CV និង Cover Letter ចាប់ពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន

ព័ត៌មានក្នុងអត្ថបទនេះជាការអង្កេត និងស្រាវជ្រាវរបស់ខ្ញុំផ្ទាល់។ ខ្ញុំមិនណែនាំឲ្យលោកអ្នកយកទិន្នន័យនេះទៅប្រើប្រាស់ក្នុងការសិក្សា, ការស្រាវជ្រាវ ឬការងារធំ និងសំខាន់ៗ ឡើយ ព្រោះទិន្នន័យរបស់ខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។ ត្រឹមតែអានដើម្បីបានជាព័ត៌មាន គឺបានហើយ។ ដោយសារតែខ្ញុំចេញធ្វើការដំបូងនៅឆ្នាំ ២០០៦ ទើបខ្ញុំសម្រេចយកឆ្នាំ ២០០៦ ជាវេលាចាប់ផ្តើមការអង្កេត លើ CV និង Cover Letter។ តាំងពីឆ្នាំ ២០០៦ ដល់ ២០២៤ មក ខ្ញុំបានសង្កេតឃើញ CV និង Cover Letter មានបីយ៉ាង: -ដំបូងជាក្រដាស។ បុគ្គលចង់ដាក់ពាក្យធ្វើការ ត្រូវព្រីន CV និង Cover Letter លើក្រដាស រួចយកទៅដាក់នៅស្ថាប័នដែលចង់ដាក់ពាក្យ។ -បន្ទាប់មកជាឌីជីថល និងភាគច្រើនជា PDF។ ដើមឡើយការផ្ញើ CV និង Cover Letter ឌីជីថលនៅមានកម្រិត តែក្រោយមក ជាពិសេសចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ CV-Cover Letter ជាក្រដាសត្រូវកាត់បន្ថយសឹងតែ … Continue reading CV និង Cover Letter ចាប់ពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន