សម្រាប់លោកអ្នកដែលមិនសូវចេះប្រើកម្មវិធីបង្កើតវីដេអូជីវចល professional ហើយចង់ធ្វើវីដេអូបង្ហាញពីរបៀបសរសេរអក្សរ «ក» (ឬតួព្យញ្ជនៈខ្មែរផ្សេងៗ), លោកអ្នកអាចសាកប្រើវិធីដូចខាងក្រោម៖
– សរសេរព្យញ្ជនៈ «ក» លើក្តាខៀនដីស ឬក្តារខៀនហ្វឺត
– ថតរូបព្យញ្ជនៈ «ក»
– លុបចុងសក់នៃព្យញ្ជនៈ «ក» រួចថតរូប
– បន្តលុបសក់នៃព្យញ្ជនៈ «ក» រហូតទាល់តែអស់
– លុបចុងនៃតួព្យញ្ជនៈ «ក» រួចថតរូប ហើយបន្តលុបរហូតទាល់តែអស់
– យកទៅបញ្ចូលក្នុងកម្មវិធី video editor ដែលលោកអ្នកចេះប្រើប្រាស់ ដោយដាក់បញ្រ្ចាសលេខរៀងនៃរូប រួចកំណត់វិនាទីក្នុងមួយរូបៗ
– Save វាជាវីដេអូ។
ចំណុចត្រូវចងចាំ
ទី១ – ទីតាំងថតត្រូវតែមានពន្លឺគ្រប់គ្រាន់។
ទី២ – ពេលលុប ត្រូវធ្វើយឺតៗ, មួយៗ, សន្សឹមៗ, មិនអាចប្រញាប់, មិនអាចលឿន។
ទី៣ – ទំហំលុបកាន់តែតូច វីដេអូនឹងចេញមកកាន់តែរលូនល្អ។
ទី៤ – គួរប្រយ័ត្នស្រមោលលោកអ្នក ឬស្រមោលវត្ថុផ្សេងៗ ដែលអាចថតជាប់ក្នុងរូប, ដូច្នេះមុននឹងចុចថត លោកអ្នកគួរតែពិនិត្យមើលឲ្យច្បាស់សិន។
ទី៥ – កាមេរ៉ាមិនអាចរង្គើបានឡើយ ដូច្នេះត្រូវប្រាកដថា ទម្រកាមេរ៉ារឹងមាំ ហើយពេលលោកអ្នកចុចថត ក៏ត្រូវប្រយ័ត្នដែរ ព្រោះកម្លាំងចុចអាចនាំឲ្យកាមេរ៉ារង្គើ៕
How to make a stop motion video on how to write Khmer alphabet
If you do not know how to make a professional animation video and want to make a video showing how to write Khmer alphabet ‘ក’, you can try the following method:
– write alphabet ‘ក’ on the chalkboard or whiteboard
– take a photo of the alphabet
– remove by starting from the end of hair of the alphabet ‘ក’ then take a photo
– continue to remove until it is gone.
– remove by starting from the end of ‘ក’, take a photo, and continue removing until it’s gone
– add photos to the video editor that you know how to use by reversing the images
– set duration to each photos
– save it a video.
What you should note :
First, the shooting location must be well lit.
Second, when removing the alphabet, do it slowly, one by one, patiently, cannot hurry, cannot do it fast.
Third, the smaller the delete size, the better the video will be.
Fourth, be careful of your shadows or shadows of other objects that can be captured in the picture, so before clicking the camera, you should check carefully.
Fifth, the camera can not be shaken, so make sure that the camera support is strong, and when you press it to take a photo, be careful as well, because it can cause the camera to tremble.