រឿង «ខ្មោចតោងចង្កេះ»

និពន្ធដោយ ភូ ចរិយា នៅតាមផ្លូវដែលសុខាធ្វើដំណើរទៅមករវាងផ្ទះ និងកន្លែងធ្វើការមានដើមក្ងោកមួយដើមយ៉ាងធំ។ សុខាជិះម៉ូតូតាមផ្លូវនេះរាល់ថ្ងៃ។ ថ្ងៃមួយ ម៉ូតូនាងខូច, នាងក៏ជិះម៉ូតូឌុបទៅធ្វើការ។ ដោយសារតែពូម៉ូតូឌុបនៅក្បែរផ្ទះ នាងក៏ឲ្យគាត់មកទទួលនាងទៅផ្ទះវិញនៅពេលល្ងាច។ វាជារឿងធម្មតាទៅហើយដែលផ្លូវម្តុំនោះស្ងាត់ មិនថាយប់មិនថាថ្ងៃ។ ពេលម៉ូតូឌុបដែលសុខាជិះជិតទៅដល់ដើមក្ងោកនោះ ក៏មានខ្យល់ត្រជាក់បក់មក។ បន្ទាប់មក ម៉ូតូស្រាប់តែហាក់ដូចជាមិនចង់ទៅមុខ ទោះបីពូម៉ូតូឌុបប្រឹងមួលហ្គារ៍ក៏ដោយ។ ពេលដែលម៉ូតូមកដល់ក្រោមដើមក្ងោក សុខាហាក់ដូចមានអារម្មណ៍ថាមានអ្វីមួយសម្រូតចុះមកអង្គុយពីក្រោយ រួចមកព័ន្ធជាប់នឹងចង្កេះរបស់នាង។ ដោយសារតែស្របពេលនោះ ម៉ូតូបានឆ្លងផុតដើមក្ងោក, ហ្គារ៍វិលមកដូចដើម, ដូច្នេះសុខាក៏ភ្លេចរឿងអម្បាញ់មិញឈឹងទៅ។ ពេលមកដល់ផ្ទះ នាងក៏មិនបាននឹកឃើញដល់រឿងហ្នឹងដែរ តែនាងចាប់អារម្មណ៍ថា នាងហាក់ដូចជាធ្ងន់ខ្លួនចាប់ពីចង្កេះចុះទៅ។ ពេលនាងដើរចូលក្នុងផ្ទះ ម្តាយនាងចេះតែសម្លឹងមកនាង។ ដំបូងនាងមិនអើពើ តែក្រោយមក នាងឃើញមនុស្សក្នុងផ្ទះសម្លឹងមកនាងគ្រប់គ្នា ធ្វើឲ្យនាងប្លែកចិត្តក៏សួរ៖ «មានរឿងអី? បានជាម្នាក់ៗមើលមកខ្ញុំមិនដាក់ភ្នែក។» ប៉ុន្តែអ្នកផ្ទះមិនព្រមនិយាយ។ ទោះនាងសួរច្រើនដង ក៏នៅតែមិនឆ្លើយ។ មិនមែនពួកគេមិនចង់ឆ្លើយទេ តែមានអ្វីម៉្យាងធ្វើឲ្យពួកគេមិនអាចបើកមាត់បាន។ ពេលនោះ សុខាចម្លែកចិត្ត តែនាងគិតថា នឹងឡើងទៅងូតទឹកផ្លាស់ខោអាវសិនសឹមចុះមកសួរនាំអ្នកផ្ទះវិញ។ ពេលនាងដើរកាត់ទូចិញ្ចឹមត្រី នាងក្រឡេកចុងភ្នែកមើលតាមរយៈកញ្ចក់ទូឃើញស្រីម្នាក់មានតែពាក់កណ្តាលខ្លួន, សក់វែងអន្លាយ, ស្លៀករ៉ូបពណ៌សកំពុងតែឱបចង្កេះរបស់នាង។ សុខាភ្ញាក់ផ្អើលខ្លាំងណាស់។ នាងបានស្ទុះមកឈរនៅមុខអាងត្រីដើមី្បមើលឲ្យច្បាស់ តែលើកនេះនាងមិនឃើញមាននរណាឡើយ។ មិនអស់ចិត្ត នាងរត់ទៅបន្ទប់របស់នាង … Continue reading រឿង «ខ្មោចតោងចង្កេះ»

រឿង «ជីវិតអ្នកតា»

