និពន្ធដោយ ភូ ចរិយា ខ្ញុំចូលចិត្តត្រី។ ខ្ញុំបានធ្វើស្រះតូចមួយនៅចំហៀងផ្ទះ ផ្នែកខាងលិច។ អ្នកជិតខាងចេះតែមកខ្សឹបថា មិនគួរមានស្រះឬអណ្តូងនៅទិសខាងលិចទេ។ ខ្ញុំតបថា៖ «ឲ្យធ្វើម៉េច បើផ្ទះខ្ញុំសល់ដីនៅទិសហ្នឹង។» ហើយវាការពិតអ៊ីចឹងមែន។ មិនមែនខ្ញុំរកលេសដោះសាឬអីនោះទេ។ ក្រោយពីធ្វើរួចរាល់ ខ្ញុំបានទិញត្រីយកមកព្រលែងយ៉ាងច្រើន។ កូនៗខ្ញុំរីករាយណាស់ ប៉ុន្តែខ្ញុំក៏ប្រយ័ត្នដែរ។ ខ្ញុំធ្វើស្រះហ្នឹងទាប ត្រឹមពាក់កណ្តាល កំភួនជើងខ្ញុំ ហើយខ្ញុំព័ទ្ធរបងការពារកុំឲ្យកូនចូលទៅលេងតែឯង។ យប់មួយ ខ្ញុំបានយល់សប្តិឃើញជីតាខ្ញុំដែលស្លាប់យូរឆ្នាំហើយ ឈរនៅមាត់ស្រះ។ ពេលភ្ញាក់ឡើង ខ្ញុំប្រាប់ប្រពន្ធ។ នាងយល់ថា ប្រហែលជាគាត់នឹកខ្ញុំ ទើបមកលេង។ នាងបានរៀបចំសែន ហើយឲ្យខ្ញុំអុជធូប។ ប៉ុន្តែខ្ញុំនៅតែយល់សប្តិឃើញគាត់ទៀត។ ប្រពន្ធខ្ញុំក៏ឲ្យខ្ញុំទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់គាត់។ ធ្វើហើយនៅតែយល់សប្តិឃើញ ហើយឃើញដដែលៗ គឺគាត់ឈរនៅមាត់ស្រះនោះ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនស្រណុក។ ក្នុងចិត្តចេះតែស្រមៃចេញរូបភាពជាច្រើន។ ដើម្បីឲ្យអស់ចិត្ត ខ្ញុំក៏សម្រេចថានឹងពិនិត្យស្រះនោះ។ ដោយសារតែរាងញញើតដែរ ខ្ញុំក៏ហៅមិត្តភក្តិ និងអ្នករត់ម៉ូតូឌុបក្បែរផ្ទះពីរបីនាក់មកជួយ។ ពួកយើងបានយកត្រីចេញ មុននឹងបូមទឹក។ គ្រាន់តែបូមរួច ម៉ែអើយ.. នាំគ្នារត់ជាន់ជើងគ្នា។ ពស់មួយក្បាលប្រវែងជាងពីរម៉ែត្រនៅក្នុងនោះ។ មិនដឹងវាចូលមកយ៉ាងម៉េចបាន។ បានអ្នកម៉ូតូឌុបម្នាក់ស្គាល់អ្នកចេះចាប់ពស់។ គាត់ទូរស័ព្ទហៅគេមកចាប់យកច្រកក្នុងបាវ។ រួចគាត់សួរខ្ញុំថា: «បងចង់យកទៅព្រលែងនៅវត្តណា?» ខ្ញុំតប: … Continue reading រឿង «ស្រះនៅទិសខាងលិច»
Day: August 17, 2024
គុណសម្បត្តិ និងជំនាញ ដើមី្បធ្វើជាមន្ត្រី/បុគ្គលិករដ្ឋបាល
ចង់ធ្វើការក្នុងការិយាល័យរដ្ឋបាល មិនពិបាកទេ តែក៏មិនស្រួលដែរ។ លោកអ្នកត្រូវមានគុណសម្បត្តិ និងជំនាញមួយចំនួន ដើមី្បបំពេញការងារ និងដើមី្បកុំឲ្យប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ តើត្រូវមានគុណសម្បត្តិ និងជំនាញអ្វីខ្លះ? គុណសម្បត្តិ៖ ១. ចិត្តធ្ងន់ ២. អំណត់ និងស៊ូ ៣. ច្បាស់លាស់ ៤. មានរបៀប ហេតុអ្វីត្រូវមានចំណុចទាំងនេះ? ព្រោះការងាររដ្ឋបាលច្រើនស្មុគស្មាញ, ក្រចិបក្រចុប, ធ្វើមិនចេះអស់, ហើយអ្នករដ្ឋបាលបានរឿងច្រើនជាងបានរង្វាន់ និងតែងតែត្រូវថ្នាក់លើស្តីបន្ទោសច្រើនជាងគេបំផុត។ ជំនាញ៖ ១. រៀបចំទុកដាក់ និងគ្រប់គ្រងឯកសារ ២. កុំព្យូទ័រ (វាយអត្ថបទ, ផ្ញើសារអេឡិចត្រូនិច។ល។) ៣. អក្សរសាស្ត្រ (អក្ខរាវិរុទ្ធ, ការប្រើពាក្យ) ៤. ស្រាវជ្រាវ ៥. កត់ត្រា ៦. ទំនាក់ទំនង ទ្រព្យសម្បតិ្តរបស់អ្នករដ្ឋបាលគឺឯកសារ (ទាំងក្រដាស និងឯកសារឌីជីថល) ហើយទ្រព្យនេះចូលរាល់ថ្ងៃ ដូច្នេះតោងចេះរៀបចំទុកដាក់ បើមិនដូច្នេះទេ នឹងច្របូកច្របល់, ពេលត្រូវការប្រើ នឹងរកមិនឃើញ។ ចេះរៀបចំហើយ ត្រូវចេះគ្រប់គ្រងទៀត។ … Continue reading គុណសម្បត្តិ និងជំនាញ ដើមី្បធ្វើជាមន្ត្រី/បុគ្គលិករដ្ឋបាល
រឿង «ខ្មោចតោងចង្កេះ»
និពន្ធដោយ ភូ ចរិយា នៅតាមផ្លូវដែលសុខាធ្វើដំណើរទៅមករវាងផ្ទះ និងកន្លែងធ្វើការមានដើមក្ងោកមួយដើមយ៉ាងធំ។ សុខាជិះម៉ូតូតាមផ្លូវនេះរាល់ថ្ងៃ។ ថ្ងៃមួយ ម៉ូតូនាងខូច, នាងក៏ជិះម៉ូតូឌុបទៅធ្វើការ។ ដោយសារតែពូម៉ូតូឌុបនៅក្បែរផ្ទះ នាងក៏ឲ្យគាត់មកទទួលនាងទៅផ្ទះវិញនៅពេលល្ងាច។ វាជារឿងធម្មតាទៅហើយដែលផ្លូវម្តុំនោះស្ងាត់ មិនថាយប់មិនថាថ្ងៃ។ ពេលម៉ូតូឌុបដែលសុខាជិះជិតទៅដល់ដើមក្ងោកនោះ ក៏មានខ្យល់ត្រជាក់បក់មក។ បន្ទាប់មក ម៉ូតូស្រាប់តែហាក់ដូចជាមិនចង់ទៅមុខ ទោះបីពូម៉ូតូឌុបប្រឹងមួលហ្គារ៍ក៏ដោយ។ ពេលដែលម៉ូតូមកដល់ក្រោមដើមក្ងោក សុខាហាក់ដូចមានអារម្មណ៍ថាមានអ្វីមួយសម្រូតចុះមកអង្គុយពីក្រោយ រួចមកព័ន្ធជាប់នឹងចង្កេះរបស់នាង។ ដោយសារតែស្របពេលនោះ ម៉ូតូបានឆ្លងផុតដើមក្ងោក, ហ្គារ៍វិលមកដូចដើម, ដូច្នេះសុខាក៏ភ្លេចរឿងអម្បាញ់មិញឈឹងទៅ។ ពេលមកដល់ផ្ទះ នាងក៏មិនបាននឹកឃើញដល់រឿងហ្នឹងដែរ តែនាងចាប់អារម្មណ៍ថា នាងហាក់ដូចជាធ្ងន់ខ្លួនចាប់ពីចង្កេះចុះទៅ។ ពេលនាងដើរចូលក្នុងផ្ទះ ម្តាយនាងចេះតែសម្លឹងមកនាង។ ដំបូងនាងមិនអើពើ តែក្រោយមក នាងឃើញមនុស្សក្នុងផ្ទះសម្លឹងមកនាងគ្រប់គ្នា ធ្វើឲ្យនាងប្លែកចិត្តក៏សួរ៖ «មានរឿងអី? បានជាម្នាក់ៗមើលមកខ្ញុំមិនដាក់ភ្នែក។» ប៉ុន្តែអ្នកផ្ទះមិនព្រមនិយាយ។ ទោះនាងសួរច្រើនដង ក៏នៅតែមិនឆ្លើយ។ មិនមែនពួកគេមិនចង់ឆ្លើយទេ តែមានអ្វីម៉្យាងធ្វើឲ្យពួកគេមិនអាចបើកមាត់បាន។ ពេលនោះ សុខាចម្លែកចិត្ត តែនាងគិតថា នឹងឡើងទៅងូតទឹកផ្លាស់ខោអាវសិនសឹមចុះមកសួរនាំអ្នកផ្ទះវិញ។ ពេលនាងដើរកាត់ទូចិញ្ចឹមត្រី នាងក្រឡេកចុងភ្នែកមើលតាមរយៈកញ្ចក់ទូឃើញស្រីម្នាក់មានតែពាក់កណ្តាលខ្លួន, សក់វែងអន្លាយ, ស្លៀករ៉ូបពណ៌សកំពុងតែឱបចង្កេះរបស់នាង។ សុខាភ្ញាក់ផ្អើលខ្លាំងណាស់។ នាងបានស្ទុះមកឈរនៅមុខអាងត្រីដើមី្បមើលឲ្យច្បាស់ តែលើកនេះនាងមិនឃើញមាននរណាឡើយ។ មិនអស់ចិត្ត នាងរត់ទៅបន្ទប់របស់នាង … Continue reading រឿង «ខ្មោចតោងចង្កេះ»