នេះជាគំរូទី ២ នៃកំណត់ហេតុប្រជុំក្នុងស្ថាប័នរដ្ឋ។ សូមមេត្តាយកទៅកែសម្រួលផង៕ ** ** * កំណត់ហេតុ ស្តីពី ការប្រជុំរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា និងរៀបចំផែនការការងារ កាលពីឆ្នាំពីរពាន់ដប់ប្រាំពីរ ខែកក្កដា ថ្ងៃទីម្ភៃមួយ វេលាម៉ោងប្រាំបួន និងសូន្យនាទីព្រឹក នាយកដ្ឋានបុគ្គលិកបានបើកកិច្ចប្រជុំ នៅបន្ទប់ប្រជុំនៃ.............. ក្រោមអធិបតីភាពរបស់ឯកឧត្តម........... ដើមី្បពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ - ការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា - ការរៀបចំផែនការការងារ........... សមាសភាពអ្នកចូលរួមមាន៖ ១. ឯកឧត្តម (ឈ្មោះ) មុខងារ ២. លោកជំទាវ (ឈ្មោះ) មុខងារ ៣. លោក (ឈ្មោះ) មុខងារ ៤. លោកស្រី (ឈ្មោះ) មុខងារ ៥. កញ្ញា (ឈ្មោះ) មុខងារ របៀបវារៈទី ១៖ ការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា វាគ្មិនបរិយាយផ្សេងៗឯកឧត្តម................ជាបឋម ខ្ញុំសូមគោរព និងសូមថ្លែងអំណរគុណលោក … Continue reading គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (២)
Category: ឯកសាររដ្ឋបាលរដ្ឋ
គំរូរបាយការណ៍សកម្មភាពការងារប្រចាំខែ (ស្ថាប័នរដ្ឋ)
ខាងក្រោមនេះជាគំរូរបាយការណ៍ការងារប្រចាំខែរបស់មន្ត្រីឬបុគ្គលិកស្ថាប័នរដ្ឋ ដែលជាទូទៅ មន្ត្រីឬ បុគ្គលិកដែលធ្វើរបាយការណ៍ការងារប្រចាំខែនេះច្រើនតែជាអ្នកធ្វើការងារគម្រោង។ សូមកុំភ្លេចកែសម្រួលតាមការគួរ៕ ** ** * របាយការណ៍ ស្តីពី សកម្មភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២០ សមិទ្ធផល - ទទួល និងរៀបចំឯកសារ។ - បកប្រែអត្ថបទសម្រាប់គេហទំព័រស្ថាប័ន។ - ធ្វើរបាយការណ៍អង្គប្រជុំប្រចាំសប្តាហ៍របស់នាយកដ្ឋាន។ សម្គាល់ - ធ្វើការងារផ្សេងៗតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។ ថ្ងៃ...............ខែ........... ............ព.ស........... រាជធានីភ្នំពេញ ថ្ងៃទី....... ខែ........ ហត្ថលេខា ឈ្មោះ បានឃើញ និងសូមគោរពជូន ឯកឧត្តម...................................... មេត្តាពិនិត្យ និងជ្រាបជាព័ត៌មានដ៏ខ្ពង់ខ្ពស់ រាជធានីភ្នំពេញ ថ្ងៃទី........ ខែ......... ឆ្នាំ......... ប្រធាននាយកដ្ឋាន របាយការណ៍សកម្មភាពការងារ ឈ្មោះ ៖................................... ប្រចាំខែ ៖....................... មុខងារ៖................................... ប្រចាំឆ្នាំ ៖....................... កាលបរិច្ឆេទហត្ថលេខាសកម្មភាពការងារ១ មិថុនាទទួល និងរៀបចំឯកសារ២ មិថុនា៣ មិថុនាបកប្រែអត្ថបទស្តីពី......................................៤ មិថុនា.......................................៥ … Continue reading គំរូរបាយការណ៍សកម្មភាពការងារប្រចាំខែ (ស្ថាប័នរដ្ឋ)
គំរូសំណើសុំពន្យារលិខិតឆ្លងដែន
នេះជាគំរូសំណើដាក់ជូនថ្នាក់ដឹកនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើមី្បសុំពន្យារលិខិតឆ្លងដែន (ការទូត) ដែលអស់សុពលភាព។ ទោះយ៉ាងណាសូមមេត្តាកែសម្រួលតាមការគួរ។ ** ** * សូមគោរពជូន ............................................. រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្មវត្ថុ : សំណើសុំពន្យារសុពលភាពលិខិតឆ្លងដែនការទូតលេខ................................. សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន ......................... មេត្តាជ្រាបថា នាងខ្ញុំត្រូវបានចាត់តាំងឲ្យទៅចូលរួម................................ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី..... ដល់ថ្ងៃទី........ ខែ...... ឆ្នាំ.......... នៅទីក្រុង............... ប្រទេស............។ នាងខ្ញុំនៅមានសុពលភាពលើទិដ្ឋាការសម្រាប់ចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ ប៉ុន្តែលិខិតឆ្លងដែនរបស់នាងខ្ញុំ (ឈ្មោះជាភាសាខ្មែរ, ឈ្មោះជាភាសាអង់គ្លេស) លិខិតឆ្លងដែនលេខ................ នឹងផុតកំណត់នៅថ្ងៃទី........ ខែ........ ឆ្នាំ........ ខាងមុខនេះ ដែលចាំបាច់ត្រូវពន្យារសុពលភាពទើបអាចចូលរួមកិច្ចប្រជុំនេះបាន។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម ............................ មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។ សូម ..................................... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីរូបនាងខ្ញុំ។ ថ្ងៃ..................ខែ...................ឆ្នាំ..........ព.ស.... រាជធានីភ្នំពេញ ថ្ងៃទី...........ខែ..........គ.ស.......... ឋានៈ និងមុខងារ ឈ្មោះ
គំរូសំណើសុំទិញស្រាសំប៉ាញសម្រាប់កម្មវិធី (ស្ថាប័នរដ្ឋ)
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញស្រាសំប៉ាញសម្រាប់ពិធី........... ថ្ងៃទី....... ខែ..... ឆ្នាំ.... សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ............ ដើមី្បទិញស្រាសំប៉ាញចំនួន..... សម្រាប់បម្រើការក្នុងពិធី......... នាថ្ងៃទី......ខែ..... ឆ្នាំ...... ខាងមុខ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា