និពន្ធដោយ ភូ ចរិយា នៅតាមផ្លូវដែលសុខាធ្វើដំណើរទៅមករវាងផ្ទះ និងកន្លែងធ្វើការមានដើមក្ងោកមួយដើមយ៉ាងធំ។ សុខាជិះម៉ូតូតាមផ្លូវនេះរាល់ថ្ងៃ។ ថ្ងៃមួយ ម៉ូតូនាងខូច, នាងក៏ជិះម៉ូតូឌុបទៅធ្វើការ។ ដោយសារតែពូម៉ូតូឌុបនៅក្បែរផ្ទះ នាងក៏ឲ្យគាត់មកទទួលនាងទៅផ្ទះវិញនៅពេលល្ងាច។ វាជារឿងធម្មតាទៅហើយដែលផ្លូវម្តុំនោះស្ងាត់ មិនថាយប់មិនថាថ្ងៃ។ ពេលម៉ូតូឌុបដែលសុខាជិះជិតទៅដល់ដើមក្ងោកនោះ ក៏មានខ្យល់ត្រជាក់បក់មក។ បន្ទាប់មក ម៉ូតូស្រាប់តែហាក់ដូចជាមិនចង់ទៅមុខ ទោះបីពូម៉ូតូឌុបប្រឹងមួលហ្គារ៍ក៏ដោយ។ ពេលដែលម៉ូតូមកដល់ក្រោមដើមក្ងោក សុខាហាក់ដូចមានអារម្មណ៍ថាមានអ្វីមួយសម្រូតចុះមកអង្គុយពីក្រោយ រួចមកព័ន្ធជាប់នឹងចង្កេះរបស់នាង។ ដោយសារតែស្របពេលនោះ ម៉ូតូបានឆ្លងផុតដើមក្ងោក, ហ្គារ៍វិលមកដូចដើម, ដូច្នេះសុខាក៏ភ្លេចរឿងអម្បាញ់មិញឈឹងទៅ។ ពេលមកដល់ផ្ទះ នាងក៏មិនបាននឹកឃើញដល់រឿងហ្នឹងដែរ តែនាងចាប់អារម្មណ៍ថា នាងហាក់ដូចជាធ្ងន់ខ្លួនចាប់ពីចង្កេះចុះទៅ។ ពេលនាងដើរចូលក្នុងផ្ទះ ម្តាយនាងចេះតែសម្លឹងមកនាង។ ដំបូងនាងមិនអើពើ តែក្រោយមក នាងឃើញមនុស្សក្នុងផ្ទះសម្លឹងមកនាងគ្រប់គ្នា ធ្វើឲ្យនាងប្លែកចិត្តក៏សួរ៖ «មានរឿងអី? បានជាម្នាក់ៗមើលមកខ្ញុំមិនដាក់ភ្នែក។» ប៉ុន្តែអ្នកផ្ទះមិនព្រមនិយាយ។ ទោះនាងសួរច្រើនដង ក៏នៅតែមិនឆ្លើយ។ មិនមែនពួកគេមិនចង់ឆ្លើយទេ តែមានអ្វីម៉្យាងធ្វើឲ្យពួកគេមិនអាចបើកមាត់បាន។ ពេលនោះ សុខាចម្លែកចិត្ត តែនាងគិតថា នឹងឡើងទៅងូតទឹកផ្លាស់ខោអាវសិនសឹមចុះមកសួរនាំអ្នកផ្ទះវិញ។ ពេលនាងដើរកាត់ទូចិញ្ចឹមត្រី នាងក្រឡេកចុងភ្នែកមើលតាមរយៈកញ្ចក់ទូឃើញស្រីម្នាក់មានតែពាក់កណ្តាលខ្លួន, សក់វែងអន្លាយ, ស្លៀករ៉ូបពណ៌សកំពុងតែឱបចង្កេះរបស់នាង។ សុខាភ្ញាក់ផ្អើលខ្លាំងណាស់។ នាងបានស្ទុះមកឈរនៅមុខអាងត្រីដើមី្បមើលឲ្យច្បាស់ តែលើកនេះនាងមិនឃើញមាននរណាឡើយ។ មិនអស់ចិត្ត នាងរត់ទៅបន្ទប់របស់នាង … Continue reading រឿង «ខ្មោចតោងចង្កេះ»
Category: រឿងប្រឌិត
រឿងប្រឌិត «នារីក្រហម»
និពន្ធ និងគូររូបដោយ ភូ ចរិយា មនុស្សអាចក្លាយជាគ្រូរបស់មនុស្សដោយស្វ័យប្រវត្តិ។ មនុស្សប្រុសអាចជាគ្រូបង្រៀនមនុស្សស្រី។ ពេលនោះ នាងនឹងទទួលបានចំណេះដឹងថ្មី ហើយនាងនឹងផ្លាស់ប្តូរខ្លួននាង។ ខ្ញុំចេះ និងយល់ដឹងច្រើន ព្រោះខ្ញុំមានគ្រូជាបុរស។ ទ្រឹស្តីមួយបានពោលថា «បុរសស្រឡាញ់នារីពី ១០០ ចុះមក ០។ ចំណែកនារីស្រឡាញ់បុរសពី ០ ឡើងទៅ ១០០»។ ខ្ញុំទទួលស្គាល់ថាទ្រឹស្តីនេះត្រូវ។ គេពិតជាស្រឡាញ់ខ្ញុំចុះពី ១០០ មក ០ មែន ហើយខ្ញុំបែរជាស្រឡាញ់គេពីតិចទៅច្រើន។ ប៉ុន្តែក្នុងខណៈនោះដែរ ខ្ញុំក៏រៀនចេះទម្លាក់ក្តីស្រឡាញ់របស់ខ្ញុំចំពោះគេពី ១០០ មក ០ វិញដែរ។ ស្ត្រីប្រៀបដូចជាចង្កៀង។ ពេលដែលបុរសឃើញថាជីវិតរបស់គេងងឹត, គេរត់រកចង្កៀងភ្លាម។ ខ្ញុំរៀនចេះធ្វើជាចង្កៀងបំភ្លឺជីវិតរបស់គេ ហើយក៏បំភ្លឺជីវិតខ្លួនខ្ញុំដែរ។ មួយទៀត ខ្ញុំក៏រៀនចេះ.. បើសិនហ៊ានធ្វើឲ្យខ្ញុំយំ, ខ្ញុំនឹងចាកចេញ, ឲ្យគេងងឹតសូន្យតែម្តង។ បុរសមិនចូលចិត្តផ្កា ព្រោះគេគិតថា នារីជាបុប្ផាមានជីវិត និងស្រស់ស្អាតជាង។ ខ្ញុំរៀនចេះធ្វើជាផ្កាស្អាត និងមានតម្លៃបំផុត ហើយបុរសត្រូវតែផ្តល់នូវវត្ថុដ៏មានតម្លៃបំផុតរបស់គេ ទើបអាចយកខ្ញុំទៅតាំងលម្អក្នុងជីវិតរបស់គេបាន។ បុរសខ្លាចភាពឯកោណាស់។ ខ្ញុំរៀនចេះរស់នៅក្នុងភាពឯកោ ហើយរស់ដោយរីករាយទៀតផង។ … Continue reading រឿងប្រឌិត «នារីក្រហម»
រឿង «សំណាង និងឱកាស»
និពន្ធដោយ ភូ ចរិយា អ្នកស្រុកម្នាក់ដឹកចេកនៅលើកង់។ ពេលកំពុងជិះ មានចេកមួយស្និតជ្រុះធ្លាក់កណ្តាលផ្លូវ។ ទន្សាយមួយក្បាលឃើញចេក ក៏រត់មកស៊ីចេក។ ពេលនោះ មានបុរសពីរនាក់កំពុងតែដើរមក។ បុរសទីមួយបានឃើញទន្សាយ និងចេក, គេក៏គិតក្នុងចិត្តថា គួរលែងទន្សាយយកចេក, ឬយកទន្សាយបោះចោលចេក, ឬគួរយកទាំងពីរ? គិតចុះគិតឡើង គាត់ក៏ប្រាប់បុរសទីពីរ។ តាមពិតបុរសទីពីរមិនបានឃើញអ្វីឡើយ។ ដោយសារតែបុរសទីមួយប្រាប់ទើបគេក្រឡេកទៅឃើញមានទន្សាយ និងចេកមែន។ បុរសទីពីរមិនមាត់មួយម៉ាត់, ដើរទៅចាប់ទន្សាយនឹងដៃម្ខាង និងយួរចេកនឹងដៃម្ខាង។ បន្ទាប់មក គេក៏ស្រែកប្រាប់បុរសទីមួយ៖ «គ្នាទៅផ្ទះហើយណា៎។ បើសិនឯងចង់ឆី, ល្ងាចនេះឯងទៅផ្ទះគ្នាទៅ៕» ភាពសូញសាញ ពេលខ្លះនាំឲ្យខាតបង់លាភ
រឿង «ស្គាល់ទំនិញ»
និពន្ធដោយ ភូ ចរិយា ពូឆក ៖ ចោរចូលផ្ទះពូច្រើនដងហើយ។ ឆយ ៖ ចាប់បានទេពូ? ពូឆក ៖ ចាប់បាន តែនៅតែមានមក។ ឆយ ៖ ប្រហែលផ្ទះពូមានរបស់មានតម្លៃ ទើបចោរចេះតែមក។ ពូឆក ៖ ពិតជាមានរបស់មានតម្លៃមែន។ ឆយ ៖ របស់អីពូ? ខ្សែកពេជ្រ? (ពូឆកគ្រវីក្បាល) ទូរស័ព្ទចេញថ្មី? (ពូឆកគ្រវីក្បាល) ម៉ូតូទំនើប (ពូឆកគ្រវីក្បាល? ពូឆក ៖ គឺកាលាំងប៊ាំង។ ឆយ ៖ ខ្នោសកោសដូងដាក់តាប៉ែហ្នឹង! ពូឆក ៖ របស់ដែលចោរនោះត្រូវការគឺដងរបស់វា។ ដងវាធ្វើពីនាងនួន។ ឆយ ៖ អូ!!!