មិនថានោះជាមុខរបរអ្វីទេ ឲ្យមានម្ចាស់ជាប្រភេទ solo entrepreneur (អ្នកដែលរកស៊ី ដោយការធ្វើការងារតែម្នាក់ឯងគ្រប់យ៉ាង) នឹងលំបាកដើរទៅមុខ បើសិនជាជួបនឹងកត្តាដូចខាងក្រោម៖
១. បម្រែបម្រួលសេដ្ឋកិច្ច
២. បម្រែបម្រួលនយោបាយ
៣. បម្រែបម្រួលបរិស្ថាន
៤. បម្រែបម្រួលអាកាសធាតុ
៥. ការកើនឡើងនៃចំនួនអ្នកធ្វើមុខរបរដូចគ្នា
៦. បញ្ហាសុខភាពកាយ
៧. ការប៉ះទង្គិចផ្លូវចិត្ត និងអារម្មណ៍
ចំណុចទី ១ ដល់ ទី ៤ ហៅថា កត្តាខាងក្រៅ និងនៅឆ្ងាយ។ ពួកវាជាកត្តាដែលមិនអាចគ្រប់គ្រង និងពិបាកស្មានដឹង។ និយាយឲ្យចំ គឺផុតដែនកំណត់នៃការគ្រប់គ្រងរបស់ solo entrepreneur ហើយ solo entrepreneur ក៏មិនអាចធ្វើអ្វីបានឡើយ។
ចំណុចទី ៥ ក៏ជាកត្តាខាងក្រៅដែរ តែមិនឆ្ងាយ ហើយក៏មិនជិត។ ដូចគ្នានឹងចំណុចពី ១ ដល់ ៤, solo entrepreneur ធ្វើអ្វីមិនកើតទេ ដោយសារតែផុតដែនកំណត់នៃការគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែ solo entrepreneur អាចមានវិធីកែខៃ ដោយពង្រឹងមុខរបររបស់ខ្លួន ជាពិសេសប្រើគំនិតច្នៃប្រឌិតដើមី្បប្រកួតប្រជែងជាមួយនឹងដៃគូ។
រីឯចំណុចទី ៦ និង ទី ៧ ហៅថា កត្តាខាងក្នុង ឬកត្តាជិតខ្លួន។ ពួកវាជាកត្តាដែលពិបាកដោះស្រាយបំផុត។ កាន់តែជិតកាន់តែលំបាក ហើយកាន់តែប៉ះពាល់។ ដូចជាកត្តាទី ៦ ទាក់ទងនឹងសុខភាពរាងកាយរបស់ខ្លួន solo entrepreneur ។ ត្រូវដឹងថា solo entrepreneur ជាថៅកែផង និងជាបុគ្គលិកផង, ការងារគ្រប់យ៉ាងគឺធ្វើតែម្នាក់ឯង និងដោយខ្លួនឯង ហើយអាវុធដ៏សំខាន់ក្នុងការធ្វើឲ្យការងារគ្រប់យ៉ាងដំណើការគឺសុខភាព។ ឲ្យតែធ្លាក់ខ្លួនឈឺ, ទោះបីឈឺតិចតួចក៏ដោយ, ការងារទាំងឡាយនឹងយឺតឬផ្អាក។ ដោយសារតែហេតុនេះទើប solo entrepreneur ត្រូវតែថែរក្សាសុខភាពរាងកាយខ្លួនឯងជាចម្បង ដោយត្រូវបង្កើតនូវរបៀបរបបរស់នៅដែលប្រកបដោយផាសុកភាព ដូចជាហាត់ប្រាណជាប្រចាំ, បរិភោគអាហារទៀងទាត់, ជៀសវាងអាហារដែលនាំគ្រោះថ្នាក់ដល់សុខភាព, សម្រាកឲ្យបានគ្រប់គ្រាន់ជាដើម។ ការមើលថែខ្លួនឯង ជឿថា solo entrepreneur អាចធ្វើបាន ព្រោះជាខ្លួនឯង, ឲ្យតែខ្លួនចង់ និងព្រម នោះប្រាកដជាទៅរួច។
ជាទូទៅ សុខភាពកាយ និងចិត្ត បូកទាំងអារម្មណ៍មួយទៀត ជារបស់ដែលពឹងពាក់គ្នាទៅវិញទៅមក។ បើសិនជាសុខភាពកាយល្អ សុខភាពចិត្តក៏ល្អ, បើសុខភាពចិត្តឬអារម្មណ៍មិនល្អ រាងកាយក៏ខ្សោយទៅតាមហ្នឹងដែរ។ តាមភាពជាក់ស្តែង ការណ៍ដែលនាំឲ្យ solo entrepreneur មានបញ្ហាសុខភាពផ្លូវចិត្ត ច្រើនតែបណ្តាលមកពីមនុស្សនៅជុំវិញខ្លួន ជាពិសេសក្រុមគ្រួសារ។ មិនងាយទេ ដែល solo entrepreneur មានបញ្ហាផ្លូវចិត្តដោយសារខ្លួនគេឬកត្តាខាងក្រៅ ព្រោះអ្នកដែលជ្រើសរើសធ្វើជា solo entrepreneur ច្រើនតែជាមនុស្សឯករាជ្យ, មិនខ្លាចការលំបាក ដូច្នេះបើសិនជាផ្លូវចិត្តរបស់គេមិនមាំ គេនឹងមិនរើសតំណែងមួយនេះឡើយ។ ប៉ុន្តែដោយសារតែគេមានតែម្នាក់ឯង, គេប្រៀបដូចដើមឈើដុះតែឯកឯងនៅកណ្តាលវាល ដូច្នេះពេលខ្យល់ធំបក់មក តែងតែទ្រេតផ្អៀងផ្អង ហើយខ្យល់ដែលធំបំផុត និងដែលអាចបក់ឲ្យ solo entrepreneur ទ្រេតគឺបញ្ហាដែលនាំមកដោយមនុស្សក្នុងក្រុមគ្រួសារ។ នោះជារឿងដែលពិបាកនិយាយចេញ និងពិបាកកាត់ក្តីណាស់, ហើយចំណុចមួយនេះពិតជាអាចប៉ះទង្គិចដល់ផ្លូវចិត្ត និងអារម្មណ៍របស់ solo entrepreneur ខ្លាំង ដែលអាចនាំឲ្យគេគ្មានកម្លាំងដើរទៅមុខទៀត រហូតដល់ដួលរលំក៏អាចថាបាន។
ខ្ញុំបានឆ្លងកាត់ចំណុចទាំង ៧ នេះរួចហើយ។ ខ្ញុំហ៊ាននិយាយថា គ្មានចំណុចណាពិបាកដោះស្រាយជាងចំណុចទី ៧ ឡើយ។ បើសិនជាសួរថា តើមានវិធីទេ? មាន, តែសំខាន់លោកអ្នកហ៊ានធ្វើឬអត់, នោះគឺកាត់ផ្តាច់សម្ព័ន្ធភាពពីក្រុមគ្រួសារ។ ព្រោះបើសិនជាមនុស្សក្នុងក្រុមគ្រួសារមានភាពឯករាជ្យ និងយល់ដឹងដូច solo entrepreneur នោះពួកគេនឹងមិនបង្កឬបង្កើតបញ្ហាដែលនាំឲ្យប៉ះពាល់ផ្លូវចិត្តរបស់ solo entrepreneur ឡើយ។ ដូច្នេះគ្មានវិធីផ្សេងទេ ក្រៅពីផ្តាច់ខ្លួនមកនៅតែឯង បើសិនជា solo entrepreneur ចង់បន្តក្តីស្រមៃធ្វើជា solo entrepreneur តទៅមុខទៀត៕
**
**
*
7 Factors that cause solo entrepreneur’s business stagnant
No matter what the business is, a solo entrepreneur (an entrepreneur who does everything alone) will be difficult to move forward if they encounter following factors:
