និពន្ធដោយ ភូ ចរិយា កណ្តាលអធ្រាត្រ សុខ និងចយទៅរកឆ្លុះកង្កែប។ ពួកគេដើរកាត់ព្រៃ។ រាល់ដងមិនមានអ្វីទេ ចម្លែកតែយប់នេះ ឮសូរឆ្កែលូល្វើយៗ។ សុខទច់ជើង រួចពោល៖ «វឺយ! ឆ្កែលូ។» «នៅឆ្ងាយណាស់។ មានន័យថានៅខាងណោះទេ។» ចយនិយាយ។ សុខងក់ក្បាលយល់ស្រប។ ពួកគេបន្តដំណើរ។ ស្រាប់តែសុខទច់ង៉ក់ម្តងទៀត។ «មានរឿងអី?» ចយសួរ។ «ឯងមើលខាងមុខយើងនោះ។ នៅក្រោមដើមព្រីង។» សុខពោលព្រមទាំងចង្អុល។ ចយមើលតាមដៃរបស់គូកន ឃើញបុរសម្នាក់កំពុងអង្គុយ ប៉ុន្តែដោយសារតែយប់គ្មានពន្លឺខែ ធ្វើឲ្យគេមើលមិនសូវច្បាស់ឡើយ។ «ជាមនុស្សឬខ្មោច?» សុខសួរ។ «ធ្វើម៉េចដឹង បើយើងនៅជាមួយឯងហ្នឹង។» ចយតប។ «ឥឡូវធ្វើម៉េច?» ចយគិតមួយភ្លែត ក៏លូកចូលក្នុងហោប៉ៅខោ យកប្រេងកូឡាចេញមក ព្រមទាំងនិយាយថា៖ «យើងនឹងគប់ទៅ។ បើជាខ្មោច វាប្រាកដជារលាយបាត់។» សុខងក់ក្បាលផ្ងក់ៗ។ ចយកាន់ប្រេងកូឡានឹងដៃ ប្រុងជំហរ បន្ទាប់មកក៏គប់ទៅរកដើមព្រីង។ បំណងរបស់គេគ្រាន់តែចង់គប់បង្អើលទេ ប៉ុន្តែបែរជាដៃត្រង់ ឮសូរតែភូស។ «អូយ!» គ្រាន់តែឮសម្រែក សុខ និងចយប្រញាប់ដាក់មេប្រូច។ រីឯបុរសនោះបានយកដៃខ្ទប់ថ្ងាស។ «ចុះអាណាមកគប់អញហ្នឹង?» … Continue reading រឿង «វិធីសាស្រ្តដើមី្បដឹងថាជាខ្មោចឬមិនមែន»
Month: March 2024
រឿង «ម៉ោងបាយថ្ងៃត្រង់»
និពន្ធដោយ ភូ ចរិយា ម៉ោងបាយថ្ងៃត្រង់មកដល់។ «ណាវី, តស់ទៅញ៉ាំបាយ។» មិត្តរួមការងារហៅ។ «ខ្ញុំយកបាយមកពីផ្ទះ។» ណាវីតប។ ពេលមិត្តរួមការងារចេញទៅ ណាវីបង្ហើយការងារទើបយកប្រអប់បាយចេញមក។ គ្រាន់តែបើកគម្របប្រអប់ភ្លាម ក្លិនឈ្ងុយនៃឆ្អឹងជំនីរជ្រូកអាំងសាយភាយ ធ្វើឲ្យពោះណាវីកូរគ្រូកៗ។ «ឆ្អឹងជំនីរនេះសាច់ជាប់ខ្លាញ់។ ទន់ល្អណាស់។» នាងនិយាយបណ្តើរខាំសាច់បណ្តើរ។ បន្ទាប់មក នាងក៏ដួសបាយដាក់ចូលមាត់។ ពេលនោះឮសូរខ្ពាក។ ណាវីងាកទៅឃើញប៊ិចរបស់នាងជ្រុះ។ នាងប្រញាប់ឱនរើស។ រួចនាងប្រុងនឹងខាំសាច់ ក៏ឮសូរខ្ពាកទៀត។ នាងក្រឡេកមើលក៏ឃើញប៊ិចដដែលនោះជ្រុះ។ «ម៉េចចេះតែជ្រុះអ៊ីចឹង។» និយាយបណ្តើរឱនរើសបណ្តើរ។ គ្រាន់តែងាកមុខមករកបន្តបាយ ឮសូរជ្រុះទៀតហើយ។ «ទេ! ធុញដល់ហើយ។» នាងរអ៊ូ រួចឱនរើសប៊ិចមក តែលើកនេះនាងមិនដាក់លើតុទេ នាងបើកថតរួចដាក់ប៊ិចចូលទៅ។ «កុំឲ្យអ្ហែងពូកែជ្រុះ។» ណាវីពោល ព្រមទាំងបិទថតតុ។ នាងបានបែរមករកបាយ ដោយចាប់ឆ្អឹងជំនីរ បម្រុងថានឹងខាំ ស្រាប់តែឮសូរខ្ពាក។ ណាវីងាកមើលក៏ឃើញប៊ិចដដែលនៅលើឥដ្ឋ។ 'អេ ក្រែងប៊ិចនេះខ្ញុំដាក់ក្នុងថតតុហើយទេតើ។ ម៉េចក៏ជ្រុះបាន?' នាងឱនទៅរើសទាំងក្នុងចិត្តរែងឆ្ងល់។ ក្រោយពីរើសបានហើយ នាងយកប៊ិចមកដាក់ក្បែរចានបាយ ដោយភ្នែកសម្លឹងប៊ិចនោះមិនដាក់។ ពេលនោះ នាងដូចជាឃើញមនុស្សម្នាក់កំពុងសម្លឹងមុខនាង។ នាងក៏ងើបភ្នែក… ម៉ែ! ណាវីស្រែកវ៉ាស … Continue reading រឿង «ម៉ោងបាយថ្ងៃត្រង់»
រឿង «រឿងពិត និងការពិត»
និពន្ធដោយ ភូ ចរិយា «សូមគោរពស្តេចយមរាជ! នេះជាព្រលឹងរបស់មនុស្សដែលត្រូវនាំមកនាថ្ងៃនេះ។» យមបាលរាយការណ៍។ យមរាជអើតមើលពីកៅអី ឃើញមនុស្សពីរនាក់, ម្នាក់ជាយាយចាស់ និងម្នាក់ទៀតជាបុរសវ័យក្មេងហើយនៅលើខ្នងរបស់យាយចាស់។ យមរាជឆ្ងល់ក៏សួរ៖ «មើល៍យមបាល! ហេតុអីបានជាយាយចាស់នេះលីបុរសក្មេងនេះទៅវិញ?» «សូមជម្រាបស្តេចយមរាជ!» យមបាលតប «ទាំងពីរនាក់នេះជាម្តាយ និងកូន។ ពេលនៅរស់ជាមនុស្ស, យាយចាស់នេះតែងតែលីកូនប្រុស។ ដូច្នេះទើបបានជាស្លាប់ហើយ គាត់នៅតែលីបុរសម្នាក់នេះ។» ស្តាប់ឮហើយ យមរាជក៏ឲ្យយាយចាស់ជាម្តាយទម្លាក់កូនប្រុសចុះពីខ្នង។ បន្ទាប់មក គាត់ក៏បើកក្រាំងមើល ឃើញថាពេលនៅជាមនុស្ស កូនប្រុសនេះតែងតែឲ្យម្តាយលីជាប់ជានិច្ច។ ឃើញដូច្នេះ យមរាជក៏កាត់ក្តីថា៖ «ឯងជាកូន តែបែរជាមិនបានមើលថែម្តាយ ទៅជាឲ្យម្តាយមើលថែ និងលីខ្លួនឯងរហូត។ ដូច្នេះយើងឲ្យឯងចុះនរកប្រាំបួនជាន់។» កូនប្រុសនោះមិនមាត់ឡើយ។ «ចំណែកយាយ» យមរាជបែរទៅយាយចាស់ «យើងនឹងឲ្យយាយឡើងឋានសួគ៌។» «ទេ! ទេ! លោកម្ចាស់។» យាយចាស់ប្រកែក «ខ្ញុំសុំទៅឋាននរកជាមួយកូនរបស់ខ្ញុំ។ ខ្ញុំទៅដើមី្បមើលថែគេ។» ឮសម្តីនេះ យមរាជ និងយមបាលសែនរំភើបរហូតដល់ស្រក់ទឹកភ្នែកនឹងទឹកចិត្តជាម្តាយ ដែលលះបង់ក្តីសុខស្រណុកខ្លួនឯង សុខចិត្តលំបាកដើមី្បកូន ទោះបីជាកន្លែងនោះជានរកក៏ដោយ។ ផ្ទុយទៅវិញ កូនប្រុសបែរជាស្រែកយំ និងវារចេញ។ ចំណែកម្តាយបានវារទៅតាមឱបកូន។ ប៉ុន្តែកាន់តែឱប … Continue reading រឿង «រឿងពិត និងការពិត»