លក្ខណៈសម្បតិ្តដើម្បីធ្វើជាអ្នកសម្របសម្រួលកម្មវិធី (MC)

ក្នុងអត្ថបទនេះ សុំលើកឡើងពីលក្ខណៈសម្បត្តិដើមី្បធ្វើជាអ្នកសម្របសម្រួលកម្មវិធីរបស់ស្ថាប័នរដ្ឋ។ គ្រប់ចំណុចដែលរៀបរាប់ មិនមែនមានន័យថា គឺត្រូវតែបែបហ្នឹងទេ។ នេះគ្រាន់តែបង្ហាញជូននូវលក្ខខណ្ឌទូទៅតាមបទពិសោធការងារ និងការអង្កេតរបស់ផ្ទាល់តែប៉ុណ្ណោះ។ លក្ខណៈសម្បត្តិដើមី្បធ្វើជា MC របស់ស្ថាប័នរដ្ឋមានពីរចម្បង៖ ដំបូងឡើយ គឺមើលលើរូបសម្បត្តិ។ មិនត្រូវការស្អាតផ្តាច់គេទេ ត្រឹមតែល្មមសមរម្យ និងមានលក្ខណៈជាខ្មែរ ដូចជាសម្បុរស្រអែម (ឬសម្បុរស តែមិនសពេក) និងជាពិសេសមានសក់ខ្មៅ (ធម្មជាតិ)។ បន្ទាប់ពីរូបសម្បតិ្ត គឺត្រូវមើលលើរបៀបនិយាយ, សំដៅដល់ការអានតួអក្សរ ជាពិសេសគឺបញ្ចេញសូរបានច្បាស់ និងត្រឹមត្រូវតាមសំនៀងខ្មែរភាគកណ្តាល។ ឧទាហរណ៍ 'កែវ' ត្រូវអានថា កែវ មិនមែន 'គែវ' ទេ។ ចំណុចទីពីរនេះសំខាន់ជាងចំណុចទីមួយទៅទៀត។ បច្ចុប្បន្ននេះមានការអនុគ្រោះច្រើនដោយសារតែក្នុងកម្មវិធីមានភ្ញៀវអន្តរជាតិ ដូច្នេះស្ថាប័នរដ្ឋមិនសូវតឹងតែងដូចមុនទេក្នុងការរើស MC។ ដោយឡែកបើជាកម្មវិធីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដាច់ខាតត្រូវតែផ្តល់អាទិភាព និងតម្លៃដល់ភាសាជាតិ ដូច្នេះតម្រូវឲ្យរើសយក MC ដែលបញ្ចេញសំនៀងអក្សរខ្មែរច្បាស់ និងត្រូវក្រឹតក្រម៕

រឿង «ឆាប់ឡើង»

និពន្ធដោយ ភូ ចរិយា «អូយបង។ អូនពិបាកទ្រាំណាស់ ឆាប់ឡើងបង ឆាប់ឡើង។» «ចាំមួយភ្លែត បងដោះអាវសិន។» «លឿនឡើងមកបង។ អូនជិតដាច់ខ្យល់ឥឡូវហើយ។ ឆាប់ឡើង។» «កុំទាន់រហន់មើល៍។» «លឿនបង លឿន។ អូន.. ត្រូវការ.. បង.. ឆា.. ងាវអំពិលទុំឲ្យអូន។» «ដឹងហើយ។ បងដោះអាវទុក ព្រោះអាវស ខ្លាចឆាទៅ ខ្ទាតប្រឡាក់ ពិបាកបោក។ ៥ នាទីទៀត អូនបានញ៉ាំហើយ ប្រពន្ធសម្លាញ់៕»

