រឿង «លក់ក្រាសសិតសក់ឲ្យព្រះសង្ឃ»

ក្រុមហ៊ុនមួយបានរើសបុគ្គលិកផ្នែកលក់ និងទីផ្សារ។ មានបុរសបីនាក់បានដាក់ពាក្យ។ ក្រុមហ៊ុនក៏បានសាកល្បងសមត្ថភាពរបស់អ្នកទាំងបី ដោយឲ្យក្រាសទៅពួកគេ ហើយប្រាប់ឲ្យពួកគេយកក្រាសនោះទៅលក់ឲ្យតែព្រះសង្ឃប៉ុណ្ណោះ។ អ្នកទីមួយលក់មិនបានមួយសោះ។ អ្នកទីពីរលក់បានក្រាសមួយ។ ប៉ុន្តែអ្នកទីបីលក់បានក្រាសច្រើនខ្លាំងណាស់។ ក្រុមហ៊ុនបានហៅអ្នកទាំងបីទៅជួប ហើយសួរពីវិធីសាស្ត្រដែលពួកគេទៅលក់។ អ្នកទីមួយប្រាប់ថា គេទៅជួបព្រះសង្ឃ ហើយណែនាំពីក្រាសថាល្អអ៊ីចេះល្អអ៊ីចុះ។ ព្រះសង្ឃមានបន្ទូលថា លោកមិនមានសក់ទេ ដូច្នេះលោកមិនត្រូវការក្រាសឡើយ។ អ្នកទីពីរប្រាប់ថា គេទៅជួបព្រះសង្ឃ រួចប្រាប់ឲ្យព្រះសង្ឃជាវក្រាសហ្នឹងទុកអេះព្រះកេសពេលរមាស់ ហើយព្រះសង្ឃក៏ព្រមជាវ។ រីឯអ្នកទីបីប្រាប់ថា គេទៅជួបជាមួយព្រះសង្ឃដោយណែនាំឲ្យព្រះសង្ឃជាវក្រាសហ្នឹងទៅប្រសិទ្ធី រួចឲ្យញាតិញោមឧបាកសកឧបាសិកាដែលមករកលោក៕ បញ្ជាក់៖ រឿងនេះជារឿងដែលបានឮពីអ្នកដែលធ្លាប់ស្គាល់។ ** ** * Story ‘How to sell a comb to the monk’ There was a company wanting to recruit sales and marketing staff. There were three men applying. The … Continue reading រឿង «លក់ក្រាសសិតសក់ឲ្យព្រះសង្ឃ»

គំរូសម្តី MC ថ្ងៃ ៨ មីនា (ស្ថាប័នរដ្ឋ-ឯកជន)

ជាបឋម នាងខ្ញុំសូមសម្តែងការគោរពចំពោះ .................។ នាងខ្ញុំសូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងមិត្តរួមការងារនៃ................។ ថ្ងៃនេះជាពិធីអបអរទិវានារីអន្តរជាតិ ៨ មីនា លើកទី.......... ដែល..............បានប្រារព្ធធ្វើឡើងដើមី្បជាការលើកទឹកចិត្តដល់មន្ត្រីបុគ្គលិកនារីនៃ.................។ នៅក្នុង................មានមន្ត្រី-បុគ្គលិកនារីមិនច្រើនណាស់ណា ប៉ុន្តែគ្រប់កិច្ចការងារមិនអាចខ្វះនារីបានឡើយ មិនថាទាំងក្នុងការងាររដ្ឋបាល, ការងារបច្ចេកទេស និងការងារផ្សេងៗទៀត។ ដោយមើលឃើញពីសមត្ថភាព, ការខិតខំ និងការរួមចំណែកយ៉ាងសកម្មរបស់មន្ត្រីបុគ្គលិកនារី .................ក៏បានផ្តួចផ្តើមកម្មវិធីនាថ្ងៃនេះឡើង។ ក្នុងនាមនាងខ្ញុំជាអ្នកសម្របសម្រួលកម្មវិធី សូមជួសមុខឲ្យមន្ត្រីបុគ្គលិកមិត្តរួមការងារនារីនៃ ............................. សូមសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាដំបូង ចំពោះ...............។ ថ្វីតិ្បតតែ............. មិនបានអញ្ជើញចូលរួម ប៉ុន្តែ..............បានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ចំពោះមន្ត្រីបុគ្គលិកនៃ.................... ជាពិសេសមន្ត្រីបុគ្គលិកនារី។ ជាបន្ទាប់ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ ....................... និង............. ដែលកន្លងមក...... បានផ្តល់នូវការគាំទ្រ និងការលើកទឹកចិត្តគ្រប់រូបភាពដល់មន្ត្រី-បុគ្គលិកនារីទាំងអស់នៃ................។ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងមិត្ត រួមការងារនៃ................ នាពេលនេះដែរ នាងខ្ញុំសូមគោរពអញ្ជើញ ................ ដើមី្បថ្លែងនូវមតិសំណេះសំណាលជាមួយនឹងឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, … Continue reading គំរូសម្តី MC ថ្ងៃ ៨ មីនា (ស្ថាប័នរដ្ឋ-ឯកជន)

រឿង «តើស្វាមីបំបាត់ stress ដូចម្តេច?»

