Multi មានន័យថា លើសពីមួយ។
Plane មានន័យថា ថ្នាក់, ផ្ទៃរាបស្មើ។
Camera មានន័យថា ម៉ាស៊ីនថត។
ទ្រង់ទ្រាយ Multiplane camera ត្រូវបានបង្កើតអំឡុងឆ្នាំ ១៩២០ ដោយ លោកស្រី Lotte Reiniger ដែលជាអ្នកដឹកនាំភាពយន្ត និងស្វាមីមានឈ្មោះថា Carl Koch ជាប្រវត្តិវិទូផ្នែកសិល្ប:, អ្នកដឹកនាំភាពយន្ត និងអ្នកនិពន្ធ។ ពួកគាត់ទាំងពីរនាក់ជាជនជាតិអាល្លឺម៉ង់។
អំឡុងឆ្នាំ ១៩៣០, លោក Ub Iwerks ដែលជានាយក និងជាអ្នកជីវចលរបស់ក្រុមហ៊ុន Disney បានចាកចេញទៅបង្កើត studio ផ្ទាល់ខ្លួន ហើយគាត់បានកែសម្រួល និងច្នៃ multiplane camera ឲ្យកាន់តែទំនើបដោយប្រើគ្រឿង (ម៉ាស៊ីន) ចាស់ៗរបស់រថយន្ត Chevrolet។
ដល់ឆ្នាំ ១៩៣៧ ទើប William Garity អភិវឌ្ឍ multiplane camera សម្រាប់ឲ្យក្រុមហ៊ុន Disney ប្រើ ហើយគំនូរជីវចលដែល Disney ផលិតដោយប្រើ multiplane camera ដំបូងបំផុតគឺរឿង «ព្រិលស និងបុរសតឿទាំងប្រាំពីរ»។
Multiplane camera របស់ក្រុមហ៊ុន Disney
វាមានកម្ពស់ ១១ feet (ប្រហែល ៣ ម៉ែត្រ ៣ តឹក) និងទំហំ ៦ feet ការេ (ប្រហែល ១ ម៉ែត្រ ៨ តឹក)។
ម៉ាស៊ីនថតត្រូវបានដាក់នៅខាងលើបំផុត និងថតចុះមកក្រោម។
Plane នីមួយៗអាចហៅថា Layer ប្រើសម្រាប់ដាក់កញ្ចក់ដែលមានរូបគូរដោយប្រេង។
Plane ទាំងនោះអាចរំកិលបាន លើកលែងតែ plane នៅក្រោមបំផុត ដែលគេឲ្យឈ្មោះថា fix plane ហើយវាត្រូវបានចាត់ទុកជាផ្ទាំង background «មេឃ»។
Multiplane camera របស់ក្រុមហ៊ុន Disney អាចប្រើ plane រហូតដល់ទៅប្រាំពីរ។
ចំពោះផ្ទាំងកញ្ចក់ដែលប្រើគូររូបនោះមិនមានព័ត៌មានស្តីពីកម្រាស់, ទំហំ និងកម្ពស់ឡើយ៕
**
**
*
Summary about Disney’s multiplane camera
Multi – more than one.
Plane – flat, level, stage.
Camera – a device to record visual images.
The multiplane camera form was invented in the 1920s by Lotte Reiniger, a film director, and her husband Carl Koch, an art historian, film director, and writer. They were both German.
In the 1930s, Ub Iwerks, Disney’s director and animator, left to create his own studio, and he advanced the multiplane camera using salvaged parts of Chevrolet.
In 1937, William Garity developed a multiplane camera for Disney to use, and the first animated film that Disney produced using a multiplane camera was “Snow White and Seven Dwarfs.”
Disney’s Multiplane camera
It was 11 feet tall and 6 feet square.
The camera is set on top of the equipment and shot down.
Each plane can be called a Layer to hold the glass of a picture that was painted by oil.
The planes can move except the lowest one which is called the fixed plane. This layer is for the “sky” background.
Disney’s multiplane camera can use up to seven planes.
As for the oil painting glass panel, there is no information on its thickness, size, and height.