រកលុយដោយប្រើបទពិសោធដើរលក់ផ្ទះ

យ៉ាយ៉ា ១ : ក្រុមហ៊ុនដែលមិត្តគ្នាធ្វើការបានកាត់បន្ថយបុគ្គលិក។ ពេលនេះមិត្តគ្នាអត់ការងារធ្វើទេ។ គេធ្វើដាក់ពាក្យធ្វើការច្រើនកន្លែងហើយ តែគ្មានអ្នកទទួល។

យ៉ាយ៉ា ២ : តើមិត្តឯងធ្វើការខាងអី?

យ៉ាយ៉ា ១ : គេធ្លាប់ជាបុគ្គលិកលក់ផ្ទះ, ដី និងខុនដូ។

យ៉ាយ៉ា ២ : តើគេចូលចិត្តបណ្តាញសង្គមទេ?

យ៉ាយ៉ា ១ : ចូលចិត្តតើ។ គេមានគណនីសឹងតែគ្រប់បណ្តាញសង្គម។

យ៉ាយ៉ា ២ : អ៊ីចឹងអំឡុងនេះ គេអាចធ្វើវីដេអូនិយាយពីបទពិសោធរបស់គេពេលធ្វើការជាបុគ្គលិកលក់។ ឧទាហរណ៍ ជាទូទៅ តើគេលក់ផ្ទះមួយបានក្នុងរយៈពេលប៉ុន្មានថ្ងៃ? តើវិធីសាស្ត្រអ្វីដែលគេប្រើដើមី្បលក់ផ្ទះបាន? តើគេជួបបញ្ហាអ្វីខ្លះ? តើគេធ្លាប់លក់ផ្ទះមិនដាច់សោះដែរឬទេ? ហេតុអី? តើអតិថិជនចូលចិត្តសួរសំណួរអ្វីជាងគេ ហើយតើគេឆ្លើយដូចម្តេច?។ល។ ជួនកាលគេអាចរកប្រាក់តាមរយៈការធ្វើវីដេអូ។ ជួនកាលមានក្រុមហ៊ុនអចលនទ្រព្យណាមួយបានឃើញ, គេក៏ចាប់អារម្មណ៍ ហើយហៅគេទៅធ្វើការក៏អាចថាបាន។

យ៉ាយ៉ា ១ : គំនិតល្អគួរសម។ គ្នានឹងទៅប្រាប់មិត្តភក្តិគ្នា៕

**

**

*

yaya 1 : The company that my friend works for has reduced the staff. Now, my friend is unemployed. She tried to apply for jobs but she was not lucky.

yaya 2 : What did she do before?

yaya 1 : She worked as house, land and condo sales staff.

yaya 2 : Does she have a social media account?

yaya 1 : Yes, she does.

yaya 2 : Then she can make a video talking about her own experience while working as a sales staff. She can tell how many days she could sell a house, her strategy to sell a house, problems she met and how she solved it, why she could not sell a house, what questions the customers liked to ask and what she answered to them etc. Sometimes, she may be able to earn money through monetizing the videos, or there may be a company that will be interested in her experience and call her to work in.

Leave a comment