វីដេអូពាណិជ្ជកម្មមានធាតុផ្សំសំខាន់ចំនួន ៣៖
– រូប
– សំឡេង
– អក្សរ
រូប
ក្នុងវីដេអូពាណិជ្ជកម្ម រូបសំដៅដល់រូបថត, រូបគំនូរគូរដោយដៃឬគូរបែបឌីជីថល, និងរូបភាពមានសកម្មភាព ដែលខ្មែរយើងចូលចិត្តហៅថា រូបវីដេអូ។ នៅមានគំនូរជីវចល ដែលសំដៅដល់រូបគូរដោយដៃឬឌីជីថល រួចប្រើបច្ចេកទេសធ្វើឲ្យរូបនោះមានចលនា។ បច្ចុប្បន្នមានគំនូរជីវចលបែបថ្មី បង្កើតដោយ AI ដែលសូម្បីតែរូបថតក៏អាចធ្វើឲ្យមានចលនាបានដែរ។
សំឡេង
ក្នុងវីដេអូពាណិជ្ជកម្ម សំឡេងចែកចេញជា ២៖
– សំឡេងរបស់តួអង្គ ជាភាសាអង់គ្លេសហៅថា dialogue
– សំឡេងអម ជាភាសាអង់គ្លេសហៅថា sound effect
សំឡេងតួអង្គ
សំដៅសម្តីរបស់តួក្នុងវីដេអូ, កិច្ចសន្ទនារបស់តួអង្គ និងសំឡេងពិពណ៌នា។
សំឡេងអម
អាចជាសំឡេងសត្វយំ, ខ្យល់, បរិយាកាសធម្មជាតិ, សំឡេងជជែកគ្នារបស់តួផ្សេងៗ, សម្រិបជើង, សំឡេងទំពា, ភ្លេង, ចម្រៀង។ល។
អក្សរ
អក្សរដែលប្រើក្នុងវីដេអូពាណិជ្ជកម្មមាន៖
– ឈ្មោះរបស់ផលិតផល
– ឈ្មោះរបស់ក្រុមហ៊ុន
– អាសយដ្ឋានក្រុមហ៊ុន
– លេខទូរស័ព្ទ
– តម្លៃរបស់ផលិតផល
– កាលបរិច្ឆេទលក់បញ្ចុះតម្លៃជាដើម៕
**
**
*
Elements of a TV commercial
A TV commercial contains three major elements:
– visual
– audio
– words/letter
Visual
They are photography, drawing/painting by hand or digital drawing and film. Nowadays, there is a modern animation maker called AI which can turn an object in a photograph into motion.
Audio
There are two kinds of audio:
– dialogue – a main audio, it can be a main character in the TV commercial speaks, it can be a conversation between two characters.
– sound effect – some Cambodians call it background sound, it can be the sound of birds, nature, people talking, walking steps, chewing food, music, song etc.
Words/letter
They are name of product, name of company, address of company, telephone number, price of product, date of discount etc.