គួររៀនពីផ្សារមុននឹងរៀនទីផ្សារ

មុននឹងរៀនទីផ្សារ, លោកអ្នកគួររៀន និងស្គាល់ពីផ្សារជាមុនសិន។ ដើមី្បស្គាល់ផ្សារ, លោកអ្នកត្រូវទៅផ្សារ។ នៅកម្ពុជាបច្ចុប្បន្នមានផ្សារពីរប្រភេទ គឺផ្សារបុរាណ និងផ្សារទំនើប។ ផ្សារបុរាណ សំដៅដល់ផ្សារដែលគ្មានម៉ាស៊ីនត្រជាក់ និងតូបនីមួយៗគ្រប់គ្រងដោយអ្នកលក់រៀងៗខ្លួន ដូចជាផ្សារអូរឫស្សី, ផ្សារអូឡាំពិក, ផ្សារថ្មី, ផ្សារសាមគ្គី, ផ្សារគីឡូលេខ ៤ ជាដើម។ ចំណែកផ្សារទំនើបសំដៅដល់ផ្សារជាអគារ, ព័ទ្ធជុំជិតដោយជញ្ជាំងថ្មឬកញ្ចក់, មានដាក់ម៉ាស៊ីនត្រជាក់, គ្មានតូប តែជាហាងតូចៗ ដូចជាផ្សារឡាក់គី, ផ្សារអេអន, ផ្សារជីបម៉ុង។ល។ លោកអ្នកជ្រើសរើសដោយខ្លួនឯងថា ចង់ស្គាល់ផ្សារមួយណា, បុរាណឬទំនើប។ បន្ទាប់មកទៅផ្សារនោះ រួចសង្កេតមើលគ្រប់សព្វបែបយ៉ាងដែលមាននៅក្នុងផ្សារនោះ តាំងពីមុខទំនិញ, អតិថិជន, របៀបរបបលក់ដូរ។ល។ និង។ល។ វាត្រូវការពេលវេលា ប៉ុន្តែបន្ទាប់ពីលោកអ្នកស្គាល់ផ្សារច្បាស់លាស់ហើយ លោកអ្នកនឹងងាយស្រួលក្នុងការរៀន ឬធ្វើទីផ្សារ៕ ** ** * Before learning marketing, first you should learn about the market. To know about … Continue reading គួររៀនពីផ្សារមុននឹងរៀនទីផ្សារ