សូមគោរពលោកឬលោកស្រី, នាងខ្ញុំសូមថ្លែងអំណរគុណដែលបានផ្តល់ឱកាសឲ្យនាងខ្ញុំបានដាក់ពាក្យចូលធ្វើការជា ‘បុគ្គលិករដ្ឋបាល’ នៅក្រុមហ៊ុនរបស់លោកឬលោកស្រី។ នាងខ្ញុំជឿថា បន្ទាប់ពីលោកឬលោកស្រីបានអានប្រវត្តិរូបសង្ខេបរបស់នាងខ្ញុំរួចហើយ លោកឬលោកស្រីប្រាកដជាខកចិត្ត ដោយសារតែនាងខ្ញុំគ្មានបទពិសោធការងារ ក៏ដូចជាមិនបានសិក្សាទាក់ទងនឹងជំនាញរដ្ឋបាលនេះ។ នាងខ្ញុំដឹងថា គុណសម្បត្តិរបស់នាងខ្ញុំមិនគ្រប់គ្រាន់ តែនាងខ្ញុំសុំឲ្យលោកឬលោកស្រីផ្តល់ឱកាសឲ្យនាងខ្ញុំបានជាប់ក្នុងបញ្ជីសម្ភាស ដើមី្បឲ្យនាងខ្ញុំបានប្រាស្រ័យជាមួយលោកឬលោកស្រីដោយផ្ទាល់ ពីមូលហេតុដែលនាងខ្ញុំដាក់ពាក្យចូលធ្វើការមុខតំណែងនេះ និងថាតើនាងខ្ញុំនឹងផ្តល់ឲ្យផ្នែករដ្ឋបាលរបស់ក្រុមហ៊ុនលោកឬលោកស្រីនូវសមិទ្ធផលការងារដ៏ប្រសើរយ៉ាងដូចម្តេច ប្រសិនបើខ្ញុំបានជាប់តំណែងនេះ។ នាងខ្ញុំជឿជាក់ថា លោកឬលោកស្រីនឹងផ្តល់ឱកាសមួយនេះមកឲ្យនាងខ្ញុំ ហើយនាងខ្ញុំរង់ចាំការឆ្លើយតបពីលោកឬលោកស្រី។ ដោយក្តីគោរព (ឈ្មោះ)