របៀបធ្វើក្រមួនឃ្មុំនៅផ្ទះ

សម្ភារត្រូវការ - ពែង ឬកូនចានថ្ម - លម្អងឃ្មុំ (សម្បុកឃ្មុំដែលត្រូវបានច្របាច់យកទឹករួច) - ឆ្នាំង របៀបធ្វើ - យកលម្អងឃ្មុំដាក់ក្នុងឆ្នាំង (ក្នុងករណីលម្អងឃ្មុំជាប់នឹងបង្គង, ត្រូវចិតយកតែលម្អងឃ្មុំ កុំឲ្យជាប់កម្ទេចឈើ) - ដាក់ទឹកចូលក្នុងឆ្នាំង ដោយលៃឲ្យប្រហាក់ប្រហែលនឹងកម្ពស់របស់លម្អងឃ្មុំដែលនៅក្នុងឆ្នាំង - ដាំរហូតដល់ពុះ និងឃើញមានវត្ថុរាវពណ៌លឿងដូចជាខ្លាញ់អណ្តែតឡើង - រំលត់ភ្លើង, លើកឆ្នាំងចុះ, រួចស្រង់លម្អងឃ្មុំចេញ - កុំកូរ និងទុកឆ្នាំងនៅទីដែលមានម្លប់ និងខ្យល់អាកាស - ពេលឃើញបន្ទះក្រាមពណ៌លឿងលេចឡើង, ឆ្កឹះយកមកដាក់ក្នុងកញ្ច្រែង រួចទុកឲ្យស្រស់ទឹក - ដាក់បន្ទះក្រាមចូលទៅក្នុងពែងឬចានថ្ម រួចយកទៅដាក់ក្នុងឆ្នាំងដែលមានទឹកកម្ពស់ពាក់កណ្តាលពែង (ឬទាបជាងក៏បាន) ចំណាំ៖ ត្រូវឲ្យប្រាកដថា ពែងឬចានថ្មនេះអាចធន់នឹងកម្តៅបាន។ - យកទៅដាំរហូតដល់បន្ទះក្រាមក្នុងពែងរលាយ - រំលត់ភ្លើង, លើកឆ្នាំងចុះ និងយកពែងចេញពីក្នុងឆ្នាំង ហើយចាក់ទឹកក្រាមទៅក្នុងពែងឬចានស្អាត និងទុកឲ្យវាត្រជាក់។ សម្គាល់ - បន្ទះក្រាមពណ៌លឿងដែលទទួលបាន គឺជា 'ក្រមួនឃ្មុំ' ហើយ។ ជាទូទៅ … Continue reading របៀបធ្វើក្រមួនឃ្មុំនៅផ្ទះ

តម្រូវការរបស់មនុស្ស

តម្រូវការចម្បងរបស់មនុស្សមាន ៤ យ៉ាង៖ - អាហារ (និងភេសជ្ជៈ) - ផ្ទះ - សម្លៀកបំពាក់ - ការធ្វើដំណើរ បើបំបែកជាចំណុចតូចៗ, គ្រប់មនុស្សទាំងអស់, មិនថាជនជាតិណាក៏ដោយ, មិនថាចាស់ក្មេងប្រុសស្រី ត្រូវការ៖ - ញ៉ាំ - ដេក - ដើរ - ឈរ - អង្គុយ - មើល - ស្តាប់ - និយាយ ខាងលើនេះទាក់ទងនឹងកាយ។ បន្ថែមលើនេះ មនុស្សត្រូវការគិត ដែលចំណុចទាក់ទងនឹងតម្រូវការខួរក្បាល, និងសប្បាយរីករាយ ឬសេចក្តីសុខ ដែលជាប់ទាក់ទងនឹងចិត្ត និងអារម្មណ៍។ លោកអ្នកសាកពិនិត្យមើលចំណុចតូចៗទាំងនេះ, ហើយមើលមកខ្លួនលោកអ្នក និងសួរខ្លួនលោកអ្នកថា៖ បើលោកអ្នកចង់លក់ទំនិញ, តើមានទំនិញត្រូវនឹងតម្រូវការរបស់មនុស្សឬទេ? បើលោកអ្នកចង់បើកជាសេវាកម្ម, តើសេវាកម្មនោះត្រូវនឹងតម្រូវការរបស់មនុស្សឬទេ? បើសិនជាគ្មាន, តើលោកអ្នកត្រូវធ្វើដូចម្តេច ដើមី្បឲ្យមាន? តើត្រូវផលិតដោយខ្លួន​ឯង ឬទៅយកពីគេ? បើផលិតខ្លួនឯង, តើលោកអ្នកមានធនធានគ្រប់គ្រាន់ក្នុងការផលិតឬទេ? … Continue reading តម្រូវការរបស់មនុស្ស

ការជ្រើសរើសជំនួញ

បើសិនជាលោកអ្នកចង់រកស៊ី, លោកអ្នកត្រូវសួរខ្លួន​ឯងថា ចង់រកស៊ីបែបដូចម្តេច? ជាទូទៅ ការរកស៊ីចែកជា ២ បែបធំៗ៖ - លក់ទំនិញ - លក់សេវាកម្ម បើសិនជាចង់លក់ទំនិញ, តើជាទំនិញអ្វី? បើជាសេវាកម្ម, តើសេវាកម្មអ្វី? គ្មានអ្វីគួរឲ្យស្មុគស្មាញទេ, ព្រោះមុខរបរទាំងឡាយដែលបង្កើតឡើងមិនផុតពីតម្រូវការរបស់មនុស្សឡើយ។ ដូច្នេះលោកអ្នកគិតទៅមើល តើមនុស្សត្រូវការអ្វី? ** ** * Selecting type of trade If you want to start a business, you need to ask yourself what kind of business you want to do. In general, there are two main types of trade: … Continue reading ការជ្រើសរើសជំនួញ

និយមន័យរបស់ជំនួញ

ពាក្យថា ‘ជំនួញ’ ឬ ‘ពាណិជ្ជកម្ម’, ខ្មែរនិយមហៅថា ‘រកស៊ី’, បើភាសាអង់គ្លេសខ្មែរយើងនិយមប្រើពាក្យ ‘business’ (ប៉ុន្តែពាក្យដែលត្រឹមត្រូវជាង, គួរតែជា ‘trade’ ឬ ‘commerce’)។ និយមន័យ ជំនួញ មានន័យថា សកម្មភាពទិញលក់ទំនិញ និងសេវាកម្ម។ និយាយឲ្យងាយយល់, ឲ្យតែមាន៖ - អ្នកលក់ - ទំនិញឬសេវាកម្ម - អ្នកទិញ - រូបិយប័ណ្ណ (ប្រាក់) នោះគេហៅថា ការធ្វើជំនួញ ឬការរកស៊ីហើយ៕ ** ** * Definition of trade Cambodians like to use the word ‘business,’ but the correct word to use should be ‘trade’ or … Continue reading និយមន័យរបស់ជំនួញ