you want to write a TV commercial script To write a TV commercial’s script, you have to … Continue reading បើចង់សរសេរ Script វីដេអូពាណិជ្ជកម្ម តើត្រូវចាប់ផ្តើមពីត្រង់ណាមុន?