សូមគោរពលោកឬលោកស្រី, នាងខ្ញុំឈ្មោះ.................... មានបំណងចង់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុន............. លើមុខតំណែង «តបឆាត» ដោយនាងខ្ញុំសុំភ្ជាប់នូវប្រវត្តិរូបសង្ខេបរបស់នាងខ្ញុំជូនលោកឬលោកស្រីពិនិត្យ និងពិចារណាតាមការគួរ។ ដោយក្តីគោរព (ឈ្មោះ) ** ** * Sample of email to apply for a job as a Chat Respondent Dear Sir or Madame, Thanks for giving me the opportunity to apply for a job at your company. I am……………. I would like to apply for a role as Chat Respondent, … Continue reading គំរូសារអេឡិចត្រូនិចផ្ញើ CV និងដាក់ពាក្យធ្វើការតំណែង «តបឆាត» (ខ្មែរ និងអង់គ្លេស)
Category: ឯកសាររដ្ឋបាលឯកជន
គំរូរបៀបវារៈ និងសម្តី MC ពិធីប្រគល់ប័ណ្ណកិត្តិយសជូននិស្សិតសាកលវិទ្យាល័យ
ខាងក្រោមនេះជាគំរូរបៀបវារៈ និងសម្តី MC សម្រាប់កម្មវិធីប្រគល់ប័ណ្ណកិត្តិយសជូននិស្សិតរបស់សាកលវិទ្យាល័យ។ ឯកសារនេះ នាងខ្ញុំផ្តោតលើស្ថាប័នឯកជនច្រើនជាងស្ថាប័នរដ្ឋ, ប៉ុន្តែក៏អាចប្រើនៅក្នុងកម្មវិធីរបស់សាកលវិទ្យាល័យរដ្ឋបានដូចគ្នា គ្រាន់តែលោកអ្នកត្រូវកែសម្រួលច្រើនគួរសម។ ដោយសារតែទាំងគំរូរបៀបវារៈ និងសម្តី MC ជាការតាក់តែងដោយគំនិតនាងខ្ញុំផ្ទាល់, មិនបានប្រើកម្មវិធីបច្ចេកវិទ្យាមកជួយផលិតឡើយ, ដូចនេះតែងមានចំណុចខ្វះខាត ដែលពិបាកនឹងចៀសផុត។ ហេតុដូច្នេះ នាងខ្ញុំសុំឲ្យលោកអ្នកមេត្តាពិនិត្យឡើងវិញ និងកែសម្រួលតាមការគួរ មុននឹងប្រើប្រាស់។ ** ** * This is a sample of agenda and MC speech for an honor certificate offering to university student events. It should be used in private universities more than in public universities, still you can … Continue reading គំរូរបៀបវារៈ និងសម្តី MC ពិធីប្រគល់ប័ណ្ណកិត្តិយសជូននិស្សិតសាកលវិទ្យាល័យ
គំរូ Cover Letter ដាក់ពាក្យធ្វើការជាបុគ្គលិករដ្ឋបាល (សម្រាប់អ្នកគ្មានបទពិសោធការងារ)
សូមគោរពលោកឬលោកស្រី, នាងខ្ញុំសូមថ្លែងអំណរគុណដែលបានផ្តល់ឱកាសឲ្យនាងខ្ញុំបានដាក់ពាក្យចូលធ្វើការជា ‘បុគ្គលិករដ្ឋបាល’ នៅក្រុមហ៊ុនរបស់លោកឬលោកស្រី។ នាងខ្ញុំជឿថា បន្ទាប់ពីលោកឬលោកស្រីបានអានប្រវត្តិរូបសង្ខេបរបស់នាងខ្ញុំរួចហើយ លោកឬលោកស្រីប្រាកដជាខកចិត្ត ដោយសារតែនាងខ្ញុំគ្មានបទពិសោធការងារ ក៏ដូចជាមិនបានសិក្សាទាក់ទងនឹងជំនាញរដ្ឋបាលនេះ។ នាងខ្ញុំដឹងថា គុណសម្បត្តិរបស់នាងខ្ញុំមិនគ្រប់គ្រាន់ តែនាងខ្ញុំសុំឲ្យលោកឬលោកស្រីផ្តល់ឱកាសឲ្យនាងខ្ញុំបានជាប់ក្នុងបញ្ជីសម្ភាស