និពន្ធដោយ ភូ ចរិយា «ម៉ាក់ចង់ប្រាប់កូនពីកូនប្រសាប្រុសទាំងបួនរបស់ម៉ាក់។» អនាគតម្តាយក្មេកខ្ញុំពោល «វិធីបំបាត់ស្ត្រេសរបស់ពួកវាខុសគ្នាដាច់។»  ខ្ញុំអង្គុយស្តាប់ដោយយកចិត្តទុកដាក់។ «អាទីមួយ ពេលវាធុញ វាចូលចិត្តទៅស្រោចទឹកផ្កា, ស្រោចទឹកបន្លែ, ស្រោចទឹកដើមឈើ។ ផ្ទះវា ទាំងមុខទាំងក្រោយទាំងចំហៀង មានសុទ្ធតែដើមឈើ។ តូចក៏មាន, ធំក៏មាន។ ប្រពន្ធវាមិនដែលស្រោចទឹកទេ ព្រោះដឹងថាប្តីស្រោច។ អាទីពីរ.. ពេលវាស្ត្រេស វាគិតតែពីផឹក ។ ប៊ីយែរពីរកេស វាផឹកម្នាក់ឯង.. ជួនកាលអស់ស្រាប្រាំដប។ វាផឹកដល់តំណក់ចុងក្រោយ ហើយគ្មានលាយសូដាលាយស្អីទេ។ ផឹកសុទ្ធ។ ផឹកហើយចូលដេក ភ្ញាក់ឡើងដូចគ្មានរឿងអីកើតឡើង។ ប្រពន្ធវាទិញស្រាទិញប៊ីយែទាំងកេសៗមកស្តុកទុក។ អើ! ពួកវាមានលុយ ធ្វើអីក៏សមដែរ។ ចូលដល់អាទីបី។ អានោះទៅដុសបង្គន់។ បង្គន់ក្នុងផ្ទះវាស្អាត និងភ្លឺរលើបរលោង។ ប៉ុន្តែវាដុសតែបង្គន់ទេ, ឥដ្ឋ និងជញ្ជាំងគគ្រិចដដែល។» គាត់ឈប់មួយភ្លែតទើបពោល «បីមុន ប្តីបងសារ៉ាន់។ អាទីបួន ប្តីកូនស្រីពៅម៉ាក់, ប្អូនសារ៉ាន់។ អានោះ ពេលវាតានតឹងម្តងៗ វាស្តាប់ធម៌ តែវាមិនមែនបើកស្តាប់ម្នាក់ឯងទេ វាបើកឲ្យប្រពន្ធវា ហើយនិងកូនវាស្តាប់ដែរ។ ចង់ដឹងថាវាស្រ្តេសប៉ុណ្ណា … Continue reading រឿង «តើស្វាមីបំបាត់ stress ដូចម្តេច?»

វត្ថុ ៣ ក្នុងសារមន្ទីរដែលខ្ញុំចាប់អារម្មណ៍

តើលោកអ្នកធ្លាប់បានទៅលេងសារមន្ទីរទេ? តើលោកអ្នកចាប់អារម្មណ៍អ្វីខ្លះ ពេលចូលដល់ទីនោះ? ចំពោះខ្ញុំ, ចាប់អារម្មណ៍តែវត្ថុបីយ៉ាងទេ៖ ឥដ្ឋដែលក្រាលក្នុងសាល ទាំងក្នុងសាលដំបូង និងសាលផ្សេងៗ ក្បាច់បង្កាន់ដៃជណ្តើរដែលចុះទៅកាន់បន្ទប់ទឹក ផ្ទាំងគំនូរលើបង្អួច និងទ្វារនៅក្នុងសាលដំបូង៕ ** ** * 3 Things in national museum of Phnom Penh I am interested in Have you visited the museum of Phnom Penh? What are you interested in there? Me, I am interested in three things: -Floor textures in the first hall and other … Continue reading វត្ថុ ៣ ក្នុងសារមន្ទីរដែលខ្ញុំចាប់អារម្មណ៍