លិខិតប្រភេទនេះប្រៀបដូចជាកិច្ចសន្យាការងារអ៊ីចឹងដែរ តែសម្រាប់អ្នកសាកល្បងការងារ (probation) ដែលត្រូវប្រើប្រាស់នៅក្នុងស្ថាប័នឯកជន។ ប៉ុន្តែមិនមែនគ្រប់ស្ថាប័នឯកជនសុទ្ធតែប្រើលិខិតដូចគ្នានេះទេ។ មួយទៀត ស្ទើរតែ ១០០ ភាគរយនៃលិខិត និងឯកសារក្នុងស្ថាប័នឯកជនសរសេរជាភាសាអង់គ្លេស។ ដោយសារតែនាងខ្ញុំចង់ឲ្យមានឯកសារជាភាសាខ្មែរ ទើបនាងខ្ញុំប្រែសម្រួលលិខិតមួយនេះ។
ទោះយ៉ាងណា ការប្រែសម្រួលរបស់នាងខ្ញុំមិនត្រឹមត្រូវ និងល្អឥតខ្ចោះឡើយ។ ហេតុដូច្នេះ លោកអ្នកអាចយកគំរូលិខិតស្នើការងារនេះធ្វើជាជំនួយ និងគំនិត និងសូមមេត្តាកែសម្រួលតាមការគួរ។
បញ្ជាក់ម្តងទៀត លិខិតប្រភេទនេះប្រើនៅក្នុងស្ថាប័នឯកជន។ ចំពោះស្ថាប័នរដ្ឋ នាងខ្ញុំមិនហ៊ានមានយោបល់ទេ៕
**
**
*
លិខិតស្នើការងារ
កាលបរិច្ឆេទ ៖
ដល់ឈ្មោះ ៖
អាសយដ្ឋានបច្ចុប្បន្ន ៖
លេខទូរស័ព្ទ ៖
សារអេឡិចត្រូនិច ៖
យោងតាមការសម្ភាសសម្រាប់មុខតំណែងជាអ្នកបកប្រែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំពេញចិត្ត សូមផ្តល់ការងារពេញម៉ោងជា អ្នកបកប្រែ ដល់រូបអ្នក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី… ខែ…… ឆ្នាំ…..។
អ្នកស្ថិតក្នុងរយៈពេលសាកល្បងចំនួន ៣ ខែ ក្រោមលក្ខខណ្ឌការងារដូចតទៅ៖
១. ប្រាក់បៀវត្ស
អ្នកទទួលបានប្រាក់បៀវត្ស ជាប្រចាំខែ ចំនួន ……….. រៀល (………………..រៀលគត់)។ ក្នុងរយៈពេល ៣ ខែនេះ ការបង់ពន្ធប្រាក់ចំណូលជាបន្ទុករបស់សាមីខ្លួន។
២. អ្នកគ្រប់គ្រង
ការងាររបស់អ្នកត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដោយប្រធានផ្នែករបស់អ្នក។
៣. ពេលវេលា និងថេរវេលាធ្វើការ
ម៉ោងការងារ គឺចំនួន ៨ ម៉ោង ក្នុងមួយថ្ងៃ និងចំនួន ៤៨ ម៉ោង ក្នុងមួយសប្តាហ៍ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍។
៤. ផ្នែកគ្រប់គ្រងការងារ
អ្នកធ្វើការនៅក្នុងផ្នែកបកប្រែ។
៥. ការបន្ត
ក្រោយរយៈពេលសាកល្បង ៣ ខែ ក្រុមហ៊ុននឹងពិចារណាផ្តល់ការងារជាបុគ្គលិកពេញសិទ្ធិដល់រូបអ្នក ដោយផ្អែកលើសមិទ្ធផលការងារ និងការវាយតម្លៃរបស់ប្រធានផ្នែក។
ហត្ថលេខា ហត្ថលេខា
ឈ្មោះ និងតំណែង (ក្រុមហ៊ុន)
ហត្ថលេខា
ឈ្មោះ