បញ្ជាក់៖ ជាវិធីសាស្ត្រ និងបានមកពីបទពិសោធផ្ទាល់ខ្លួន។
មុននឹងចាប់ផ្តើម លោកអ្នកត្រូវគិតពីការចង់បានរបស់លោកអ្នក បន្ទាប់មកទើបរៀបចំគ្រឿងផ្សំទាំងឡាយឲ្យបានគ្រប់ចំនួន និងត្រឹមត្រូវសិន៖
អក្សរ
ចំនួន – តើមានប៉ុន្មានតួ, ព្យញ្ជនៈអ្វីខ្លះ, ស្រៈអ្វីខ្លះ
ពណ៌ – តើចង់បានតួអក្សរពណ៌អ្វី, ពណ៌តែមួយ ឬពណ៌ចម្រុះ
ទំហំ – តើចង់បានប៉ុនគ្នាទាំងអស់ ឬតួអក្សរខ្លះធំ, តួអក្សរខ្លះតូច
ប្រវែង – ទំហំរបស់តួអក្សរជះឥទ្ធិពលដល់ប្រវែងរបស់តួអក្សរទាំងមូល (ឃ្លា) ហើយវាទាក់ទងនឹងទំហំអេក្រង់ឧបករណ៍ថត។ ដូច្នេះ សូមលោកអ្នកធ្វើពុម្ពតួអក្សរ ហើយថតសាកល្បងជាមួយនឹងឧបករណ៍ថតដែលលោកអ្នកជ្រើសរើសប្រើជាមុនសិន។
ឧបករណ៍ថត និងរូបរាងថត
ឧបករណ៍ថត – ទូរស័ព្ទដៃ ឬម៉ាស៊ីនថតរូប
រូបរាងថត – រូបផ្តេក (landscape) ឬបញ្ឈរ (portrait)
ទីតាំងថត
ត្រង់ចំណុចនេះ លោកអ្នកគួរតែមើលអត្ថបទឬវីដេអូដែលគេបង្ហាត់បង្ហាញពីរបៀបរៀបចំស្ទូឌីយោនៅផ្ទះ ព្រមទាំងចំណុចដែលពាក់ព័ន្ធ ដូចជាការប្រើអំពូល, ផ្ទាំងសំពត់បាំងពីក្រោយ។ល។
ការរៀបចំ
– តួអក្សរសរសេរលើក្រដាស ហើយកាត់ក្រដាសជារាង ៤ ជ្រុង។ តួអក្សរត្រូវតែដាច់មួយៗដោយឡែកពីគ្នា។
– របៀបបញ្ច្រាស (ដែលកំពុងតែបង្ហាញក្នុងអត្ថបទនេះ) ត្រូវថតពីលើ ដូច្នេះលោកអ្នកត្រូវរកទម្រដើមី្បដាក់ឧបករណ៍ថត (សូមមើល និងរៀនសូត្រពីរបៀបថត ពីមេរៀន និងវីដេអូបង្ហាត់បង្ហាញរបស់អ្នកជំនាញផ្សេងៗ)។
ចំណាំ៖
ត្រូវដាក់ឧបករណ៍ថតពីលើអំពូល ក្នុងករណីលោកអ្នកប្រើអំពូលភ្លើងបំភ្លឺពេលថត។ បើសិនជាដាក់ឧបករណ៍ថតក្រោមអំពូល, នោះនឹងចាំងស្រមោលឧបករណ៍ថតទៅលើផ្ទៃរូប។
ឧបករណ៍ថតត្រូវដាក់ឲ្យនឹង និងហាមរង្គើ បើមិនដូច្នោះ រូបដែលថតបាននឹងមិនរលូនល្អ។
របៀបធ្វើ
– តម្រៀបតួអក្សរជាជួរ រួចចុចថត។
– អូសតួអក្សរមួយៗចុះមកក្រោម រួចចុចថត។
– ធ្វើបែបនេះរហូតដល់តួអក្សរចុះមកក្រោមអស់ លែងមើលឃើញមានរូបនៅក្នុងអេក្រង់ឧបករណ៍ថត។
ចំណាំ៖
ពេលចុចថត ឬពេលធ្វើសកម្មភាពសម្រាប់ថត ត្រូវតែដៃស្រាល, មួយៗ, មិនអាចប្រញាប់, មិនអាចចិត្តក្តៅឡើយ។
ពេលអូសតួអក្សរចុះមកក្រោម លោកអ្នកគួរអូសចុះតាមដំណើរ, មិនចាំបាច់ភ័យឬខ្លាចថាអូសចុះមកមិនត្រង់, តួអក្សរវៀច ខុសជួរ, ឬតួអក្សរនេះចុះឆ្ងាយជាងអក្សរនេះនោះទេ។ អ្វីដែលលោកអ្នកត្រូវធ្វើ គឺអូសចុះមួយៗ, ចម្ងាយខ្លីៗ និងអូសចុះរហូតដល់ផុតអេក្រង់ទូរស័ព្ទ។ ក្រៅពីហ្នឹង ឲ្យវាទៅតាមដំណើរធម្មជាតិចុះ។
ការកែសម្រួល
– បើសិនជាលោកអ្នករៀបចំស្ទូឌីយោបានល្អ នោះលោកអ្នកមិនបាច់កែសម្រួល (edit) រូបឡើយ។ បើមិនដូច្នោះទេ លោកអ្នកត្រូវតែយករូបទៅ edit សិន។
– រូបទាំងឡាយត្រូវតែបញ្ចូលទៅក្នុងកម្មវិធី video editor។ ដោយសារតែវាជាប្រភេទ reverse, ដូច្នេះលោកអ្នកត្រូវតែបញ្ចូលរូបបញ្ច្រាសលេខរៀងដែរ។ មានន័យថា លោកអ្នកត្រូវបញ្ចូលរូបថតចុងក្រោយទៅជារូបដំបូងគេ រួចធ្វើដូច្នេះបន្តរហូតដល់រូបថតទីមួយក្លាយជារូបចុងក្រោយវិញ។
– ក្រោយពីបញ្ចូលរូបថតហើយ សូមលោកអ្នកកំណត់រយៈពេល duration (ដែលយោបល់របស់ខ្ញុំគួរតែប្រើរយៈពេលក្នុងមួយរូប ០,១ វិនាទី)។
– បន្ទាប់មក save ជាវីដេអូ នោះជាការស្រេច៕
How to create letters stop motion video using reverse method
Note: It’s a personal method and from personal experience.
