ស្ថាប័នឯកជនអាចអញ្ជើញអ្នកនៅស្ថាប័នរដ្ឋមកចូលរួមកម្មវិធីរបស់ខ្លួនតាមសារអេឡិចត្រូនិចបាន តែមិនគ្រប់កម្មវិធីទេ។ មានកម្មវិធីមួយចំនួនតម្រូវឲ្យមានលិខិតអញ្ជើញជាក្រដាស ដើមី្បឲ្យត្រូវតាមបែបបទរដ្ឋបាល។
មួយទៀត ក៏ទៅតាមឋាននុក្រមដែរ។ មានមុខតំណែងខ្លះ, ស្ថាប័នឯកជនត្រូវអញ្ជើញគាត់ដោយលិខិតអញ្ជើញ, មិនអាចអញ្ជើញតាមសារអេឡិចត្រូនិច ហើយក៏មិនអាចផ្ញើលិខិតអញ្ជើញតាមសារអេឡិចត្រូនិចដែរ។
ដូច្នេះដើមី្បបញ្ចៀសបញ្ហាទាំងឡាយទាំងពួង, ខាងស្ថាប័នឯកជនគួរជួបប្រាស្រ័យដោយផ្ទាល់មាត់ជាមួយនឹងស្ថាប័នរដ្ឋជាមុនសិន អាចជារវាងបុគ្គល និងបុគ្គល ឬក្រុមជំនួយការ (បើសិនជាអ្នកនោះមានឋានៈខ្ពស់) ដោយប្រាប់លម្អិតពីកម្មវិធី រួមទាំងគោលបំណង និងគោលដៅដែលអញ្ជើញគាត់ឲ្យចូលរួមក្នុងកម្មវិធីនោះ និងសួរត្រង់ៗតែម្តងថា តើកម្មវិធីហ្នឹងអាចអញ្ជើញតាមការផ្ញើសារអេឡិចត្រូនិចបានទេ?
កុំភ្លេចផ្តល់លេខទូរស័ព្ទ និងសារអេឡិចត្រូនិចសម្រាប់ឲ្យខាងស្ថាប័នរដ្ឋឆ្លើយតបមកវិញ៕