តំណាលព្រះពុទ្ធប្រាំព្រះអង្គ

កែសម្រួលដោយ ទេព វណ្ណៈ តើអ្នកធ្លាប់ឮរឿងតំណាលអំពីព្រះពុទ្ធទាំងប្រាំព្រះអង្គក្នុងកប្បនេះទេ? កាលពីដើម មានបុរសប្រាំនាក់ប្រាថ្នានូវព្រះពុទ្ធភូមិ។ ពួកគេរកបានផ្កាឈូកប្រាំទង ហើយអង្គុយសមាធិក្នុងល្អាងតែមួយ ដោយដាក់ផ្កាឈូកនៅមុខរបស់ពួកគេ។ ផ្កាឈូកទាំងប្រាំនឹងរីក ហើយបើផ្កាអ្នកណារីកមុន អ្នកនោះនឹងបានជាព្រះពុទ្ធមុន។ ផ្កាឈូកបានរីកជាបន្តបន្ទាប់។ ដល់ផ្កាឈូកទីបួន គឺត្រូវវេនផ្កាឈូករបស់ព្រះពុទ្ធ មេត្តេយ្យ ប៉ុន្តែបុរសផ្កាឈូករីកចុងក្រោយ (ព្រះសមណគោតម) ចង់ឆាប់ក្លាយជាព្រះពុទ្ធ ដូច្នេះក៏លួចប្តូរផ្កាឈូក។ អនាគតព្រះពុទ្ធមេត្តេយ្យដឹងតែមិនចេញស្តី សុខចិត្តរង់ចាំត្រាស់ចុងក្រោយគេ។ ដោយហេតុនេះ ទើបមានទំនាយថា មនុស្សនៅក្នុងសម័យព្រះពុទ្ធសមណគោតម មានចិត្តមិនទៀងត្រង់។ ចំណែកមនុស្សដែលកើតក្នុងសម័យរបស់ព្រះពុទ្ធមេតេ្តយ្យជាអ្នកដែលមានចិត្តល្អបរិសុទ្ធ ដោយអំណាចបុណ្យដែលទ្រង់មិនតបត។ រឿងនេះជាការនិទានតគ្នារបស់មនុស្សមួយចំនួនតូច មិនមានកត់ត្រានៅក្នុងសៀវភៅឬតម្រាណាឡើយ។ តាមការសាកសួរទៅកាន់គ្រូអាចារ្យ, ព្រះសង្ឃដែលជាពហុស្សូត, អ្នកប្រតិបត្តិ​សីលទាំងឡាយ និងនិស្សិតជាដើម បានបកស្រាយថា រឿងនេះមិនមែនជាការពិតឡើយ។ រឿងនេះអាចនឹងបង្កឡើងដោយគូបដិបក្ខនឹងសាសនាព្រះពុទ្ធ។ ក្នុងសម័យនោះ នៅប្រទេសឥណ្ឌាមានសាសនាច្រើន។ សាសនាទាំងនោះប្រកួតប្រជែងគ្នាខ្លាំងណាស់។ ក្រោយពេល​ព្រះពុទ្ធបានបដិសន្ធិឡើង មនុស្សក៏ងាករេរកព្រះអង្គ ធ្វើឲ្យសាសនាដទៃក្តៅក្រហាយ ទើបប្រតិដ្ឋរឿងជាច្រើន ដូចជារឿងដែលបានរៀបរាប់ពីខាងលើ ដើមី្បឲ្យប្រជាជនលែងមានជំនឿលើព្រះអង្គ និងត្រឡប់ទៅរកពួកគេវិញ៕ The story of the five Buddhas edited by … Continue reading តំណាលព្រះពុទ្ធប្រាំព្រះអង្គ

គំរូដាក់ពាក្យធ្វើការតាមសារអ៊ិនធើណេត

គំរូសារដាក់ពាក្យធ្វើការទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ សូមគោរពលោកឬលោកស្រី នាងខ្ញុំឈ្មោះ............ មានបំណងចង់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុនរបស់លោកឬលោកស្រី លើមុខតំណែងជា...............។ នាងខ្ញុំបានភ្ជាប់ CV និង Cover Letter របស់នាងខ្ញុំសម្រាប់ជូនលោកឬលោកស្រីពិនិត្យ។ ដោយក្តីគោរព (ត្រកូល និងឈ្មោះ) គំរូសារដាក់ពាក្យធ្វើការទៅកាន់ភ្នាក់ងាររកបុគ្គលិក សូមគោរពលោកឬលោកស្រី នាងខ្ញុំឈ្មោះ........... មានបំណងចង់ដាក់ពាក្យធ្វើការនៅ (ឈ្មោះក្រុមហ៊ុន) លើមុខតំណែងជា................ ដោយនាងខ្ញុំបានផ្ញើជូននូវ CV និង Cover Letter របស់នាងខ្ញុំនៅក្នុងឯកសារភ្ជាប់។ ដោយក្តីគោរព (ត្រកូល និងឈ្មោះ)