ធាតុផ្សំរបស់វីដេអូពាណិជ្ជកម្ម

វីដេអូពាណិជ្ជកម្មមានធាតុផ្សំសំខាន់ចំនួន ៣៖ - រូប - សំឡេង - អក្សរ រូប ក្នុងវីដេអូពាណិជ្ជកម្ម រូបសំដៅដល់រូបថត, រូបគំនូរគូរដោយដៃឬគូរបែបឌីជីថល, និងរូបភាពមានសកម្មភាព ដែលខ្មែរយើងចូលចិត្តហៅថា រូបវីដេអូ។ នៅមានគំនូរជីវចល ដែលសំដៅដល់រូបគូរដោយដៃឬឌីជីថល រួចប្រើបច្ចេកទេសធ្វើឲ្យរូបនោះមានចលនា។ បច្ចុប្បន្នមានគំនូរជីវចលបែបថ្មី បង្កើតដោយ AI ដែលសូម្បីតែរូបថតក៏អាចធ្វើឲ្យមានចលនាបានដែរ។ សំឡេង ក្នុងវីដេអូពាណិជ្ជកម្ម សំឡេងចែកចេញជា ២៖ - សំឡេងរបស់តួអង្គ ជាភាសាអង់គ្លេសហៅថា dialogue  - សំឡេងអម ជាភាសាអង់គ្លេសហៅថា sound effect សំឡេងតួអង្គ  សំដៅសម្តីរបស់តួក្នុងវីដេអូ, កិច្ចសន្ទនារបស់តួអង្គ និងសំឡេងពិពណ៌នា។ សំឡេងអម  អាចជាសំឡេងសត្វយំ, ខ្យល់, បរិយាកាសធម្មជាតិ, សំឡេងជជែកគ្នារបស់តួផ្សេងៗ, សម្រិបជើង, សំឡេងទំពា, ភ្លេង, ចម្រៀង។ល។ អក្សរ អក្សរដែលប្រើក្នុងវីដេអូពាណិជ្ជកម្មមាន៖  - ឈ្មោះរបស់ផលិតផល - ឈ្មោះរបស់ក្រុមហ៊ុន - … Continue reading ធាតុផ្សំរបស់វីដេអូពាណិជ្ជកម្ម

ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត

វីដេអូពាណិជ្ជកម្មគឺជាវីដេអូខ្លី ដែលជាទូទៅមានថេរវេលាប្រមាណ ៣០ វិនាទី, បង្ហាញលើទូរទស្សន៍ អំឡុងនាទីសម្រាករបស់កម្មវិធីទូរទស្សន៍។ ដើម្បីបង្កើតបានវីដេអូពាណិជកម្ម យើងត្រូវសរសេរ script ខ្លះហៅថា screenplay ខ្លះហៅថា storyboard។ បើប្រែសម្រួលជាភាសាខ្មែរហៅថា បទនិពន្ធ ឬអត្ថបទនិពន្ធ។ ដើម្បីសរសេរ script វីដេអូពាណិជ្ជកម្មបាន យើងត្រូវមានទម្រង់ ដែលភាសាអង់គ្លេសហៅថា format ឬ template។ គំរូ template script វីដេអូពាណិជ្ជកម្មអាចរកបាននៅលើបណ្តាញអ៊ិនធើណេត គ្រាន់តែភាគច្រើន template ទាំងនោះជាភាសាអង់គ្លេស។ បើសិនចង់បាន template ជាភាសាខ្មែរ អាចប្រើគំរូដែលមាននៅក្នុងគេហទំព័រនេះបាន៕ ** ** * Short information about TV commercial and how to produce it A TV commercial is a short video, … Continue reading ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត

វិធីបង្កើតចំណងជើងវីដេអូពាណិជ្ជកម្ម

ចង់ទាក់ទាញអតិថិជនឲ្យអានគ្រោងឆ្អឹង TVC នោះត្រូវប្រើចំណងជើងដែលទាក់ទាញ។ ទាល់តែចំណងជើងទាក់ទាញ, ទាក់ឲ្យអតិថិជនអានគ្រោងឆ្អឹង TVC ទើបអាចហៅចំណងជើងនោះថាជាចំណងជើងល្អ។ ដើមី្បបង្កើតចំណងជើង TVC ល្អមួយ គឺអាចធ្វើតាមក្បួនដូចខាងក្រោម៖ ប្រវែង និងពាក្យ - ចំណងជើងមិនគួរវែងពេក - គួរប្រើពាក្យចន្លោះពី ២ ទៅ ៦ ឬ ៨ ពាក្យ - ប្រើពាក្យសាមញ្ញ, ងាយយល់ និងជាពាក្យដែលប្រើប្រាស់ក្នុងជីវិតសព្វថ្ងៃ ការកំណត់ចំនួនពាក្យក្នុងចំណងជើងទៅតាមថេរវេលា - TVC ក្រោម ១០ វិនាទី ប្រើចំណងជើងដែលមាន ២ ទៅ ៣ ពាក្យ - TVC ពី ១១ ទៅ ២០ វិនាទី ប្រើចំណងជើងដែលមាន ៤ ពាក្យ - TVC ពី ២០ ទៅ ៣០ វិនាទី … Continue reading វិធីបង្កើតចំណងជើងវីដេអូពាណិជ្ជកម្ម