គំរូលិខិតអនុញ្ញាតឲ្យបោះពុម្ពចម្រៀងជាសៀវភៅ

បញ្ជាក់៖ នេះជាការប្រតិដ្ឋ និងតាក់តែងឡើងដោយខ្ញុំខ្លួនឯង ដើមី្បជាជំនួយ និងគំនិតដល់លោកអ្នកតែប៉ុណ្ណោះ មិនមែនជាលិខិតផ្លូវការឬតាមផ្លូវច្បាប់ឡើយ។ ** * The below is a sample permission letter of a musician In case there is a book publishing house that wants to publish their songs in a printing book. However, it is my own make-up letter. It is not official and it is suitable for use only in … Continue reading គំរូលិខិតអនុញ្ញាតឲ្យបោះពុម្ពចម្រៀងជាសៀវភៅ

គំរូកំណត់ហេតុប្រជុំ (ស្ថាប័នឯកជន)

នៅក្នុងស្ថាប័នរដ្ឋ ពេលមានកិច្ចប្រជុំ ជាទូទៅគេធ្វើរបាយការណ៍។ ប៉ុន្តែនៅស្ថាប័នឯកជន ពេលប្រជុំ គេធ្វើកំណត់ហេតុ។ ជាធម្មតា ឯកសាររបស់ស្ថាប័នឯកជនធ្វើជាភាសាអង់គ្លេស ទោះបីជាស្ថាប័ននោះមានទីតាំងនៅក្នុងប្រទេសកម្ពុជាឬជាក្រុមហ៊ុនខ្មែរក៏ដោយ។ ប៉ុន្តែខ្ញុំគិតថា បើសិនជាធ្វើឯកសារជាភាសាខ្មែរ ក៏មិនមានទាស់ខុសដែរ។ ហេតុដូច្នេះហើយ ទើបខ្ញុំនឹកគិតប្រតិដ្ឋគំរូកំណត់ហេតុប្រជុំរបស់ស្ថាប័នឯកជននេះឡើយ ក្រែងលោមានស្ថាប័នឯកជន ជាពិសេសស្ថាប័នក្នុងស្រុក ចាប់អារម្មណ៍ចង់ធ្វើឯកសារខ្លួនជាភាសាខ្មែរ។ បញ្ជាក់ហើយបញ្ជាក់ទៀតថា, នេះជាការរៀបរៀង និងកែច្នៃរបស់ខ្ញុំផ្ទាល់។ បើសិនជាលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕ ** * Private sector meeting minute sample in Khmer language All companies’ documents, located in Cambodia, are written in English though those companies are from outside Cambodia or they are Cambodian companies. Even … Continue reading គំរូកំណត់ហេតុប្រជុំ (ស្ថាប័នឯកជន)

គំរូសម្តី MC សម្រាប់ប្រើពេលផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធី (ស្ថាប័នឯកជន)

ការផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធីមិនងាយនឹងកើតឡើងទេ។ ប៉ុន្តែវាអាចនឹងមានឱកាសកើតបាន។ ហេតុដូច្នេះហើយទើបអ្នកសម្របសម្រួលកម្មវិធី (MC) ត្រូវតែត្រៀមពាក្យសម្តីជាមុន ដើមី្បទុកប្រើនៅពេលស្ថានការណ៍នោះកើតមាន។ ទោះយ៉ាងណា នាងខ្ញុំសុំឲ្យលោកអ្នកមេត្តាយកទៅកែសម្រួល ព្រោះពាក្យសម្តី MC ដែលនាងខ្ញុំព្រាងនេះ មិនថាទាំងខ្មែរឬអង់គ្លេស អាចនឹងខុស និងខ្វះខាត៕ សូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងអង្គពិធី តាងនាមឲ្យ.......................... នាងខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយស យ៉ាងជ្រាលជ្រៅបំផុត​ ដែលព្រមទទួលការអញ្ជើញរបស់យើងខ្ញុំមកចូលរួមក្នុង .........................................។ ជាបឋមនេះ នាងខ្ញុំសូមគោរពជម្រាបជូនថា ដោយសារតែមានភារកិច្ចបន្ទាន់ដែលមិនអាចខកខានបាន ..................................... មិនអាចមកចូលរួមកម្មវិធីព្រឹកនេះបានឡើយ។ ហេតុដូច្នេះ មតិស្វាគមន៍បើក.................................... យើងខ្ញុំសូមប្រគល់ជូន.......................................................។ សូមគោរពអញ្ជើញ ...............................។ ** ** * MC speech sample in case of changing the welcome remark event … Continue reading គំរូសម្តី MC សម្រាប់ប្រើពេលផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធី (ស្ថាប័នឯកជន)

គំរូសម្តី MC បើកកម្មវិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន (ស្ថាប័នឯកជន)

អ្វីដែលខ្ញុំបង្ហាញនេះជាគំរូសម្រាប់ជាជំនួយ និងផ្តល់គំនិតដល់លោកអ្នកដែលជា MC នៅក្នុងកម្មវិធីប្រហាក់ប្រហែល។ នៅក្នុងឯកសារគំរូនេះមានទាំងភាសាខ្មែរ និងអង់គ្លេស។ ដោយឡែកវាមានតែសម្តីបើកកម្មវិធីទេ។ ខ្ញុំមិនអាចធ្វើគំរូសម្តីសម្រាប់កម្មវិធីទាំងមូលទេ ដោយសារតែគ្មានរបៀបវារៈ។ សង្ឃឹមថា គំរូសម្តី MC មួយនេះនឹងជួយកាត់បន្ថយការលំបាករបស់លោកអ្នកបាន។ ប៉ុន្តែកុំភ្លេចកែសម្រួលផងណា៎៕ បញ្ជាក់៖ សម្តី MC នេះត្រូវនឹងកម្មវិធីស្ថាប័នឯកជនច្រើនជាង។ ** * នាងខ្ញុំសូមគោរពឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មពិធី។ នាងខ្ញុំឈ្មោះ.......... ហើយថ្ងៃនេះ នាងខ្ញុំមានក្តីសោមនស្សជាពន់ពេកដែលបានធ្វើជាអ្នកសម្របសម្រួលក្នុង (ឈ្មោះកម្មវិធី) រវាង (ឈ្មោះស្ថាប័ន) ដែលជា (និយាយពីសង្ខេបពីមុខងារ និងគោលដៅរបស់ស្ថាប័នឬកម្មវិធី)។ មុននឹងចាប់ផ្តើមកម្មវិធី តាងនាមឲ្យ (ឈ្មោះស្ថាប័នម្ចាស់កម្មវិធី) នាងខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ហើយកម្មវិធីយើងក៏មានក្តីសោមនស្សរីករាយបំផុត ដោយបានឃើញវត្តមាន (រៀបរាប់ឈ្មោះដៃគូសំខាន់ៗ) និងមិត្តមកពីខាងសារព័ត៌មាន។ ឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីគោរព … Continue reading គំរូសម្តី MC បើកកម្មវិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន (ស្ថាប័នឯកជន)