គំរូរបាយការណ៍ប្រជុំទូទៅស្ថាប័នរដ្ឋ

នេះជាទម្រង់របាយការណ៍ប្រជុំទូទៅ ដែលប្រើប្រាស់នៅក្នុងស្ថាប័នរដ្ឋ។ ទោះយ៉ាងណា វាមិនត្រឹមត្រូវឥតខ្ចោះឡើយ។ នាងខ្ញុំគ្រាន់តែរៀបចំជាគំរូ ដើមី្បជូនជាព័ត៌មាន និងចំណេះដឹងដល់លោកអ្នកតែប៉ុណ្ណោះ។ លោកអ្នកអាចយកទៅប្រើប្រាស់បាន តែសូមមេត្តាកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ :      របាយការណ៍ស្តីពីការប្រជុំសម្រេចបញ្ឈប់បុគ្គលិកផ្នែក........ ចំនួន...... នាក់ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ....... មេត្តាជ្រាបថា កាលពីថ្ងៃទី...... ខែ......... ឆ្នាំ.......... នាយកដ្ឋាន.......... បានប្រជុំពិភាក្សាដើមី្បបញ្ឈប់បុគ្គលិក ចំនួន... នាក់ ដោយ...... នាក់នៅផ្នែក.... និង ....... នាក់នៅផ្នែក.... ។ ក្រោយការពិភាក្សា និងពិនិត្យយ៉ាងហ្មត់ចត់  អង្គប្រជុំបានឯកភាពបញ្ឈប់បុគ្គលិក ៖ ១. ឈ្មោះ........ ភេទ.... តួនាទីជា...... នៅផ្នែក..... ២. ឈ្មោះ........ ភេទ.... តួនាទីជា...... នៅផ្នែក..... ៣. ឈ្មោះ........ ភេទ.... តួនាទីជា...... នៅផ្នែក..... … Continue reading គំរូរបាយការណ៍ប្រជុំទូទៅស្ថាប័នរដ្ឋ

គំរូសំណើសុំព្យួរការងារដោយគ្មានប្រាក់បៀវត្ស

នេះជាគំរូសំណើសុំព្យួរការងារ សម្រាប់អ្នកធ្វើការនៅស្ថាប័នរដ្ឋ ដែលត្រូវការព្យួរការងាររយៈពេលវែង។ វាមិនមែនជាសំណើផ្លូវការទាំងស្រុងទេ ព្រោះមិនមានគោលការណ៍ និងបែបបទការងារដូច្នេះឡើយ។ នាងខ្ញុំគ្រាន់តែរៀបរៀងសំណើនេះឡើង សម្រាប់ប្រើប្រាស់ក្នុងករណីសមគួរតែប៉ុណ្ណោះ។ ហេតុដូច្នេះសូមលោកអ្នកមេត្តាជ្រាបជាព័ត៌មាន និងយកទៅប្រើប្រាស់តាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវប្រធាន..... កម្មវត្ថុ        ៖ សំណើសុំព្យួរការងាររយៈពេលមួយឆ្នាំ ដោយមិនទទួលប្រាក់បៀវត្ស តាមរយៈ      ៖ លោកប្រធាននាយកដ្ឋាន..... សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូម លោកជំទាវប្រធាន មេត្តាជ្រាបថា ដោយសារតែចង់អភិវឌ្ឍសមត្ថភាពផ្នែកស្រាវជ្រាវ នាងខ្ញុំបានដាក់ពាក្យចូលរួមក្នុងគម្រោង.... របស់អង្គការ... និងបានជាប់ជាស្ថាពរ ក្នុងមុខតំណែងជាអ្នកស្រាវជ្រាវ និងប្រមូលទិន្នន័យ។ ហេតុតែគម្រោងនេះមានរយៈពេលមួយឆ្នាំ និងតម្រូវឲ្យនាងខ្ញុំចុះទៅធ្វើការនៅខេត្ត..... ដូច្នេះនាងខ្ញុំសុំការអនុញ្ញាត និងសេចក្តីអនុគ្រោះ សុំព្យួរការងាររយៈពេលមួយឆ្នាំ ដោយក្នុងរយៈពេលមួយឆ្នាំនេះ នាងខ្ញុំសុខចិត្តមិនទទួលយកប្រាក់បៀវត្សឡើយ។ អាស្រ័យហេតុនេះ នាងខ្ញុំសូម លោកជំទាវប្រធាន មេត្តាអនុញ្ញាតឲ្យរូបនាងខ្ញុំ ដោយក្តីអនុគ្រោះផងចុះ។ សូម លោកជំទាវប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។   

គំរូសំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ

សូមគោរពជូន ....................... តាមរយៈ ៖   .............................. កម្មវត្ថុ    ៖   សំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេច ដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។  ថ្ងៃ..................... ខែ......... ព.ស. .....        រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា

គំរូសំណើសុំទិញសម្ភារការិយាល័យ

សូមគោរពជូន ....................... តាមរយៈ ៖   .............................. កម្មវត្ថុ    ៖   សំណើសុំទិញសម្ភារការិយាល័យ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារការិយាល័យមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។  ថ្ងៃ..................... ខែ......... ព.ស. .....        រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា