នេះជាគំរូសម្តី MC ដែលខ្ញុំធ្លាប់បានធ្វើជា MC ក្នុងសិក្ខាសាលា អំឡុងធ្វើការនៅស្ថាប័នឯកជន។ វាជាសិក្ខាសាលារបស់សមាគម។
សម្តី MC ក្នុងកម្មវិធីស្ថាប័នឯកជនមិនសូវជាតឹងតែងខ្លាំងដូចសម្តី MC ក្នុងកម្មវិធីស្ថាប័នរដ្ឋឡើយ លើកលែងតែមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នរដ្ឋ ទើបត្រូវរៀបចំពាក្យសម្តីទៅតាមបែបបទស្ថាប័នរដ្ឋច្រើន។
ក្នុងគំរូសម្តី MC នេះ នាងខ្ញុំបានច្របាច់បញ្ចូលនូវរបៀបនិយាយតាមបែបស្ថាប័នរដ្ឋ និងស្ថាប័នឯកជន។ សម្តីនេះ នាងខ្ញុំតាក់តែងដោយខ្លួនឯង និងមានការត្រួតពិនិត្យ និងសម្រួលពីអ្នករៀបចំសិក្ខាសាលា។ ទោះយ៉ាងណា នៅមានការខុសឆ្គង និងចន្លោះខ្វះខាតច្រើន។ ដូច្នេះសូមលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរ៕
**
**
*
សិក្ខាសាលា
……………………………
ថ្ងៃទី….. ខែ……… ឆ្នាំ………..
MC speech
នាងខ្ញុំសូមជម្រាបសួរ។ នាងខ្ញុំឈ្មោះចរិយាជាអ្នកអធិប្បាយ និងអ្នកសម្របសម្រួលក្នុងអង្គសិក្ខាសាលា។
ជាបឋម ខ្ញុំព្រះករុណា សូមថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ។
នាងខ្ញុំសូមគោរព សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅទីនេះ។
ថ្ងៃនេះ…………………………. បានប្រារព្ធសិក្ខាសាលាប្រចាំឆ្នាំ …………… ក្រោមប្រធានបទ………………………………….។ ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗ គឺមានការចូលរួមជាវាគ្មិន ពីសំណាក់…………………………. ព្រមទាំងមានការប្រគល់រង្វាន់ដល់អ្នកជាប់ជ័យលាភី………………………។ អ្វីដែលពិសេស គឺមានការសម្តែងពីក្រុមសិល្បៈ………………… ដែលនឹងសម្តែងជូនអង្គសិក្ខាសាលា នូវរបាំខ្មែរ………………..។
ជាកិច្ចចាប់ផ្តើម នាងខ្ញុំសូមគោរពអញ្ជើញ …………….. ឡើងថ្លែងមតិស្វាគមន៍ដល់អង្គសិក្ខាសាលា សូមគោរពអញ្ជើញ។
សូមថ្លែងអំណរគុណចំពោះ…………………………….។
ដូចដែល………………………… មានប្រសាសន៍អម្បាញ់មិញ “សិល្បករ កវី អ្នកនិពន្ធខ្មែរ អាចមើលឃើញអនាគតអក្សរសិល្ប៍ខ្មែរ ដោយមើលទៅលើអ្វីគាត់ដែលកំពុងធ្វើនៅបច្ចុប្បន្ននេះ”។ ដូច្នេះតើអ្វីទៅដែលអ្នកនិពន្ធ កវីខ្មែរ កំពុងធ្វើនាបច្ចុប្បន្ន? ហើយផ្សាភ្ជាប់ទៅនឹងអនាគតយ៉ាងដូចម្តេចដែរ?
ថ្ងៃនេះ កម្មវិធីយើងមានកិត្តិយសដែលបានចូលរួមជាវាគ្មិនពីសំណាក់………….. ដែលលោកនឹងបង្ហាញអំពី……………… ជូនអង្គសិក្ខាសាលា។ សូមគោរពអញ្ជើញ។
(ថ្លែងអំណរគុណ និងសង្ខេបសម្តីវាគ្មិន)
បន្ទាប់ពី…………….. កម្មវិធីយើងបានអញ្ជើញ…………………… ជា…………………… ដើមី្បជម្រាបជូនអង្គសិក្ខាសាលានូវ……………………………………។
(ថ្លែងអំណរគុណ និងសង្ខេបសម្តីវាគ្មិន)
កម្មវិធីយើងមានវាគ្មិនអ្នកបោះពុម្ពផ្សាយសៀវភៅ អ្នកនិពន្ធប្រលោមលោក ពេលនេះ ចូលដល់កវីកំណាព្យម្តង។ ក្រៅពី…………….., …………………….. ក៏ជាកវីខ្មែរមួយរូបទៀត ដែលស្នាដៃរបស់លោកត្រូវបានទទួលស្គាល់ និងបោះពុម្ពនៅ………………………………។ ក្នុងថ្ងៃនេះ លោកបានអញ្ជើញចូលរួមជាវាគ្មិន បង្ហាញជូនអំពី…………………………………………………ដល់អង្គសិក្ខាសាលា។
(ថ្លែងអំណរគុណ និងសង្ខេបសម្តីវាគ្មិន)
លោក………………… អ្នកនិពន្ធខ្មែរ…………………….. តែក្នុងថ្ងៃនេះ លោកនឹងបង្ហាញជូនអំពីការងារនិពន្ធរឿងខ្លី……………………………………។
(ថ្លែងអំណរគុណ និងសង្ខេបសម្តីវាគ្មិន)
អង្គសិក្ខាសាលា បានជួបនឹងវាគ្មិនជាតិចំនួន ៤ រូបមកហើយ បន្ទាប់មកនេះ យើងមានវាគ្មិនមកពីសហរដ្ឋអាមេរិក …………………….. ដែលលោកជាកវីកំណាព្យ ហើយលោកនឹងបង្ហាញ និងប្រៀបធៀបរវាងកំណាព្យអាមេរិក និងកំណាព្យខ្មែរ។
(ថ្លែងអំណរគុណ និងសង្ខេបសម្តីវាគ្មិន)
ក្រោយពីបានស្តាប់នូវបទអធិប្បាយរបស់វាគ្មិន តើអក្សរសិល្ប៍ខ្មែរក្នុងថ្ងៃអនាគតនឹងយ៉ាងដូចម្តេចដែរ? អនាគតអក្សរសិល្ប៍ជាតិ ត្រូវពឹងផ្អែកលើអ្នកនិពន្ធ កវី និងសិល្បករជាតិ។
នាពេលនេះ គឺចូលដល់វេទិកាសំណួរចម្លើយ។ ព្រះថេរានុថេរៈ លោក លោកស្រី អ្នកគ្រូលោកគ្រូ ប្អូនៗ ភ្ញៀវកិត្តិយស អាចសួរសំណួរទៅកាន់វាគ្មិនរបស់យើង នៅក្រោមប្រធានបទ …………………….។
(គោរពសាជាថ្មី)
(ឈ្មោះរបាំ)
(នាមតាមលំដាប់អ្នកទទួលរង្វាន់)
កិច្ចបន្តទៅទៀតនេះ នាងខ្ញុំសូមគោរពអញ្ជើញ…………………….. ដើមី្បបង្ហាញជូនគោលការណ៍ណែនាំសម្រាប់ការប្រឡងជ័យលាភីឆ្នាំក្រោយ។ សូមគោរពអញ្ជើញ។
ព្រះថេរានុថេរៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ភ្ញៀវជាតិ និងអន្តរជាតិ សិក្ខាសាលាបានឈានមកដល់ទីបញ្ចប់ហើយ។ តាងនាមឲ្យ……………. នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះថេរានុថេរៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលានេះ និងសូមជូនពរដល់ភ្ញៀវកិត្តិយសទាំងឡាយនូវសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។ នាងខ្ញុំសូមប្រកាសបិទកម្មវិធី។ សូមអរគុណ៕