Multi មានន័យថា លើសពីមួយ។ Plane មានន័យថា ថ្នាក់, ផ្ទៃរាបស្មើ។ Camera មានន័យថា ម៉ាស៊ីនថត។ ទ្រង់ទ្រាយ Multiplane camera ត្រូវបានបង្កើតអំឡុងឆ្នាំ ១៩២០ ដោយ លោកស្រី Lotte Reiniger ដែលជាអ្នកដឹកនាំភាពយន្ត និងស្វាមីមានឈ្មោះថា Carl Koch ជាប្រវត្តិវិទូផ្នែកសិល្ប:, អ្នកដឹកនាំភាពយន្ត និងអ្នកនិពន្ធ។ ពួកគាត់ទាំងពីរនាក់ជាជនជាតិអាល្លឺម៉ង់។ អំឡុងឆ្នាំ ១៩៣០, លោក Ub Iwerks ដែលជានាយក និងជាអ្នកជីវចលរបស់ក្រុមហ៊ុន Disney បានចាកចេញទៅបង្កើត studio ផ្ទាល់ខ្លួន ហើយគាត់បានកែសម្រួល និងច្នៃ multiplane camera ឲ្យកាន់តែទំនើបដោយប្រើគ្រឿង (ម៉ាស៊ីន) ចាស់ៗរបស់រថយន្ត Chevrolet។ ដល់ឆ្នាំ ១៩៣៧ ទើប William Garity អភិវឌ្ឍ multiplane camera សម្រាប់ឲ្យក្រុមហ៊ុន … Continue reading សង្ខេបពី Multiplane Camera
Author: CHAKRIYA PHOU
គំរូ Stopmotion ចលនា Zoom in ក្លាយ
បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - កំណត់ទីតាំងចាប់ផ្តើម និងទីតាំងបញ្ចប់ - ដាក់តួសម្រាប់ថតនៅទីតាំងចាប់ផ្តើម - ដាក់កាមេរ៉ាឲ្យចំពីមុខតួ - ចុចថតរូប - រំកិលតួមកមុខ (តម្រង់មករកកាមេរ៉ា) រួចចុចថតរូប - បន្តធ្វើសកម្មភាពដដែលៗ (រហូតដល់ទីដែលលោកអ្នកកំណត់) សម្គាល់ ៖ បើចង់លឿន គួរឲ្យតួរំកិលចាប់ពីសង់ទីម៉ែត្រឡើងទៅ។ បើចង់បានល្បឿនធម្មតា គួរឲ្យតួរំកិលចន្លោះពី ០,៥ សង់ទីម៉ែត្រ ទៅ ១ សង់ទីម៉ែត្រ។ របៀបផលិតជាវីដេអូ - យករូបថតមកបញ្ចូលក្នុងកម្មវិធី video editor ដែលលោកអ្នកប្រើប្រាស់ ដោយដាក់តាមលេខរៀងនៃរូប - កំណត់ថេរវេលាមួយរូប ០,១ វិនាទី - Save ជាវីដេអូ៕ https://videopress.com/v/g9JeR0Ly?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true How to make transliterated zoom in motion of a … Continue reading គំរូ Stopmotion ចលនា Zoom in ក្លាយ
គំរូរបៀបបញ្ចូលគ្នារវាងវីដេអូ Stopmotion ចលនារអិល និងរអិលបែបបញ្ច្រាស
បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - បើកកម្មវិធី video editor - បញ្ចូលវីដេអូចលនារអិលបែបបញ្ច្រាស - បញ្ចូលវីដេអូចលនារអិល - បញ្ចូលរូបថតលេខរៀងទីមួយនៅចន្លោះវីដេអូទាំងពីរ - ដាក់ FILTER លើរូបថត - កំណត់ DURATION របស់រូបថត ០,២ វិនាទី - Save ជាវីដេអូ សម្គាល់ ការប្រើរូបថតដាក់នៅចន្លោះវីដេអូទាំងពីរ ជាវិធីសាស្ត្រមួយដើមី្បបង្កើតរូបភាពដែលមើលទៅដូចពិត និងដើមី្បបង្កើតនូវចន្លោះមួយឲ្យភ្នែករបស់អ្នកទស្សនាបានសម្រាក។ ចំពោះមូលហេតុដែលប្រើរូបថតលេខរៀងទីមួយ ដោយសារតែ៖ - វីដេអូដែលផ្តើមជាវីដេអូរអិលបញ្ច្រាស ដោយវត្ថុផ្តើមរត់ពីស្តាំមកឆ្វេង ហើយបញ្ចប់ដោយការឈប់នៅទីតាំងខាងឆ្វេង ដែលទីតាំងនេះ គឺប្រើរូបថតលេខរៀងទីមួយ។ (អានអត្ថបទបន្ថែម) - វីដេអូខាងចុងជាវីដេអូរអិល ដោយវត្ថុផ្តើមរត់ពីឆ្វេងទៅស្តាំ ហើយទីតាំងដែលវត្ថុត្រូវផ្តើមចាកចេញនោះ គឺប្រើរូបថតលេខរៀងទីមួយ៕ (អានអត្ថបទបន្ថែម) https://videopress.com/v/sDazYV0l?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true How to combine negative sliding and sliding stopmotion … Continue reading គំរូរបៀបបញ្ចូលគ្នារវាងវីដេអូ Stopmotion ចលនារអិល និងរអិលបែបបញ្ច្រាស
គំរូរបៀបកាត់ត Stopmotion ចលនារអិលបែបបញ្ច្រាស
បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ឈ្មោះកម្មវិធីកាត់ត ៖ YouCut របៀបធ្វើ - បើកកម្មវិធី - ជ្រើសរើសយកពាក្យ NEW PROJECT - ជ្រើសរើសរូបថត 'បញ្ច្រាសលេខរៀង' រួចចុចបញ្ជូន - ចុចលើពាក្យ FILTER (បើសិនជាលោកចង់កែសម្រួលពណ៌ឬពន្លឺរបស់រូបថត) - ជ្រើសរើសយក FILTER - ចុចលើសញ្ញានៅខាងឆ្វេងដៃ និងចុចលើពាក្យ APPLY TO ALL (បើសិនជាលោកអ្នកចង់ដាក់ FILTER តែមួយលើគ្រប់រូបថត) - ចុចលើរូបថតណាមួយ - ជ្រើសរើសយក DURATION - ចុចលើសញ្ញាខ្មៅដៃនៅខាងស្តាំ (ដើមី្បកំណត់រយៈពេលបង្ហាញខ្លួនរបស់រូបថត) - ដាក់ DURATION (ដែលលោកអ្នកចង់បាន) - ចុចលើពាក្យ OK ចំណាំ៖ អក្សរ S មានន័យថា វិនាទី។ 4.0 អានថា … Continue reading គំរូរបៀបកាត់ត Stopmotion ចលនារអិលបែបបញ្ច្រាស