យ៉ាយ៉ា ១ : គ្នាមានបងប្អូន និងកូនក្មួយជាច្រើននាក់។ ពួកគេកំពុងរៀននៅវិទ្យាល័យនៅឡើយ ប៉ុន្តែពួកគេព្រួយបារម្ភពីរឿងចូលមហាវិទ្យាល័យ ដោយម្នាក់ៗមិនដឹងថាគួររៀនផ្នែកអី, ដើមី្បរៀនចប់ ដឹងតែមានការងារធ្វើ។ យ៉ាយ៉ា ២ : នោះមានន័យថាពួកគេត្រូវរៀនផ្នែកឬជំនាញដែលមនុស្សមានតម្រូវការចាំបាច់ដោយខានមិនបាន។ យ៉ាយ៉ា ១ : ត្រូវហើយ។ តើអ្វីទៅ? យ៉ាយ៉ា ២ : ផ្នែកអប់រំ និងសុខាភិបាល។ មិនថាប្រទេសអភិវឌ្ឍក៏ដោយ កំពុងអភិវឌ្ឍក៏ដោយ, វិស័យអប់រំ និងសុខាភិបាលតែងតែត្រូវការធនធានមនុស្សមិនលោះពេលណាឡើយ ព្រោះមិនថាគេចង់បង្កើតអ្វីឬអភិវឌ្ឍអ្វីក៏ដោយ គេត្រូវការធនធានមនុស្សដែលមានសមត្ថភាព និងគុណភាព, ហើយដើមី្បបានធនធានមនុស្សដែលមានសមត្ថភាព និងគុណភាព គេត្រូវតែបង្រៀន និងបណ្តុះបណ្តាលមនុស្ស។ ប៉ុន្តែបើមានមនុស្សមានសមត្ថភាព តែគ្មានសុខភាពល្អ ឬខ្វះខាតផ្នែកសុខភាព មិនថារាងកាយ, ប្រាជ្ញា, ឬស្មារតី ក៏សឹងតែស្មើនឹងសូន្យ ហេតុនេះមនុស្សត្រូវការផ្នែកសុខាភិបាលនេះជាចាំបាច់ដូចគ្នាដែរ។ ដូច្នេះហើយ បើសិនជាបងប្អូនកូនក្មួយរបស់ឯងអាចពិចារណាចូលរៀនផ្នែកអប់រំ និងផ្នែកសុខាភិបាល, មិនថាជំនាញអ្វីក៏ដោយ សុទ្ធតែជាជម្រើសដ៏ល្អ៕ What areas should study to not worry … Continue reading តើគួរសិក្សាផ្នែកអ្វីដែលមនុស្សមានតម្រូវការ ចាំបាច់?
Day: August 21, 2024
តើគួរចាប់យកជំនាញអ្វី ដែលមនុស្សមានតម្រូវការ?
យ៉ាយ៉ា ១ : លើកមុន ឯងនិយាយអំពីផ្នែកដែលមនុស្សមានតម្រូវការចាំបាច់ ដោយខានមិនបាន។ ឯងថាផ្នែកអប់រំ និងផ្នែកសុខាភិបាល, ត្រូវទេ? យ៉ាយ៉ា ២ : អ្ហ៊ឺ! ហើយយ៉ាងម៉េច? យ៉ាយ៉ា ១ : បងប្អូន និងកូនក្មួយរបស់គ្នាចាប់អារម្មណ៍ តែពួកគេចង់ឲ្យឯងជួយបញ្ជាក់ពីមុខជំនាញ ព្រោះពេលពួកគេឮផ្នែកអប់រំ ក្នុងខួរក្បាលរបស់ពួកគេគិតឃើញតែធ្វើជាគ្រូបង្រៀន ហើយបើផ្នែកសុខាភិបាលវិញ ពួកគេគិតឃើញតែធ្វើជាគ្រូពេទ្យ។ យ៉ាយ៉ា ២ : ធ្វើការផ្នែកអប់រំ មិនប្រាកដថាត្រូវតែធ្វើជាគ្រូបង្រៀននោះទេ។ ពួកគេអាចរៀនមុខជំនាញទាក់ទងនឹង ឧទាហរណ៍ការប្រឹក្សាយោបល់ដល់សិស្ស-និស្សិត (Student consult service), ការរៀបចំប្រព័ន្ធគ្រប់គ្រងកិច្ចការសិស្ស-និស្សិត (Student affair management system), ការវិភាគទិន្នន័យ (Data analysis) ដើមី្បជួយកែលម្អ និងបង្កើនគុណភាព និងប្រសិទ្ធភាពការអប់រំ។ល។ ចំពោះផ្នែកសុខាភិបាលវិញគឺធ្វើការទាក់ទងនឹងការព្យាបាល តែមិនមែនត្រូវតែធ្វើជាគ្រូពេទ្យចាក់ថ្នាំ ឬវះកាត់នោះទេ។ ការងារដូចជា speech therapist សំដៅដល់ អ្នកព្យាបាលទាំងកុមារ និងមនុស្សពេញវ័យលើផ្នែកទំនាក់, ផ្នែកភាសា, … Continue reading តើគួរចាប់យកជំនាញអ្វី ដែលមនុស្សមានតម្រូវការ?
ធ្វើ BA ឲ្យសៀវភៅមេរៀន
យ៉ាយ៉ា ១ : បងប្អូនគ្នាម្នាក់បានឈប់ពីការងារ។ គេចង់រកស៊ី តែមិនដឹងរករបរអី។ យ៉ាយ៉ា ២ : តើគេមានជំនាញខាងអី? យ៉ាយ៉ា ១ : គេរៀនផ្នែកពាណិជ្ជកម្ម និងមានបទពិសោធការងារខាងទីផ្សារ។ យ៉ាយ៉ា ២ : ឯងសួរគេទៅមើល៍ថា តើគេចាប់អារម្មណ៍នឹងការធ្វើជា BA ទេ? យ៉ាយ៉ា ១ : BA? Brand Ambassador? យ៉ាយ៉ា ២ : ហ្នឹងហើយ។ យ៉ាយ៉ា ១ : បើធ្វើការងារហ្នឹង ដូចធ្វើកាឲ្យគេដដែលហ្នឹង។ បងប្អូនគ្នាមិនចង់ធ្វើការឲ្យគេទៀតទេ។ យ៉ាយ៉ា ២ : អត់ទេ។ មិនទៅធ្វើការឲ្យអ្នកណាទេ គឺប្រសិទ្ធនាមឲ្យខ្លួនឯងជា BA និងធ្វើការឲ្យខ្លួនឯង។ សព្វថ្ងៃនេះ គ្នាសង្កេតឃើញថា មាន BA សឹងតែគ្រប់ផលិតផល តែមិនទាន់មាននរណាធ្វើ BA ឲ្យសៀវភៅសិក្សាទេ។ ហើយសៀវភៅសិក្សាដែលគ្នានិយាយនេះគឺសំដៅដល់សៀវភៅមេរៀន … Continue reading ធ្វើ BA ឲ្យសៀវភៅមេរៀន