រឿង «ចុះក្រោមឬឡើងលើ?»

សិស្សម្នាក់ចាប់បានចាបមួយ។ គេដាក់ចាបក្នុងដៃ រួចក្តាប់ជិតដែលមិនអាចមើលឃើញរបស់នៅក្នុង។ បន្ទាប់មកគេរត់ទៅរកលោកគ្រូដែលកំពុងតែចុះកាំជណ្តើរ។ គេនឹកចង់ល្បងប្រាជ្ញារបស់គ្រូ ដូច្នេះគេក៏សួរ៖ «លោកគ្រូ, ខ្ញុំចាប់បានចាបមួយ។ លោកគ្រូទាយទៅមើលថាតើវាងាប់ឬនៅរស់?» ការពិត ចាបនៅក្នុងដៃនៅរស់នៅឡើយទេ។ ប៉ុន្តែសិស្សបានគិតទុកក្នុងចិត្តថា បើសិនជាគ្រូរបស់គេឆ្លើយថា “រស់” គេនឹងច្របាច់ចាបនោះឲ្យងាប់, បើគ្រូឆ្លើយថា “ងាប់” គេនឹងព្រលែងចាបឲ្យហើរ។ និយាយពីលោកគ្រូ ពេលឮសំណួររបស់សិស្សហើយ គាត់ឈប់ឆ្កឹងលើកាំជំណ្តើរទល់មុខសិស្ស។ គាត់មិនឆ្លើយសំណួរសិស្សទេ តែបែរជាសួរសិស្សវិញថា៖ «ប្អូនទាយទៅមើលថាជំហានបន្ទាប់របស់លោកគ្រូ តើលោកគ្រូចុះទៅកាំក្រោមឬឡើងទៅកាំលើ?» បញ្ជាក់ ៖ រឿងនេះសរសេរតាមការនិទានរបស់អ្នកដែលធ្លាប់រាប់អាន។

ហ្វេសសិនទៅមន្ទីរពេទ្យ

យ៉ាយ៉ា ១ : គ្នាមានមិត្តភក្តិចង់ធ្វើជាអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម។ គ្នាធ្លាប់និយាយពីឯង។ ដូច្នេះគេក៏ឲ្យគ្នាមកសួរគំនិតឯង។ យ៉ាយ៉ា ២ : គ្នាត្រូវការដឹងពីចំណូលចិត្តរបស់គេ។ យ៉ាយ៉ា ១ : គេចូលចិត្តខាងម៉ូតសម្លៀកបំពាក់។ យ៉ាយ៉ា ២ : អ៊ីចឹងសាកឲ្យគេពិចារណាបង្កើតមាតិកានិយាយពីម៉ូតសម្លៀកបំពាក់ពេលទៅមន្ទីរពេទ្យ។ យ៉ាយ៉ា ១ : ម៉ូតខោអាវរបស់ពេទ្យ? ម៉ូតខោអាវដែលពេទ្យស្លៀកពាក់ទៅធ្វើការ? ឬក៏ម៉ូតខោអាវអ្នកជំងឺពេលទៅមន្ទីរពេទ្យ? យ៉ាយ៉ា ២ : ម៉ូតខោអាវអ្នកជំងឺពេលទៅរកពេទ្យ។ ឧទាហរណ៍ ពេលត្រូវទៅពិនិត្យអេកូភ្លៅ, តើគួរស្លៀកពាក់យ៉ាងម៉េចដើមី្បឲ្យស្រួលឲ្យគេអេកូ។ យ៉ាយ៉ា ១ : យី! ម៉្យាងដែរតើ៕ ** ** * What to dress up when go to hospital yaya 1 : One of my friends wants … Continue reading ហ្វេសសិនទៅមន្ទីរពេទ្យ