និពន្ធដោយ ភូ ចរិយាម៉ោងមួយរសៀល សយដើរសំដៅទៅរកខ្ទមអ្នកតា។ ទៅដល់ គេអុជធូបលុតជង្គង់រួចលើកដៃសំពះ។ «អ្នកតាអឺយ! សូមជួយកូនចៅឲ្យបានលុយ។ កូនចៅនឹងមិនភ្លេចគុណទេ។» ស្របពេលនោះ អ្នកតាទើបត្រឡប់មកដល់ខ្ទម។ ពេលឮសម្តីរបស់សយ, គាត់ក៏ប្រមើមើលពីសយ។ ក្រោយពីឃើញជីវិតរស់នៅប្រចាំថ្ងៃរបស់សយ អ្នកតាខឹងយ៉ាងខ្លាំងហើយក៏ស្ទុះចេញមកបង្ហាញខ្លួនឲ្យសយឃើញ។ «ស្អីអ្ហៈ!» អ្នកតាចង្អុលមុខសយ «អ្ហែងនេះ! ការងារក៏អត់ធ្វើ។ រកស៊ីក៏អត់។ តើឲ្យអញជួយឲ្យអ្ហែងបានលុយតាមវិធីណា?» សយមិនខ្លាច បែរជាឆ្លើយធ្វើព្រងើយ៖ «អ្នកតាកុំចេះ។ រឿងខ្ញុំអត់ការងារ, អត់រកស៊ីជារឿងរបស់ខ្ញុំ។ បំពេញតែតួនាទីខ្លួនទៅ។ គេមកសុំ, ត្រូវតែជួយគេ។» «អ៊ីចឹងអ្ហែងឲ្យអញធ្វើម៉េច?» អ្នកតាច្រត់ចង្កេះសួរ។ «ធ្វើម៉េចធ្វើទៅ។ សំខាន់ខ្ញុំមកសុំ, ត្រូវតែជួយខ្ញុំ។ ត្រូវតែរកលុយឲ្យខ្ញុំ។ ត្រង់ថារកមកឲ្យខ្ញុំយ៉ាងម៉េច ហ្នឹងរឿងរបស់អ្នកតា។» និយាយចប់ សយដើរចេញ ទុកឲ្យអ្នកតាគ្រវីក្បាល, យកដៃបោចសក់ខ្លួនឯង បន្ទាប់មកក៏យកក្បាលទៅអុកនឹងសសរខ្ទមឮសូរម៉ាំងៗ៕

រឿង «មកពីប្រើរបស់ខ្មោច»

និពន្ធដោយ ភូ ចរិយា ដាក់ពាក្យធ្វើការពីរកន្លែង។ មួយជាអ្នកម៉ាស្សា មួយជាអ្នករត់តុ។ ជាប់ទាំងពីរ។ ខ្ញុំសម្រេចរើសយកការងារម៉ាស្សា ព្រោះបានប្រាក់ខែហើយមានកន្លែងស្នាក់នៅទៀត, មិនបាច់ដេកផ្ទះជួលប្រជ្រៀតគ្នា។ ធ្វើការនៅហ្នឹង ខ្ញុំរីករាយណាស់។ មិត្តរួមការងារល្អ ហើយថៅកែក៏ចិត្តបាន។ ប៉ុន្តែផ្ទះហ្នឹងដូចមិនស្វាគមន៍ខ្ញុំទេ។ ផ្ទះនេះជាផ្ទះល្វែង, បីជាន់ និងវែង។ ផ្នែកខាងមុខតាំងពីជាន់ផ្ទាល់ដីដល់ជាន់ទីពីរជាកន្លែងម៉ាស្សា។ ផ្នែកខាងក្រោយនៃជាន់ទីមួយ និងទីពីរជាកន្លែងគ្រួសារថៅកែរស់នៅ។ ជាន់លើបង្អស់ជាផ្ទះបាយ និងកន្លែងបោកគក់ហាលខោអាវ។ ចំណែកបុគ្គលិកម៉ាស្សាដេកនៅផ្នែកខាងក្រោយនៃជាន់ផ្ទាល់ដី។ គ្មានគ្រែទេ មានតែពូកដាក់ផ្ទាល់នឹងឥដ្ឋ និងមានម៉ាស៊ីនត្រជាក់។ ថៅកែសង់ឡៅតឿក្នុងបន្ទប់នោះ ដូច្នេះមានកន្លែងដេក និងដាក់ខោអាវ, មិនចង្អៀតឡើយ។ ខ្ញុំសុំដេកនៅក្រោម ព្រោះខ្ញុំសូវចូលចិត្តឡៅតឿ។  តាំងពីយប់ទីមួយដែលខ្ញុំនៅ ពេលខ្ញុំបិទភ្នែករៀបដេក ខ្ញុំតែងឃើញស្រីម្នាក់នៅបង្កាន់ដៃឡៅតឿ ក្នុងកាយវិការអើតមើលមកក្រោម។ ខ្ញុំមើលមិនឃើញមុខទេ ព្រោះនាងទម្លាក់សក់បាំងជិត។  ដំបូងខ្ញុំមិនអើពើទេ។ ប៉ុន្តែក្រោយទៅនៅទីនោះបានប្រាំថ្ងៃ, ឃើញទាំងប្រាំយប់, ខ្ញុំចាប់ផ្តើមសង្ស័យ។ ខ្ញុំបានសួរបុគ្គលិកផ្សេងៗ, ពួកគេសុទ្ធតែមកនៅមុនខ្ញុំ, គ្មាននរណាឃើញអ្វីទេ។ ឮដូច្នោះ ខ្ញុំចាប់ផ្តើមមិនស្រួលក្នុងអារម្មណ៍។ ខ្ញុំគិតថា ប្រហែលជាជំនាងផ្ទះ, ប្រហែលជាខ្ញុំមិនបានសែន ពេលចូលមកនៅ, ដូច្នេះខ្ញុំក៏ទៅទិញចេកមកសែន។ សែនរួច យប់ហ្នឹង … Continue reading រឿង «មកពីប្រើរបស់ខ្មោច»