1. economic change
2. political change
3. environmental change
4. climate change
5. number of same businesses increase
6. physical health problem
7. mental and emotional health problem
The first to fourth points are called external and distant factors. They are uncontrollable and difficult to predict in advance. Apparently, it is beyond the control of the solo entrepreneur and the solo entrepreneur can’t do anything about it.
The fifth point is also an external factor, but it’s not far and not close. The same as first to fourth points, the solo entrepreneur can’t do anything because it is out of their control, but they can find ways to improve by strengthening their business, especially using creative ideas in order to compete with competitive partners.
The sixth and seventh points are called internal factors. They are the most difficult factors to deal with. The closer, the harder and more impactful. The sixth factor is related to the physical health of the solo entrepreneur. Be aware that being a solo entrepreneur is working as both a manager and an employee, all work is done alone and by themselves, and the main weapon in making all work work is health. As long as they get sick, even if it is a small illness, work will slow down or stop. Hence, solo entrepreneurs must take care of their physical health and put it priority by creating a healthy lifestyle such as exercising regularly, eating regularly, avoiding foods that are harmful to health, getting enough rest and so on. Since it is the body of the solo entrepreneur themselves, surely they can do it as long as they want and agree to make it.
Generally, physical and mental health, as well as emotions, are codependent. If the body is healthy, the mental health is good; if the mental health or mood is bad, the body is weak accordingly. In fact, the reasons why solo entrepreneurs have mental health problems are often caused by the people around them, especially family members. It is hard to happen for a solo entrepreneur to have an emotional breakdown caused by themselves or external factors, because those who choose to be a solo entrepreneur are usually independent and not afraid of difficulties, so if their mentality is not strong, they will not choose this job. But because they are alone, they are like a tree growing alone in the middle of the field, so when the wind blows, it always leans, and the biggest wind that can make a solo entrepreneur lean is a problem brought by members in the family. It’s a thing that is hard to say and to judge, and this kind of thing can really hurt the solo entrepreneur’s mind and emotions, which can lead to a lack of energy going forward or fall.
I have already gone through these seven factors. I dare say that nothing is more difficult to solve than the seventh factor. If you ask, is there a way? Yes, there is but most importantly, whether you dare to do it or not. It is – to cut off the alliance from the family. Because if the family’s members of the solo entrepreneur are independent or/and having the same personality as the solo entrepreneur, they will not cause or create problems that affect the mentality of the solo entrepreneur. So there is no other way but to be alone if the solo entrepreneur wants to continue their dream of becoming a solo entrepreneur.