យ៉ាយ៉ា ១ : ពួកម៉ាក, គ្នា និងសាច់ញាតិរបស់គ្នាចង់បង្កើតឆានែលវីដេអូ។ ប៉ុន្តែពួកយើងមិនដឹងថាធ្វើមាតិកាអ្វី។ តើឯងមានគំនិតអ្វីទេ?
យ៉ាយ៉ា ២ : សាកធ្វើកម្មវិធីបវរកញ្ញាទៅ។
យ៉ាយ៉ា ១ : ហេតុអី្វ?
យ៉ាយ៉ា ២ : ទីមួយ វិស័យបវរកញ្ញានៅកម្ពុជាកំពុងតែមានសន្ទុះ។ ទីពីរ មិនទាន់មានអ្នកបង្កើតមាតិកាវីដេអូណាមួយធ្វើមាតិកាបែបនេះទេ។ ដូច្នេះអាចជាឱកាសមួយដែរសម្រាប់ឯង។
យ៉ាយ៉ា ១ : តើអាចយកឈុតកម្មវិធីបវរកញ្ញារបស់គេមកធ្វើបានទេ? ធ្វើជាឈុតខ្លីៗ។
យ៉ាយ៉ា ២ : គំនិតដែលគ្នាផ្តល់ឲ្យឯងជាការបង្កើតនូវមាតិកាថ្មី។ បើឯងធ្វើអ៊ីចឹងដដែល តើមានអ្វីថ្មីទេ? បើមានគេធ្វើហើយហ្នឹង។
យ៉ាយ៉ា ១ : ប៉ុន្តែត្រូវចំណាយលុយច្រើនណាស់។
យ៉ាយ៉ា ២ : គ្នាមិនមែនឲ្យឯងរៀបចំវេទិកាប្រឡងបវរកញ្ញានោះទេ។ គ្នាឲ្យបង្កើតមាតិកាវីដេអូប្រឡងបវរកញ្ញាខ្នាតតូចមួយ ដែលតាមបែបរបស់ឯងផ្ទាល់។ ឧទាហរណ៍ កម្មវិធីប្រឡងបវរកញ្ញា Essence។ Essence ប្រែថា ធម្មជាតិ។ អ៊ីចឹងឯងអាចរៀបចំការប្រកួតបវរកញ្ញាដោយប្រើទីតាំងធម្មជាតិ ដូចជានៅតាមវាលស្រែ, ក្រោមដើមឈើធំៗ, វាលស្មៅ។ល។ មកធ្វើជាវេទិកា។ ម៉្យាងទៀត មិនបាច់ត្រូវការអ្នកចូលរួមដប់ម្ភៃនាក់ទេ ត្រឹមតែបួនប្រាំនាក់ក៏ល្អដែរ។ សំខាន់ឯងត្រូវរៀបចំលំដាប់លំដោយ ដូចចូលរួមប្រកួតប្រឡងបវរកញ្ញាផ្លូវការ គ្រាន់តែមានលក្ខណៈផ្ទាល់ខ្លួនរបស់ឯង និងក្រុមឯង។ កុំយកតាមគេទាំងស្រុង។ ត្រូវតែរៀបយ៉ាងណាឲ្យមានលក្ខណៈប្លែកពីគេ និងមានគុណតម្លៃដែលជារបស់ខ្លួនឯង៕
**
**
*
Miss Essence contest
yaya 1 : Friend, my relatives and I want to create a video channel, but we don’t know what content we should make. Do you have any ideas?
yaya 2 : Well, have you ever thought about the Miss contest?
yaya 1 : Why?
yaya 2 : First, the Miss contest industry in Cambodia is increasing. Second, I don’t think there is such content on the video platform. So, it can be your opportunity.
yaya 1 : I thought about using short moments of the existing Miss contests to be content.
yaya 2 : If you do like this, it’s not new because it has been produced by other content creators.
yaya 1 : But this contest requires a lot of money.
yaya 2 : I don’t tell you to make the Miss contest. I told you to create the content of the Miss contest which is your own contest. For example, your content is the Miss contest named Miss Essence. Essence is nature. So you can use natural places such as rice fields, under trees, grass hill etc. to be your contest site. The contestants should be not many, they can be three to five persons. The important thing is you should prepare and organize the event like the formal Miss contests. However, you should not follow them one hundred percent. You should just take inspiration from them and then make your own contest which is unique and has its own values.