គំរូរបាយការណ៍ប្រជុំក្រុមការងារក្នុង និងក្រៅស្ថាប័ន (១)

លោកអ្នកប្រហែលជាពិបាកយល់ បើសិនជាលោកអ្នកមិនធ្លាប់អានអត្ថបទ «សង្ខេបរបាយការណ៍ ៦ ប្រភេទ»។ ដូច្នេះសូមលោកអ្នកចូលអានអត្ថបទនោះសិនទៅ។ ក្នុងអត្ថបទនេះ នាងខ្ញុំមានគោលបំណងពីរ៖ ១. បង្ហាញពីគំរូសេចក្តីព្រាងរបាយការណ៍ប្រជុំក្រុមការងារ ដែលលើសពីពីរនាយកដ្ឋាន រួមជាមួយស្ថាប័ន (ខាងក្រៅ) ដែលពាក់ព័ន្ធ ២. បង្ហាញរបៀបសរសេរ (ស្ទីលសរសេរ) សេចក្តីព្រាងរបាយការណ៍ពីរយ៉ាង ដោយលើកនេះបង្ហាញពីរបៀបទី ១ សូមបញ្ជាក់៖ នេះជាគំរូឯកសារដែលនាងខ្ញុំរៀបរៀងតាមបទពិសោធការងារ និងការអង្កេតស្រាវជ្រាវផ្ទាល់ខ្លួនរបស់នាងខ្ញុំ។ នាងខ្ញុំយកមកបង្ហាញដើមី្បជាជំនួយ និងព័ត៌មានដល់លោកអ្នកដែលជាអ្នកធ្វើការរដ្ឋបាលនៅស្ថាប័នរដ្ឋ។ ក្នុងករណីលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕ ** ** * របាយការណ៍ ស្តីពី កិច្ចប្រជុំក្រុមការងារបច្ចេកទេស...............  នៅថ្ងៃទី.... ខែ...... ឆ្នាំ........ វេលាម៉ោង ៩:០០នាទីព្រឹក នាសាលប្រជុំនៃ............ បានរៀបចំធ្វើកិច្ចប្រជុំក្រុមការងារបច្ចេកទេស........................ ក្រោមអធិបតីភាពរបស់ឯកឧត្តម .......................................។ ជាកិច្ចចាប់ផ្តើម លោក .......................... អនុប្រធាននាយកដ្ឋាន.................... ទទួលបន្ទុកក្រុមការងារ............ នៃ.............. បានធ្វើការណែនាំ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំជូនឯកឧត្តម............... និងអង្គប្រជុំ និងគោរពអញ្ជើញឯកឧត្តម............ ដើមី្បថ្លែងនូវមតិសំណេះសំណាល និងបើកកិច្ចប្រជុំ។ ឯកឧត្តម............. … Continue reading គំរូរបាយការណ៍ប្រជុំក្រុមការងារក្នុង និងក្រៅស្ថាប័ន (១)