បញ្ជាក់៖ អ្វីដែលខ្ញុំបង្ហាញខាងក្រោមនេះ ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់។
ពេលខ្ញុំធ្វើ blog, ខ្ញុំបានចូលអានអត្ថបទរបស់ bloggers ផ្សេងៗដែលប្រាប់ពីវិធីធ្វើឲ្យ blog មានអ្នកទស្សនា។ មិនត្រឹមតែអានទេ ខ្ញុំធ្វើតាមទាំងអស់។ ប៉ុន្តែហាក់ដូចជាគ្មានបានផលសោះ។ មិនថាប្រឹងច្រើនឆ្នាំប៉ុណ្ណា ក៏នៅតែគ្មានលទ្ធផល។
ពេលនោះ ខ្ញុំនឹកសង្ស័យថា ខ្ញុំប្រហែលជាដើរមិនត្រូវផ្លូវ។ ខ្ញុំក៏ឈប់អានអត្ថបទទាំងនោះ ហើយប្តូរទៅអានអត្ថបទទាក់ទងនឹងការធ្វើជំនួញវិញ។ ហើយខ្ញុំបានប្រទះនឹងឃ្លាមួយដែលធ្វើឲ្យខ្ញុំភ្ញាក់ខ្លួន៖
ជំនួញ គឺជាការលក់ទំនិញទៅឲ្យអតិថិជន ដែលទំនិញនោះជារបស់ដែលអតិថិជនត្រូវការ។
ការធ្វើ blog ឬគេហទំព័រក៏ជាជំនួញដែរ។ បើចង់ឲ្យមានអ្នកទស្សនា លុះណាតែ blog ឬគេហទំព័ររបស់យើងមានអ្វីដែលអ្នកទស្សនាត្រូវការ។
ដោយសារតែពាក្យមួយឃ្លានេះ ទើបខ្ញុំផ្លាស់ប្តូរគេហទំព័ររបស់ខ្ញុំពីការចេញផ្សាយអត្ថបទទូទៅ និងរឿងប្រឌិត ទៅជាផ្តល់គំរូឯកសាររដ្ឋបាលជាភាសាខ្មែរឲ្យអ្នកទស្សនាមកចម្លងយកទៅប្រើវិញ។ ហើយការផ្លាស់ប្តូរនេះពិតជានាំនូវលទ្ធផលគួរជាទីពេញចិត្តមែន។ វាមិនទាន់ចាត់ទុកថាបានជោគជ័យទេ តែវាជាការចាប់ផ្តើមរកឃើញផ្លូវដែលត្រូវ។
ដូច្នេះបើសិនជាលោកអ្នកមានមុខរបរមិនថាជា blogger ឬជាអ្វីទេ ហើយមុខរបរនោះដូចជាគាំងឬមិនដើរទៅមុខ លោកអ្នកគួរសាកល្បងប្តូរ៖
– អ្នកដែលលោកអ្នកតែងតែទៅរកដើមី្បឲ្យផ្តល់យោបល់ឲ្យលោកអ្នក
– ប្រភេទឯកសារដែលលោកអ្នកអាន និង
– វិធីសាស្ត្រដែលលោកអ្នកកំពុងប្រើ។
ដូចខ្ញុំបានពោលពីខាងលើ ពេលខ្លះប្រហែលជាយើងរើសមិនត្រូវ ទើបបានជាយើងមិនទទួលបាននូវអ្វីដែលស័ក្តិសមនឹងបាន៕
**
**
*
Change advisor if your business is not developing
Notice : The following data is my own experience.
When I started my blog, I read a lot of articles related to how to make my blog/website get views. I also followed them all. But it didn’t seem successful. Though I worked hard for many years, I did not get any good results.
I had a doubt if I walked on the correct path. Then I decided to change to reading how to do business articles. I saw a sentence which made me wake up:
A business is a selling of any product to a customer and that product is what the customer needs.
Blogging is a type of business, too. If we want viewers to come to read our blog, our blog has to have what they need.
Because of that sentence, I changed my website service from providing general articles and fiction to offering samples of administration documents for the audiences to copy to use in their jobs. This change brought my website very good results. Even though I don’t say I am successful. I just can say that it’s a start that I have found the correct way.
Hence, if you are doing business, even though it is blog, website, others and your business doesn’t go well, you should consider change:
a person who you usually go to ask for their ideas/advices
type of documents you are reading
and the method you are using.
Like I mentioned above, sometimes, you are not choosing wrongly, that’s why you don’t get what you deserve.