មិត្តរួមការងារ ៣ យ៉ាងដែលអ្នកគួរប្រុងប្រយ័ត្ន

មិនមែនជាការលាបពណ៌ឬបន្លាចឡើយ។ វាជាការពិតជាក់ស្តែងនៅក្នុងសង្គម។ គ្រប់អ្នកចូលធ្វើការតែងតែជួប គ្រាន់តែគេមិនចង់ឬខ្ជិលនិយាយតែប៉ុណ្ណោះ។ សម្រាប់អ្នកចេញធ្វើការថ្មីប្រៀបដូចជាក្រដាសស, ស្មោះត្រង់, ឬប្រើពាក្យឲ្យចំតែម្តង «នៅល្ងង់»។ ដូច្នេះអ្នកទាំងនោះតែងជួបបញ្ហាជាច្រើន ជាពិសេសត្រូវអ្នកធ្វើការមុនៗ ដែលយើងតែងហៅថា មិត្តរួមការងារធ្វើបាប។ ដើមី្បបង្ការបញ្ហា អ្នកចេញធ្វើការថ្មីទាំងឡាយគួរប្រុងប្រយ័ត្ន ជាពិសេសមិត្តរួមការងារ ៣ យ៉ាងខាងក្រោមនេះ៖ ១. អ្នកដែលនិយាយផ្អែម និងចេញចរិតមក ដូចគេ និងអ្នកស្គាល់គ្នាតាំងពីជាតិមុន។ ២. អ្នកដែលនិយាយពីបញ្ហាផ្ទាល់ខ្លួន, បញ្ហាគ្រួសារ, និងបញ្ហាទុក្ខលំបាកដែលគេជួបប្រទះ ជាពិសេសចូលចិត្តថាខ្លួនត្រូវអ្នកនៅកន្លែងធ្វើការធ្វើបាប។ ៣. អ្នកដែលចូលចិត្តអួត, អួតសព្វគ្រប់បែបយ៉ាង តាំងពីទ្រព្យសម្បត្តិ, ឋានៈ និងមុខងាររបស់ក្រុមគ្រួសារ, អួតថាខ្លួនឯងចេះ, អួតថាខ្លួនឯងខ្លាំង ដែលអ្នកនៅជុំវិញខ្លួនខ្លាំងមិនស្មើ។ល។ នៅមានច្រើនយ៉ាងទៀតដែលអ្នកនឹងជួប តែខ្ញុំសុំលើកឡើងតែ ៣ យ៉ាងនេះទេ ព្រោះខ្ញុំមានបទពិសោធជួបដោយផ្ទាល់ ហើយខ្ញុំអាចប្រកាសប្រាប់បានថា មិត្តរួមការងារ ៣ យ៉ាងខាងលើនេះមិនត្រឹមតែមិនបានជួយឲ្យការងារខ្ញុំទៅមុខទេ ថែមទាំងនាំតែបញ្ហា និងទុក្ខទោសមកឲ្យខ្ញុំទៀតផង។ ហេតុដូច្នេះ សូមប្រុងប្រយ័ត្នឲ្យមែនទែន៕ ** ** * 3 Kinds of … Continue reading មិត្តរួមការងារ ៣ យ៉ាងដែលអ្នកគួរប្រុងប្រយ័ត្ន

ធ្វើគំរូវីដេអូពាណិជ្ជកម្ម

យ៉ាយ៉ា ១ : អេ ពួកម៉ាក។ សុំយោបល់មួយ។ ក្មួយរបស់គ្នាចេះគូររូប និងធ្វើជីវចល។ បើសិនជាគេចង់បង្កើតវីដេអូ តើគួរធ្វើវីដេអូអីដែរ? យ៉ាយ៉ា ២ : ចង់បានវីដេអូបែបថ្មី ឬដូចគេឯង? យ៉ាយ៉ា ១ : ថ្មី។ យ៉ាយ៉ា ២ : អ៊ីចឹងឲ្យគេពិចារណាបង្កើតគំរូវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មទៅ។ យ៉ាយ៉ា ១ : វីដេអូពាណិជ្ជកម្មត្រូវការមាតិកា។ ក្មួយគ្នាខ្លាំងតែបច្ចេកទេសគូរ និងធ្វើជីវចលទេ។ ចំណែកគំនិតឬមាតិកា.. គឺសូន្យ។ យ៉ាយ៉ា ២ : បើដូច្នេះឲ្យគេចូលទៅមើលគេហទំព័រ yayaidea ទៅ។ គេហទំព័រនោះផ្តល់គំរូមាតិកាពាណិជ្ជកម្មខ្លីៗ។ គេអាចយកគំនិតទាំងនោះយកមកធ្វើជាគំរូវីដេអូជីវចលបាន។ យ៉ាយ៉ា ១ : បាន។ គ្នានឹងប្រាប់ឲ្យគេចូលទៅមើល៕ ** ** * Short TV commercial animation video yaya 1 : … Continue reading ធ្វើគំរូវីដេអូពាណិជ្ជកម្ម