យ៉ាយ៉ា ១ : បងប្អូនគ្នាចង់រកស៊ីផ្នែកភេសជ្ជៈ តែឥឡូវគេបើកច្រើនណាស់ ជាពិសេសកាហ្វេ។ វាមិនចង់បើកលក់ដដែលៗដូចគេ តែវាមិនដឹងថា គួររកផ្នែកភេសជ្ជៈអី ហើយមិនត្រូវការដើមទុនច្រើនពេក។ យ៉ាយ៉ា ២ : គេជំនាញ និងចូលចិត្តភេសជ្ជៈអី ឲ្យគេបើកអាហ្នឹងទៅ។ យ៉ាយ៉ា ១ : ពន្យល់បន្តិចមក។ យ៉ាយ៉ា ២ : ឧទាហរណ៍ គេចូលចិត្តញ៉ាំទឹកក្រូចស្រស់។ អ៊ីចឹងគេអាចពិចារណាបើកហាងលក់តែទឹកក្រូចស្រស់ តែមកពីគ្រប់ប្រទេស មានទាំងក្រូចពោធិ៍សាត់, ក្រូចក្រសាំង, ក្រូចមកពីអឺរ៉ុប, ក្រូចមកពីចិន, ក្រូចមកពីអាម៉េរិក, ក្រូចមកពីអាហ្វ្រិក។ល។ យ៉ាយ៉ា ១ : ទៅរួចដែរ? យ៉ាយ៉ា ២ : ទាល់តែសាកទើបដឹង៕ ** ** * Open a store to sell all types of fresh orange juice … Continue reading ហាងឬតូបលក់តែទឹកក្រូចស្រស់មកពីគ្រប់កន្លែង