នេះជាគំរូសំណើសុំព្យួរការងារ សម្រាប់អ្នកធ្វើការនៅស្ថាប័នរដ្ឋ ដែលត្រូវការព្យួរការងាររយៈពេលវែង។ វាមិនមែនជាសំណើផ្លូវការទាំងស្រុងទេ ព្រោះមិនមានគោលការណ៍ និងបែបបទការងារដូច្នេះឡើយ។ នាងខ្ញុំគ្រាន់តែរៀបរៀងសំណើនេះឡើង សម្រាប់ប្រើប្រាស់ក្នុងករណីសមគួរតែប៉ុណ្ណោះ។ ហេតុដូច្នេះសូមលោកអ្នកមេត្តាជ្រាបជាព័ត៌មាន និងយកទៅប្រើប្រាស់តាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវប្រធាន..... កម្មវត្ថុ ៖ សំណើសុំព្យួរការងាររយៈពេលមួយឆ្នាំ ដោយមិនទទួលប្រាក់បៀវត្ស តាមរយៈ ៖ លោកប្រធាននាយកដ្ឋាន..... សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូម លោកជំទាវប្រធាន មេត្តាជ្រាបថា ដោយសារតែចង់អភិវឌ្ឍសមត្ថភាពផ្នែកស្រាវជ្រាវ នាងខ្ញុំបានដាក់ពាក្យចូលរួមក្នុងគម្រោង.... របស់អង្គការ... និងបានជាប់ជាស្ថាពរ ក្នុងមុខតំណែងជាអ្នកស្រាវជ្រាវ និងប្រមូលទិន្នន័យ។ ហេតុតែគម្រោងនេះមានរយៈពេលមួយឆ្នាំ និងតម្រូវឲ្យនាងខ្ញុំចុះទៅធ្វើការនៅខេត្ត..... ដូច្នេះនាងខ្ញុំសុំការអនុញ្ញាត និងសេចក្តីអនុគ្រោះ សុំព្យួរការងាររយៈពេលមួយឆ្នាំ ដោយក្នុងរយៈពេលមួយឆ្នាំនេះ នាងខ្ញុំសុខចិត្តមិនទទួលយកប្រាក់បៀវត្សឡើយ។ អាស្រ័យហេតុនេះ នាងខ្ញុំសូម លោកជំទាវប្រធាន មេត្តាអនុញ្ញាតឲ្យរូបនាងខ្ញុំ ដោយក្តីអនុគ្រោះផងចុះ។ សូម លោកជំទាវប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។
Day: June 19, 2024
គំរូសំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេច ដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
គំរូសំណើសុំទិញសម្ភារការិយាល័យ
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញសម្ភារការិយាល័យ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារការិយាល័យមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
គំរូ MC speech សម្រាប់កម្មវិធីបិទសិក្ខាសាលា
តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងចាប់ផ្តើមក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។ នាងខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មេត្តាក្រោកឈរដើម្បីស្វាគមន៍ដំណើរអញ្ជើញដល់របស់គណៈអធិបតី។ សូមគោរពអញ្ជើញ។ នាងខ្ញុំសូមថ្លែងអំណរគុណ សូមមេត្តាសម្រួលឥរិយាបថ។ ជាបឋម តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំ៖ - សូមគោរព ........................................... - សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ឋ ថ្ងៃនេះ................................................................បានរៀបចំពិធីបិទអង្គសិក្ខាសាលា ស្តីពី ............................................. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ .........................។ ឯកឧត្តមគណៈអធិបតី និងអង្គពិធីជាទីគោរព ជាកិច្ចចាប់ផ្តើមកម្មវិធី នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ ……………………………… ដើមី្បធ្វើរបាយការណ៍ជូនគណៈអធិបតី។ សូមគោរពអញ្ជើញ! នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ …………………………។ ជាកិច្ចបន្ត នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ ……………………………………… មេត្តាមានប្រសាសន៍សំណេះសំណាលបិទ…………………។ សូមគោរពអញ្ជើញ! នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ … Continue reading គំរូ MC speech សម្រាប់កម្មវិធីបិទសិក្ខាសាលា