សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេច ដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
Category: ឯកសាររដ្ឋបាលរដ្ឋ
គំរូសំណើសុំទិញសម្ភារការិយាល័យ
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញសម្ភារការិយាល័យ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារការិយាល័យមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
គំរូ Cover letter ជាភាសាខ្មែរ
ជាទូទៅ Cover Letter ត្រូវបានតម្រូវឲ្យធ្វើជាភាសាអង់គ្លេស ប៉ុន្តែដោយសារតែមានអ្នកចង់បានជាភាសាខ្មែរ ហើយខ្ញុំគិតថា ជារឿងល្អមួយដែរដែលយើងគួរតែមានភាសាខ្មែរ ដូច្នេះខ្ញុំក៏ប្រែសម្រួល Cover Letter ដែលខ្ញុំមានជាភាសាខ្មែរតែម្តងទៅ។ សូមបញ្ជាក់ថា នេះជាការរៀបចំឡើងរបស់ខ្ញុំផ្ទាល់ មិនមែនជា Cover Letter ផ្លូវការនោះទេ។ ដូច្នេះសូមលោកអ្នកមេត្តាជ្រាបជាដំណឹង និងប្រើប្រាស់តាមការគួរ៕ អាសយដ្ឋាន (ខ្លួនអ្នក) អាសយដ្ឋាន (ក្រុមហ៊ុន) ជូនចំពោះលោកឬលោកស្រី នាងខ្ញុំ (ខ្ញុំបាទ) មានចំណាប់អារម្មណ៍នឹងមុខតំណែងជាអ្នកសរសេរព័ត៌មាន ក្នុងក្រុមហ៊ុនរបស់លោកឬលោកស្រី។ នាងខ្ញុំមានចំណេះដឹង និងបទពិសោធផ្នែកសរសេរ រួមទាំងបកប្រែសម្រួលផងដែរ។ នាងខ្ញុំមានសមត្ថភាពសរសេរអត្ថបទដែលធ្វើឲ្យអ្នកអានងាយយល់ និងមិនបាត់បង់អត្ថន័យដើម។ នាងខ្ញុំក៏មានសមត្ថភាពផងដែរក្នុងការរៀបចំ និងសម្រួលប្រវែងអត្ថបទឲ្យត្រឹមត្រូវទៅតាមការកំណត់ និងតម្រូវការ។ មិនតែប៉ុណ្ណោះ នាងខ្ញុំមានការទទួលខុសត្រូវ និងការប្តេជ្ញាខ្ពស់ក្នុងការបញ្ចប់ការងារតាមពេលកំណត់។ នាងខ្ញុំមានបំណងចូលរួមជាមួយលោកឬលោកស្រី ដើមី្បបង្កើតនូវសំណេរដែលមានគុណភាព និងគុណតម្លៃសម្រាប់អ្នកអានរបស់លោកឬលោកស្រី។ នាងខ្ញុំសង្ឃឹមថា លោកឬលោកស្រីនឹងអនុញ្ញាតឲ្យនាងខ្ញុំបានជួបជាមួយលោកឬលោកស្រីដោយផ្ទាល់។ ដោយក្តីគោរព (ឈ្មោះអ្នក)
គំរូរបាយការណ៍ចូលរួមសិក្ខាសាលា
នេះជារបាយការណ៍ចូលរួមសិក្ខាសាលា ដែលខ្ញុំតាក់តែងឡើងសម្រាប់ជាឧទាហរណ៍ និងជាគំនិតដល់លោកអ្នក។ សូមមេត្តាយកទៅកែសម្រួលតាមការគួរ។ ប្រសិនបើលោកអ្នកមានចម្ងល់ត្រង់ណានោះ លោកអ្នកអាចចូលទៅកាន់ឆានែលយូធ្យូបរបស់ខ្ញុំដើមី្បទស្សនាវីដេអូពន្យល់ពីរបាយការណ៍នេះ។ សូមអរគុណចំពោះការគាំទ្រ និងសុំអភ័យទោសរាល់កំហុសឆ្គង និងចំណុចខ្វះខាតទាំងឡាយ៕ ** ** * សូមគោរពជូន លោកជំទាវ........... កម្មវត្ថុ : របាយការណ៍ស្តីពីការចូលរួមសិក្ខាលា «ការអភិវឌ្ឍអក្សរសិល្ប៍ខ្មែរ» នៅថ្ងៃទី... ខែ... គ.ស. ... តាមរយៈ : លោកប្រធាននាយកដ្ឋាន..... យោង : - លិខិតអញ្ជើញរបស់ក្រសួង.... ចុះថ្ងៃ...ខែ... ព.ស. ..... ត្រូវនឹងថ្ងៃទី......ខែ.... គ.ស. ..... - ចំណារអនុញ្ញាតរបស់លោកជំទាវ....... នាថ្ងៃទី.... ខែ... ឆ្នាំ.... ជូនភ្ជាប់ : របៀបវារៈនៃសិក្ខាសាលា សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាប លោកជំទាវ មេត្តាជ្រាបថា កាលពីថ្ងៃទី... ខែ... គ.ស. ... … Continue reading គំរូរបាយការណ៍ចូលរួមសិក្ខាសាលា