គំរូ MC speech សម្រាប់កម្មវិធីបិទសិក្ខាសាលា

តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងចាប់ផ្តើមក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។ នាងខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មេត្តាក្រោកឈរដើម្បីស្វាគមន៍ដំណើរអញ្ជើញដល់របស់គណៈអធិបតី។ សូមគោរពអញ្ជើញ។ នាងខ្ញុំសូមថ្លែងអំណរគុណ សូមមេត្តាសម្រួលឥរិយាបថ។ ជាបឋម តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំ​៖ - សូមគោរព ........................................... - សូមគោរព ឯកឧត្តម លោកជំទាវ លោក​ លោកស្រី នាងកញ្ញា និងតំណាងក្រសួងស្ថាប័​នពាក់ព័​ន្ឋ ថ្ងៃនេះ................................................................បានរៀបចំពិធីបិទអង្គសិក្ខាសាលា ស្តីពី ............................................. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ .........................។  ឯកឧត្តមគណៈអធិបតី និងអង្គពិធីជាទីគោរព ជាកិច្ចចាប់ផ្តើមកម្មវិធី នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ ……………………………… ដើមី្បធ្វើរបាយការណ៍ជូនគណៈអធិបតី។ សូមគោរពអញ្ជើញ! នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ …………………………។ ជាកិច្ចបន្ត នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ ………………………………………  មេត្តាមានប្រសាសន៍សំណេះសំណាលបិទ…………………។ សូមគោរពអញ្ជើញ! នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ … Continue reading គំរូ MC speech សម្រាប់កម្មវិធីបិទសិក្ខាសាលា