យ៉ាយ៉ា ១: តើឯងយល់យ៉ាងម៉េចដែរចំពោះហាងកាហ្វេនេះ?
យ៉ាយ៉ា ២: ធម្មតា។ ដូចគេដូចឯង។
យ៉ាយ៉ា ១: ទីនេះជាហាងបងប្អូនរបស់គ្នា។ គេបើកពីរបីខែមកហើយ។ ទោះបីមានភ្ញៀវ តែឯងមើលទៅ… ដូច្នេះហើយទើបគ្នានាំឯងមក ដើមី្បចង់បានគំនិតខ្លះៗ។
យ៉ាយ៉ា ២: បើកហាងកាហ្វេមិនមែនដើមី្បតែលក់កាហ្វេទេ គួរតែមានអ្វីដែលលើសពីហ្នឹង។
យ៉ាយ៉ា ១: តើគួរធ្វើអ្វីដែរ?
យ៉ាយ៉ា ២: ឯងឲ្យគេសាកពិចារណាទៅមើលថា ប្រសិនបើគេដាក់ម៉ាស៊ីនឆុងកាហ្វេបែបទំនើបមួយនៅចំកណ្តាលហាង ឬតាំងគ្រាប់កាហ្វេច្រើនប្រភេទនៅលើតុដ៏វែងមួយ ហើយមានបុគ្គលិកម្នាក់ដែលមានចំណេះដឹងផ្នែកម៉ាស៊ីនឆុងកាហ្វេ ឬគ្រាប់កាហ្វេមកណែនាំប្រាប់ភ្ញៀវ តើយ៉ាងម៉េចដែរ?
យ៉ាយ៉ា ១: តើធ្វើដូច្នេះដើមី្បទាក់ទាញអារម្មណ៍មែនទេ?
យ៉ាយ៉ា ២: នេះដើមី្បទាក់ទាញអារម្មណ៍ហើយចាប់អារម្មណ៍របស់អតិថិជនឲ្យជាប់ ដោយការមិនត្រឹមតែផ្តល់កាហ្វេទេ តែបន្ថែមជាមួយនឹងចំណេះដឹងពាក់ព័ន្ធនឹងរបស់ដែលពួកគេកំពុងតែផឹកហ្នឹងឯង៕
**
**
*
Coffee shop should be more than just a coffee shop
yaya 1: What do you think of this cafe?
yaya 2: Normal. Just like other cafe.
yaya 1: This is my relative’s shop. It’s been open for a few months. Even though there are customers, but look… That’s why I brought you here to get some ideas.
yaya 2: Opening a coffee store is not just about selling coffee, it should be more than that.
yaya 1: What should it be?
yaya 2: Tell your relative to consider placing a modern coffee machine in the middle of the store or put a variety of coffee beans on a long table, then get a staff who is knowledgeable about coffee machines or coffee beans stand by the table and introduce them to the customers.
yaya 1: Is that done to attract the customers?
yaya 2: This is to attract and also to poke the customer’s nerve by not only providing coffee but also providing knowledge related to what they are drinking.