មិនខុសពី Blogger ផ្សេងៗទេ ខ្ញុំតែងតែសរសេរ និងរៀបចំអត្ថបទរួចរាល់ ហើយកំណត់កាលបរិច្ឆេទចេញផ្សាយ។ ប៉ុន្តែខ្ញុំបានសង្កេតឃើញថា រូបភាពដែលខ្ញុំដាក់ភ្ជាប់ជាមួយអត្ថបទនោះត្រូវបានគេមើលឃើញ។ សូមី្បតែអត្ថបទ ពេលខ្លះហាក់ដូចជាមានគេចូលអានបានមុនដែរ។
ខ្ញុំមិនដឹងថាមានបញ្ហានៅត្រង់កន្លែងណាទេ ហើយក៏មិនដឹងថាគួរដោះស្រាយបែបណាដែរ។ បើទាក់ទងទៅ WordPress, ខាង WordPress ជាទូទៅណែនាំឲ្យតែទិញ Plug-in។
ដោយសារតែកង្ខះខាតថវិកា ខ្ញុំព្យាយាមរកវិធីសាស្ត្រដោយខ្លួនឯង៖
ខ្ញុំសរសេរអត្ថបទ និងរៀបចំអត្ថបទឲ្យរួច តែរក្សាអត្ថបទជា draft។ ចំណែករូបភាពដែលត្រូវភ្ជាប់ជាមួយអត្ថបទ ខ្ញុំ upload ចូលក្នុង Media។ ពេលដែលខ្ញុំចង់ចេញផ្សាយអត្ថបទ ទើបខ្ញុំចុច publish។ ក្រោយពេលអត្ថបទចេញផ្សាយ ទើបខ្ញុំ attach រូបទៅក្នុងអត្ថបទ ហើយចុច update។
វិធីមួយនេះមិនអាចបញ្ឈប់ការយកអត្ថបទ និងរូបទេ វាគ្រាន់តែជួយកាត់បន្ថយបញ្ហាប្រឈម៖
បើសិនជាគេអាចមើលអត្ថបទរបស់យើង គេអាចនឹងយកគំនិត និងប្រធានបទរបស់យើងទៅសរសេរ និង publish មុនយើង។ ពេលនោះ យើងនឹងប្រែក្លាយពីម្ចាស់ដើមទៅជាអ្នកចម្លងពីគេវិញ។
ករណីរូបភាពក៏ដូចគ្នាដែរ។ បើគេអាចមើលរូបភាពយើងបាន គេក៏អាចទាញយករូបរបស់យើង ហើយ post តាមអនឡាញមុនយើងដែលជាម្ចាស់ដើម។ ពេលនោះយើងនឹងក្លាយទៅជាអ្នកចម្លងរូបវិញ។
ដើមី្បអនុវត្តវិធីនេះបាន ម្ចាស់គេហទំព័រត្រូវមាន៖
– កុំព្យូទ័រយួរដៃ
– ទូរស័ព្ទដៃ
ម្ចាស់គេហទំព័រអាចសរសេរអត្ថបទ និងអាច publish តាមរយៈកុំព្យូទ័រយូរដៃក្រោយអត្ថបទសរសេររួចភ្លាមៗ។ ប៉ុន្តែបើសិនជាលោកអ្នកមិនអាចនៅជាប់នឹងកុំព្យូទ័រយួរដៃគ្រប់ពេល, លោកអ្នកត្រូវការប្រើទូរស័ព្ទដៃសម្រាប់ចុច publish អត្ថបទ នៅពេលដែលលោកអ្នកចង់ចេញផ្សាយ។
វិធីសាស្ត្រមួយនេះប្រហែលជាស្មុគស្មាញ និងផ្តល់ការលំបាកដល់ម្ចាស់គេហទំព័រ។ ប៉ុន្តែខ្ញុំរកនឹកមិនឃើញវិធីផ្សេងទេ។ ដូច្នេះសូមម្ចាស់គេហទំព័រតាម WordPress គិតពិចារណា និងសម្រេចចិត្តតាមការគួរ៕
**
**
*
What to do if your article and picture are viewed before they are published on WordPress
The same as other bloggers, I wrote an article, attached a picture and set the date to publish – to save my time. But I noticed my picture was viewed before it was published. Even the scheduled articles were viewed by some readers.
I don’t know why it happened and I don’t know how to solve it. I don’t want to contact WordPress because they usually don’t have any solution besides telling all users to buy a plug-in.
Because I don’t have much money, I decided to find a way by myself:
After I write an article, I keep it as a Draft. As for the picture, I upload it to the Media. When I want to publish article, I will click Publish. After I publish the article, I insert the picture then I click Update.
This method can’t stop the article and picture from being taken; it just helps reduce the risks:
If they can view our article before it is published, they can take our topic to write and publish before us. Then we will be changed from being an owner to being a stealer.
If they view our picture, they can take it. If they publish it online before us, surely we will become a stealer because we publish it after them.
To operate this method, you have to have:
– Desktop/laptop
– Cellphone
You can write an article and publish it immediately through your desktop/laptop. In case you are outside and it’s time to publish the article, you can do it through your cell phone.
This method might be complicated and give you a harder time, but I don’t find any better way than it. Hence, please all bloggers think and decide, by yourself, whether to use this method or not.
LikeLiked by 1 person