និពន្ធដោយ ភូ ចរិយា នៅពេលល្ងាច ម៉ោងប្រហែល ៥, នៅមុខអគារក្នុងសាកលវិទ្យាល័យមួយកន្លែង ក្នុងក្រុងភ្នំពេញ, សិស្សប្រុសៗប្រមាណជាប្រាំបីនាក់កំពុងលេងទាត់បាល់។ រត់សុខៗ ម្នាក់ៗស្រាប់តែបង្អង់ល្បឿន ហើយចេះតែងាកមើលអគារ។ នៅជាន់ទីបីនៃអគារ មាននារីម្នាក់កំពុងឈរសម្លឹងមកពួកគេ។ នាងឈរតែឯង។ ប៉ុន្តែពួកគេមិនមែនចាប់អារម្មណ៍នឹងការណ៍ដែលនាងមើលពួកគេទេ។ ពួកគេចាប់អារម្មណ៍នឹងរបស់ដែលនៅលើជញ្ជាំងក្រោយខ្នងរបស់នាង។ មួយស្របក់ក្រោយមក ពួកគេឈប់លេង ហើយប្រញាប់ចាកចេញ។ ចំណែកនារីដែលឈរនៅលើអគារ, ក្រោយពីក្រុមទាត់បាល់ចាកចេញ, នាងបានយកទូរស័ព្ទដៃចេញមក និងឃើញមានសារមួយ។ ក្រោយពីអានសាររួច នាងដើរចេញ។ ពេលនោះ ស្រាប់តែឮសំឡេងសើច, នាងក៏ងាកក្រោយ ក៏ឃើញខ្មោចស្រីម្នាក់, សក់វែងទម្លាក់ចុះមកក្រោមដល់ឥដ្ឋ, ឃើញដៃព្រាលៗ, ហើយចង្កេះចេញពីជញ្ជាំងដែលនៅចំពីក្រោយកន្លែងដែលនាងឈរអម្បាញ់មិញ។ គ្រាន់តែឃើញដូច្នេះ, នាងស្រាប់តែគាំង ហើយនៅពេលដែលខ្មោចស្រីបង្វិលក្បាលបែរមុខមករកនាង បង្ហាញនូវភ្នែកដែលធំប៉ុនស៊ុតមាត់ និងមាត់ញញឹមវែងដល់គុម្ពត្រចៀក, នាងក៏ដួលសន្លប់មួយរំពេច។ ពេលដឹងខ្លួន នាងកំពុងស្ថិតនៅក្នុងការិយាល័យសាស្ត្រាចារ្យ។ ជុំវិញខ្លួននាងមានបុគ្គលិកស្រីដែលប្រចាំការនៅការិយាល័យ និងក្រុមលេងបាល់អម្បាញ់មិញ។ បុគ្គលិកស្រីបានសួរថាមានរឿងអ្វី? នាងក៏ប្រាប់ថា នាងជាសិស្សថ្នាក់វេនយប់ តែថ្ងៃនេះនាងមិនបានដឹងថាគ្រូប្តូរថ្នាក់ទេ ដូច្នេះនាងក៏ឈរចាំនៅមុខថ្នាក់ដែលនាងធ្លាប់រៀន។ ពេលនាងយកទូរស័ព្ទចេញមកមើលម៉ោង ក៏ឃើញសារមិត្តរួមថ្នាក់ប្រាប់ថា គ្រូប្តូរទៅរៀននៅអគារផ្សេង។ ពេលនាងដើរចេញមក ស្រាប់តែឮសំឡេងមនុស្សស្រីសើចនៅពីក្រោយខ្នងរបស់នាង នាងក៏ងាកមើល ក៏ឃើញខ្មោច។ … Continue reading រឿង «អគារមុខតារាងបាល់ទាត់»