ដើមី្បឲ្យនាងខ្ញុំបានប្រាស្រ័យជាមួយលោកឬលោកស្រីដោយផ្ទាល់ ពីមូលហេតុដែលនាងខ្ញុំដាក់ពាក្យចូលធ្វើការមុខតំណែងនេះ និងថាតើនាងខ្ញុំនឹងផ្តល់ឲ្យផ្នែករដ្ឋបាលរបស់ក្រុមហ៊ុនលោកឬលោកស្រីនូវសមិទ្ធផលការងារដ៏ប្រសើរយ៉ាងដូចម្តេច ប្រសិនបើខ្ញុំបានជាប់តំណែងនេះ។ នាងខ្ញុំជឿជាក់ថា លោកឬលោកស្រីនឹងផ្តល់ឱកាសមួយនេះមកឲ្យនាងខ្ញុំ ហើយនាងខ្ញុំរង់ចាំការឆ្លើយតបពីលោកឬលោកស្រី។ ដោយក្តីគោរព (ឈ្មោះ)
គំរូសំណើសុំបង់ថ្លៃសិក្សាជាដំណាក់កាល
គំរូសំណើនេះសម្រាប់៖ ១. និស្សិតសិក្សាបង់ថ្លៃនៅសាកលវិទ្យាល័យ ដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ និងមិនអាចបង់ថ្លៃសិក្សាតាមកាលកំណត់ និងតាមចំនួនកំណត់របស់សាកលវិទ្យាល័យ ២. និស្សិតរូបនោះបានជួបជាមួយសាកលវិទ្យាល័យ និងបានសុំសាកលវិទ្យាល័យ ហើយសាកលវិទ្យាល័យបានយល់ព្រមតាមសំណើ ៣. សាកលវិទ្យាល័យមិនមានបែបបទសំណើ ហើយតម្រូវឲ្យនិស្សិតធ្វើសំណើសុំដោយខ្លួនឯង ឲ្យតែមានគ្រប់បីចំណុចនេះ នោះលោកអ្នកដែលជានិស្សិតអាចប្រើប្រាស់គំរូសំណើនេះបាន តែក៏សុំឲ្យលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរផងដែរ។ ** * សំណើសុំបង់ថ្លៃសិក្សាប្រចាំឆ្នាំ...... ជាដំណាក់កាល នាងខ្ញុំឈ្មោះ........................................... ជាអក្សរឡាតាំង........................... ជានិស្សិតមុខជំនាញ.......................................................... ឆ្នាំទី...... វេន............... អត្តលេខ................... នៅសាកលវិទ្យាល័យ...................... ឆ្នាំសិក្សា........................។ សូមគោរពជូន លោកនាយកសាកលវិទ្យា័យ........................ កម្មវត្ថុ ៖ សំណើសុំបង់ថ្លៃសិក្សាប្រចាំឆ្នាំ........ រយៈពេលបីខែម្តង សេចក្តីដូចដែលបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូនលោកនាយកមេត្តាជ្រាបថា នាងខ្ញុំត្រូវបង់ថ្លៃសិក្សាប្រចាំឆ្នាំ....... មានចំនួន...................។ ប៉ុន្តែដោយសារតែនាងខ្ញុំខ្វះខាតថវិកា នាំឲ្យមិនអាចបង់ថ្លៃសិក្សាទាំងស្រុងបាន ហេតុនេះនាងខ្ញុំសូមគោរពស្នើសុំលោកនាយកអនុញ្ញាតឲ្យនាងខ្ញុំបង់ថ្លៃសិក្សាបីខែម្តង ក្នុងចំនួន............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកនាយកមេត្តាជួយសម្រួលដល់នាងខ្ញុំដោយក្តីអនុគ្រោះ។ សូមលោកនាយកទទួលនូវការគោរពពីនាងខ្ញុំ។ ថ្ងៃ........កើត ខែ.... ឆ្នាំ........ ព.ស. .......... … Continue reading គំរូសំណើសុំបង់ថ្លៃសិក្សាជាដំណាក់កាល