Before you start, you need to think about what you want, then prepare the right amount of ingredients:
Letters
Number – how many letters, how many consonants, how many vowels.
Color – what color do you like it to be, do you like all of them to have the same or different color.
Size – do you want all the same size or some characters are large, some characters are small.
Length – the size of the letters affects the length of the entire phrase and it relates to the screen size of the recording device as well. So please make a character template and test it with the recording device you choose to use first.
Record equipment and orientation
Equipment – cell phone or camera
Orientation – landscape or portrait
Studio
At this point, you should watch articles or videos that teach how to set up a studio at home, as well as related points such as lights, background etc.
Preparation
– Write letters on paper then cut them into squares. All letters must be separated.
– The reverse mode (shown in this article) is filmed from above, so you need to find a way to install the camera (please see and learn how to record – from videos of the experts).
Note:
Keep the camera on top of the bulb if you use a flashlight when shooting. If the camera is placed under a light bulb, it will cast a shadow on the object or around object.
The camera must not be shaken, otherwise the captured image will not be smooth.
How to do
– Sort the characters in rows and click on the camera to take a photo of it.
– Drag each character down and click taking photo.
– Carry on doing it until all the letters are down and no longer visible on the camera screen.
Advice
When you click to take a photo or when you do anything, please do it slightly, slowly and one by one. Please don’t be in a hurry and please be patient.
When you drag the letters down, you should drag along the way, do not be afraid that it is not straight, it is crooked out of line, or this or that. All you have to do is drag it down in a short distance, slowly to the end of the screen. Other than that, let it go naturally.
Editing
– If you set up a studio well, you do not need to edit. Otherwise, you must edit the image after taking photos.
– Then you insert all images in the video editor. Since it is a reverse type, you must also use a reverse method. This means that you have to insert the last photo as the first image and do so until the first photo becomes the last one.
– Next, set the duration of each photo within the mist short duration.
– Then save it as a video.