រឿង «លក់ដីឲ្យអ្នកដែលមិនមែនជាមនុស្ស»

និពន្ធដោយ ភូ ចរិយា នៅទីប្រជុំជនមានគ្រួសារមួយដែលមានម្តាយ, កូនប្រុស, កូនប្រសា និងចៅពីរនាក់។ ដោយសារតែវិបត្តិហិរញ្ញវត្ថុ បុរសជាកូនគិតចង់យកដីទៅបញ្ចាំនៅធនាគារ តែធនាគារមិនព្រមទទួលដោយសារតែក្រោយពីវាស់ស្ទង់ឃើញថា គេមិនអាចមានលទ្ធភាពបង់ការប្រាក់។ គេពិបាកចិត្តណាស់។ គេបានប្រាប់ម្តាយថា៖ «ប្រហែលទាល់តែលក់ដីហើយទើបបានម៉ែ។ ប៉ុន្តែកូនមិនចង់លក់ដីទាំងមូលទេ។ កូនចង់លក់តែពាក់កណ្តាលប៉ុណ្ណោះ។» «កូនធ្វើអីក៏ធ្វើចុះ។ ម៉ែមិនជំទាស់ទេ។» ម្តាយពោល។ ក្រោយពីបានការអនុញ្ញាតពីម្តាយ បុរសនោះក៏ធ្វើស្លាកលក់ដី រួចយកទៅព្យួរនៅនឹងរបង។ មួយខែទៅហើយ កុំថាឡើយអ្នកទិញ សូមី្បតែអ្នកមកសួរនាំក៏គ្មានដែរ។ បុរសជាកូនកាន់តែអស់សង្ឃឹម ប៉ុន្តែម្តាយមកលើកទឹកចិត្ត៖ «មនុស្សល្អ ទេវតាមិនបិទផ្លូវឡើយ។» ប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែមានយាយចាស់ម្នាក់ស្ពាយបង្វិចកញ្ចាស់នឹងស្មា និងមានឆ្កែមួយបានមកសុំទិញដី តែគាត់ថាគាត់គ្មានលុយដុំមកទិញទេ គាត់សុំទិញម្តងមួយម៉ែត្របួនជ្រុង ហើយនិងបង់ប្រាក់ទិញក្នុងរវាងបីថ្ងៃម្តង។ ដោយមើលទៅយាយចាស់គួរឲ្យអាណិត ខាងបុរស និងក្រុមគ្រួសារក៏ព្រម ប៉ុន្តែបុរសនោះថា ធ្វើកិច្ចសន្យាផ្ទាល់មាត់បានហើយ មិនបាច់ធ្វើកិច្ចសន្យាក្រដាសទេ ចាំដល់បង់គ្រប់ចំនួន សឹមទៅផ្ទេរកម្មសិទ្ធិនៅរដ្ឋអំណាចតែម្តង។ យាយចាស់យល់ព្រម រួចក៏បង់ប្រាក់ថ្លៃដីមួយម៉ែត្របួនជ្រុងឲ្យទៅម្ចាស់ដី។ ខាងម្ចាស់ដីបានវាស់ដីផ្នែកខាងមុខ និងខាងស្តាំនៃផ្ទះដែលមានដើមល្ហុងមួយដើមឲ្យយាយចាស់ ដោយដាក់ឈើបួនជាសម្គាល់ព្រំដី។ បន្ទាប់មក យាយចាស់បានចូលនៅក្រោមដើមល្ហុងនោះជាមួយនឹងឆ្កែ។ បីថ្ងៃក្រោយ យាយចាស់បង់ប្រាក់ថ្លៃមួយម៉ែត្របួនជ្រុងទៀត។ ម្ចាស់ដីក៏ពង្រីកបង្គោលព្រំដី។ យាយចាស់នោះទៀងពេលណាស់។ គ្រប់បីថ្ងៃ … Continue reading រឿង «លក់ដីឲ្យអ្នកដែលមិនមែនជាមនុស្ស»