និពន្ធដោយ ភូ ចរិយា «អូយបង។ អូនពិបាកទ្រាំណាស់ ឆាប់ឡើងបង ឆាប់ឡើង។» «ចាំមួយភ្លែត បងដោះអាវសិន។» «លឿនឡើងមកបង។ អូនជិតដាច់ខ្យល់ឥឡូវហើយ។ ឆាប់ឡើង។» «កុំទាន់រហន់មើល៍។» «លឿនបង លឿន។ អូន.. ត្រូវការ.. បង.. ឆា.. ងាវអំពិលទុំឲ្យអូន។» «ដឹងហើយ។ បងដោះអាវទុក ព្រោះអាវស ខ្លាចឆាទៅ ខ្ទាតប្រឡាក់ ពិបាកបោក។ ៥ នាទីទៀត អូនបានញ៉ាំហើយ ប្រពន្ធសម្លាញ់៕»
Day: August 20, 2024
តំណាលព្រះពុទ្ធប្រាំព្រះអង្គ
កែសម្រួលដោយ ទេព វណ្ណៈ តើអ្នកធ្លាប់ឮរឿងតំណាលអំពីព្រះពុទ្ធទាំងប្រាំព្រះអង្គក្នុងកប្បនេះទេ? កាលពីដើម មានបុរសប្រាំនាក់ប្រាថ្នានូវព្រះពុទ្ធភូមិ។ ពួកគេរកបានផ្កាឈូកប្រាំទង ហើយអង្គុយសមាធិក្នុងល្អាងតែមួយ ដោយដាក់ផ្កាឈូកនៅមុខរបស់ពួកគេ។ ផ្កាឈូកទាំងប្រាំនឹងរីក ហើយបើផ្កាអ្នកណារីកមុន អ្នកនោះនឹងបានជាព្រះពុទ្ធមុន។ ផ្កាឈូកបានរីកជាបន្តបន្ទាប់។ ដល់ផ្កាឈូកទីបួន គឺត្រូវវេនផ្កាឈូករបស់ព្រះពុទ្ធ មេត្តេយ្យ ប៉ុន្តែបុរសផ្កាឈូករីកចុងក្រោយ (ព្រះសមណគោតម) ចង់ឆាប់ក្លាយជាព្រះពុទ្ធ ដូច្នេះក៏លួចប្តូរផ្កាឈូក។ អនាគតព្រះពុទ្ធមេត្តេយ្យដឹងតែមិនចេញស្តី សុខចិត្តរង់ចាំត្រាស់ចុងក្រោយគេ។ ដោយហេតុនេះ ទើបមានទំនាយថា មនុស្សនៅក្នុងសម័យព្រះពុទ្ធសមណគោតម មានចិត្តមិនទៀងត្រង់។ ចំណែកមនុស្សដែលកើតក្នុងសម័យរបស់ព្រះពុទ្ធមេតេ្តយ្យជាអ្នកដែលមានចិត្តល្អបរិសុទ្ធ ដោយអំណាចបុណ្យដែលទ្រង់មិនតបត។ រឿងនេះជាការនិទានតគ្នារបស់មនុស្សមួយចំនួនតូច មិនមានកត់ត្រានៅក្នុងសៀវភៅឬតម្រាណាឡើយ។ តាមការសាកសួរទៅកាន់គ្រូអាចារ្យ, ព្រះសង្ឃដែលជាពហុស្សូត, អ្នកប្រតិបត្តិសីលទាំងឡាយ និងនិស្សិតជាដើម បានបកស្រាយថា រឿងនេះមិនមែនជាការពិតឡើយ។ រឿងនេះអាចនឹងបង្កឡើងដោយគូបដិបក្ខនឹងសាសនាព្រះពុទ្ធ។ ក្នុងសម័យនោះ នៅប្រទេសឥណ្ឌាមានសាសនាច្រើន។ សាសនាទាំងនោះប្រកួតប្រជែងគ្នាខ្លាំងណាស់។ ក្រោយពេលព្រះពុទ្ធបានបដិសន្ធិឡើង មនុស្សក៏ងាករេរកព្រះអង្គ ធ្វើឲ្យសាសនាដទៃក្តៅក្រហាយ ទើបប្រតិដ្ឋរឿងជាច្រើន ដូចជារឿងដែលបានរៀបរាប់ពីខាងលើ ដើមី្បឲ្យប្រជាជនលែងមានជំនឿលើព្រះអង្គ និងត្រឡប់ទៅរកពួកគេវិញ៕ The story of the five Buddhas edited by … Continue reading តំណាលព្រះពុទ្ធប្រាំព្រះអង្គ